អាកាសយានដ្ឋានដែលមានយានជំនិះដឹកជញ្ជូនរបស់ FedEx

ព័ត៌មានអំពីការគិតថ្លៃបន្ថែម និងព័ត៌មានផ្សេងៗ

ព័ត៌មានអំពីការគិតថ្លៃបន្ថែម និងព័ត៌មានផ្សេងៗ

ព័ត៌មានអំពីការគិតថ្លៃបន្ថែម និងព័ត៌មានផ្សេងៗ

សម្រាប់អ្នកទូទាត់ប្រាក់នៅក្នុង ប្រទេសកម្ពុជា

សម្រាប់ព័ត៌មានអំពីថ្លៃបន្ថែមរបស់យើង សូមទាញយកឯកសារ PDF ស្តីពី 'ព័ត៌មានអំពីការគិតថ្លៃបន្ថែមរបស់ FedEx និងព័ត៌មានផ្សេងទៀត' ពីតំណភ្ជាប់ខាងក្រោម។ 

សម្រាប់លក្ខខណ្ឌពេញលេញទៅលើសេវាកម្ម FedEx សូមទៅរកមើលនៅផ្នែកខាងក្រោយនៃវិក្កយបត្រដឹកជញ្ជូនតាមជើងយន្តហោះអន្តរជាតិ FedEx និងលក្ខខណ្ឌសេវាកម្មអន្តរជាតិនៃការដឹកជញ្ជូន។ 

 

ការគិតថ្លៃបន្ថែមពេលមានតម្រូវការខ្ពស់

ក្នុងអំឡុងពេលនៃការកើនឡើងនៃបរិមាណដឹកជញ្ជូន តម្រូវការកើនឡើងសម្រាប់ធនធាន ការកើនឡើងនៃការចំណាយប្រតិបត្តិការ និងបញ្ហាផ្សេងទៀតនៅលើបណ្តាញរបស់យើង FedEx អាចអនុវត្តការគិតថ្លៃបន្ថែមពេលមានតម្រូវការខ្ពស់។

សូមមើលការបន្ថែមតម្រូវការរបស់យើងនៅទីនេះ។

 

ការគិតថ្លៃបន្ថែមទៅលើទីតាំងក្រៅតំបន់ប្រគល់/ទទួលទំនិញ

ការគិតថ្លៃបន្ថែមសម្រាប់ក្រៅតំបន់ដឹកប្រគល់ទំនិញ និងអត្រាតម្លៃនៃការគិតថ្លៃបន្ថែមសម្រាប់ក្រៅតំបន់ទៅទទួលយកកញ្ចប់បញ្ញើត្រូវបានកំណត់ដោយផ្អែកលើកម្រិតដែលត្រូវគ្នានៃលេខកូដតំបន់ លេខកូដប្រៃសណីយ៍ ឬទីក្រុងប្រភពដើមនៃកញ្ចប់ទំនិញ និង/ឬទីតាំងគោលដៅសម្រាប់សេវាកម្មដឹកជញ្ជូនរហ័សអន្តរជាតិលើទំនិញធំៗ និងទំនិញតូចៗ។

ការដឹកជញ្ជូនអន្តរជាតិដែលបានប្រគល់ឬទទួលទំនិញពីទីតាំងដាច់ស្រយាល និងទីតាំងដែលមិនសូវមានការចេញចូល និងដែលបានរៀបរាប់ក្នុងបញ្ជីលេខកូដប្រៃសណីយ៍ទៅលើតម្លៃបន្ថែមសម្រាប់ក្រៅតំបន់ប្រគល់ទំនិញ និងក្រៅតំបន់ទទួលទំនិញ នឹងត្រូវគិតតម្លៃតាមអត្រាតម្លៃតាមជាន់ថ្នាក់។ 

មើលបញ្ជីលេខកូដតំបន់ និងលេខកូដប្រៃសណីយ៍តាមលំដាប់ថ្នាក់

ថ្លៃសេវាដំណើរការការនាំចូលសហរដ្ឋអាមេរិក

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែមករា ឆ្នាំ 2025 ថ្លៃសេវាដំណើរការការនាំចូលសហរដ្ឋអាមេរិកនឹងត្រូវបានគិតថ្លៃលើការដឹកជញ្ជូនក្រៅប្រទេសទាំងអស់ ដែលនាំចូលទៅសហរដ្ឋអាមេរិកពាក់ព័ន្ធនឹងរាល់ការដំណើរការកញ្ចប់បញ្ញើទំនិញទាំងនោះសម្រាប់ការបញ្ចេញទំនិញពីគយ លើកលែងតែចំពោះសេវាកម្ម FedEx® International Connect Plus ប៉ុណ្ណោះ។

 

ការគិតថ្លៃសេវារៀបចំបន្ថែម

មានប្រសិទ្ធភាពចាប់ពីថ្ងៃទី 13 ខែមករា ឆ្នាំ 2025 កញ្ចប់ទំនិញអន្តរជាតិទាំងអស់ដែលបំពេញតាមលក្ខខណ្ឌនៃការគិតថ្លៃសេវារៀបចំបន្ថែម – វិមាត្រ នឹងត្រូវអនុលោមតាមទម្ងន់ទូទាត់អប្បបរមា 18 គីឡូក្រាម (40 ផោន)។ លក្ខខណ្ឌវាយតម្លៃការគិតថ្លៃសេវារៀបចំបន្ថែមផ្សេងទៀតដែលប្រើនាពេលបច្ចុប្បន្ន ដើម្បីកំណត់លទ្ធភាពអនុវត្តការគិតថ្លៃបន្ថែមទាំងនេះនៅរក្សាដដែល។ 

(ចំណាំ៖ ប្រសិនបើកញ្ចប់ទំនិញ FedEx ត្រូវបានគិតថ្លៃលើទំហំដែលលើស ឬការគិតថ្លៃសេវារៀបចំបន្ថែម – ការវេចខ្ចប់ ហើយក៏បំពេញតាមលក្ខខណ្ឌសម្រាប់ការគិតថ្លៃសេវារៀបចំបន្ថែម – វិមាត្រ ទម្ងន់ទូទាត់អប្បបរមា 18 គីឡូក្រាម (40 ផោន) នឹងនៅតែអនុវត្តដដែល។ នេះមានន័យថា លក្ខខណ្ឌនេះត្រូវបានអនុវត្ត ទោះបីជាមានការគិតថ្លៃសេវារៀបចំបន្ថែម – វិមាត្រ មិនត្រូវបានគិតថ្លៃក៏ដោយ។)

ការគិតថ្លៃសេវារៀបចំបន្ថែមអនុវត្តចំពោះកញ្ចប់ទំនិញណាមួយ ដែលបំពេញតាមលក្ខខណ្ឌវិនិច្ឆយណាមួយដូចតទៅនេះ៖

វិមាត្រ*

1) រង្វាស់ដែលវែងជាង 121 សង់ទីម៉ែត្រតាមបណ្តោយផ្នែកដែលវែងជាងគេរបស់វា

2) រង្វាស់ដែលវែងជាង 76 សង់ទីម៉ែត្រនៅតាមបណ្តោយផ្នែកដែលវែងជាងគេទីពីររបស់វា ឬ

3) រង្វាស់ជាប្រវែង និងជាវណ្ឌដែលវែងជាង 266 សង់ទីម៉ែត្រ (បណ្តោយ+ 2 ទទឹង+ 2 កម្ពស់)។

*អនុលោមតាមទម្ងន់ទូទាត់អប្បបរមា 18 គីឡូក្រាម។ 

ទម្ងន់

1) មានទម្ងន់ជាក់ស្តែងធ្ងន់ជាង 31 គីឡូក្រាម។

ការវេចខ្ចប់*

1) មិនត្រូវបានស្រោបនៅក្នុងប្រអប់ដឹកទំនិញខាងក្រៅទាំងស្រុងទេ

2) ត្រូវបានស្រោបនៅក្នុងប្រអប់ដឹកជញ្ជូនខាងក្រៅដែលមិនត្រូវបានធ្វើឡើងពីក្រដាសក្រាស់រឹងជ្រួញៗ (ក្រដាសកេស) រួមមានដូចជា លោហៈ ឈើ ក្រណាត់ ស្បែក ប្លាស្ទិករឹង ប្លាស្ទិកទន់ ឬស្នោរ  ជាដើម (ឧ. ជ័រកេសស្នោ)

3) ត្រូវបានស្រោបដោយប្រអប់ខាងក្រៅមួយ ដែលបានរុំដោយប្លាស្ទិករួញ ឬប្លាស្ទិកយឺត

4) មានរាងមូល ឬរាងជាស៊ីឡាំង ដែលរួមមានជាអាទិ៍ បំពង់សម្រាប់ដាក់ទំនិញ កំប៉ុង ប៉ោត ធុង កង់ ស្គរ ឬធុងមានដៃយួរ;

5) ត្រូវបានចងដោយប្រើក្រណាត់ ប្លាស្ទិក ឬលោហៈ ឬមានចង្កូត កង់ ដៃកាន់ ឬខ្សែសំប៉ែត (ឧ. កង់) (រួមមានកញ្ចប់ទំនិញ ដែលតំបន់ផ្ទៃខាងក្រៅត្រូវបានរុំព័ទ្ធដោយរលុង ឬដែលវត្ថុខាងក្នុងលយចេញមកហួសតំបន់ផ្ទៃខាងក្រៅ) ឬ

6) អាចជាប់ជំពាក់ជំពិន ឬបង្កការខូចខាតដល់កញ្ចប់ទំនិញផ្សេងទៀត ឬបង្កការខូចខាតដល់ប្រព័ន្ធបែងចែកប្រភេទទំនិញរបស់ FedEx ។

*ប្រសិនបើកញ្ចប់ទំនិញ FedEx ត្រូវបានគិតថ្លៃសេវារៀបចំបន្ថែម – ការវេចខ្ចប់ ហើយក៏បំពេញតាមលក្ខខណ្ឌសម្រាប់ការគិតថ្លៃសេវារៀបចំបន្ថែម – វិមាត្រ ការគិតថ្លៃសេវារៀបចំបន្ថែម – វិមាត្រ ទម្ងន់ទូទាត់អប្បបរមា 18 គីឡូក្រាម នឹងនៅតែអនុវត្តដដែល។

យើងរក្សាសិទ្ធិក្នុងការវាយតម្លៃលើថ្លៃសេវារៀបចំបន្ថែមសម្រាប់កញ្ចប់ទំនិញ ដែលតម្រូវឱ្យមានការរៀបចំពិសេស ឬដែលតម្រូវឱ្យ FedEx ធ្វើការវេចខ្ចប់បន្ថែមអំឡុងពេលធ្វើដំណើរឆ្លងកាត់។

ប្រសិនបើកញ្ចប់រាប់ចូលសម្រាប់ការគិតថ្លៃលើសេវារៀបចំបន្ថែមចំនួន 2 ឬទាំង 3 នោះយើងនឹងគិតតែថ្លៃសេវារៀបចំបន្ថែមត្រឹមតែ 1 ដែលមានតម្លៃខ្ពស់ជាងគេប៉ុណ្ណោះ។ 

រូបរាង និងវិមាត្រកញ្ចប់ទំនិញអាចផ្លាស់ប្តូរនៅអំឡុងពេលដឹកទំនិញចេញ ដែលអាចប៉ះពាល់ដល់ភាពគ្រប់គ្រាន់នៃលក្ខណៈសម្បត្តិលើការគិតថ្លៃបន្ថែមរបស់កញ្ចប់ទំនិញនោះ។ ប្រសិនបើវិមាត្រផ្លាស់ប្តូរនៅអំឡុងពេលដឹកទំនិញចេញ FedEx អាចធ្វើការកែសម្រួលដ៏ត្រឹមត្រូវទៅលើការគិតថ្លៃកញ្ចប់បញ្ញើទំនិញបានគ្រប់ពេល។

ទំនិញធំៗ

ការគិតថ្លៃបន្ថែមអនុវត្តចំពោះប្រដាប់រៀបចំទំនិញធំៗ ដែលមានរង្វាស់វែងជាង 157 សង់ទីម៉ែត្រនៅតាមផ្នែកដែលវែងជាងគេរបស់វា។ 

យើងរក្សាសិទ្ធិវាយតម្លៃការគិតថ្លៃសេវារៀបចំបន្ថែមសម្រាប់ទំនិញធំៗ និងសេវារៀបចំទំនិញធំៗណាមួយ ដែលត្រូវការសេវារៀបចំពិសេសនៅអំឡុងពេលដឹកទំនិញចេញ។ 

ការគិតថ្លៃលើទម្ងន់ដែលលើស

ការគិតថ្លៃលើទំហំដែលលើសអនុវត្តចំពោះកញ្ចប់ទំនិញដែលមានបណ្តោយលើសពី 243 សង់ទីម៉ែត្រ* ឬដែលមានបណ្តោយ* និងទទឹង 330 សង់ទីម៉ែត្រ (បណ្តោយ + 2 ទទឹង + 2 កម្ពស់)។

ប្រសិនបើកញ្ចប់ទំនិញ FedEx ត្រូវបានគិតថ្លៃលើទំហំដែលលើស ហើយក៏បំពេញតាមលក្ខខណ្ឌសម្រាប់ការគិតថ្លៃបន្ថែមលើសេវារៀបចំបន្ថែម – វិមាត្រ ការគិតថ្លៃបន្ថែមលើសេវារៀបចំបន្ថែម – វិមាត្រ ទម្ងន់ទូទាត់អប្បបរមា 18 គីឡូក្រាម នឹងនៅតែអនុវត្តដដែល។ 

រូបរាង និងវិមាត្រកញ្ចប់ទំនិញអាចផ្លាស់ប្តូរនៅអំឡុងពេលដឹកទំនិញចេញ ដែលអាចប៉ះពាល់ដល់ភាពគ្រប់គ្រាន់នៃលក្ខណៈសម្បត្តិលើការគិតថ្លៃបន្ថែមរបស់កញ្ចប់ទំនិញនោះ។ ប្រសិនបើវិមាត្រផ្លាស់ប្តូរនៅអំឡុងពេលដឹកទំនិញចេញ FedEx អាចធ្វើការកែសម្រួលដ៏ត្រឹមត្រូវទៅលើការគិតថ្លៃកញ្ចប់បញ្ញើទំនិញបានគ្រប់ពេល។

* បណ្តោយគឺជាជ្រុងដែលវែងជាងគេនៃកញ្ចប់ទំនិញ។

ការគិតថ្លៃបន្ថែមលើកញ្ចប់ទំនិញដែលមិនអាចដាក់គរជាធ្នឹមបាន

ការគិតថ្លៃបន្ថែមអនុវត្តចំពោះប្រដាប់រៀបចំទំនិញធំៗ ដែលមិនអាចដាក់គរជាធ្នឹមបាន ដែលមានន័យថា ដុំ ក្ដារទម្រ ឬប៉ាឡែតមិនអាចដាក់គរគ្នាឡើងលើដោយសុវត្តិភាពបាន។ ឧទាហរណ៍រួមមានជាអាទិ៍ ប្រដាប់រៀបចំទំនិញធំៗដែលមិនអាចដាក់គរគ្នាបានដែល៖ 

1) មិនមានផ្ទៃខាងលើ ឬបាតខាងក្រោមដែលរាបស្មើនិងមានស្ថិរភាព 

2) អាចខូចប្រសិនបើដាក់កញ្ចប់ផ្សេងពីលើ ឬ

3) មានផ្ទៃផ្ទុករាបស្មើ និងមានស្ថិរភាព ប៉ុន្ដែតូចពេកមិនអាចទ្រប្រដាប់រៀបចំទំនិញផ្សេងបានដោយសុវត្តិភាព (ឧ. 1-2 បារ៉ែល ឬស្គរ)។

សេវាកម្មបញ្ចេញទំនិញពីគយ និងតម្លៃដែលពាក់ព័ន្ធ

សូមមើលសេវាកម្មបញ្ចេញទំនិញពីគយ និងតម្លៃដែលពាក់ព័ន្ធ នៅទីនេះ