លោកអ្នកកំពុងស្វែងរកដំណោះស្រាយដើម្បីដឹកទាំងកញ្ចប់ទំនិញចំណែកមួយៗ និងកញ្ចប់ទំនិញជាដុំៗ មែនទេ?

សេវាកម្មដឹកជញ្ជូនផ្លូវអាកាសលំដាប់ពិសេសឈានមុខគេរបស់យើង ផ្តល់ជូននូវចំណែកកញ្ចប់ទំនិញនីមួយៗទាំងមូលដែលអាចលើក ឬចងភ្ជាប់ទៅនឹងកំណល់ក្តារឡាំង។ វាមានភាពឆាប់រហ័ស អាចទុកចិត្តបាន និងជាពិសេសមានភាពសមស្របទៅតាមតម្រូវការរបស់លោកអ្នក។

Alt
Alt
Alt

ពេលវេលា និងការរ៉ាប់រង

  • ជាធម្មតា ពី 1 ដល់ 3 ថ្ងៃ នៃថ្ងៃធ្វើការទូទាំងពិភពលោក។

*លក្ខខណ្ឌ និងគោលការណ៍នានាអាចនឹងត្រូវបានអនុវត្តសម្រាប់ការនាំទំនិញចូលទៅកាន់ប្រទេសអូស្ត្រាលី។


Alt
Alt
Alt

ថ្ងៃផ្តល់សេវាកម្ម

  • រៀងរាល់ថ្ងៃធ្វើការ។

  • ថ្ងៃចន្ទដល់ថ្ងៃសុក្រ។

  • សេវាកម្មនៅថ្ងៃសៅរ៍ មានផ្តល់ជូនក្នុងទីផ្សារមួយចំនួនទៅតាមការស្នើសុំ។
     

Alt
Alt
Alt

ទំហំ និងទម្ងន់

  • ទម្ងន់ក្នុងមួយកញ្ចប់ទំនិញលើសពី 68 គីឡូក្រាម ប្រវែងលើសពី 274 សង់ទីម៉ែត្រឬបរិមាត្រលើសពី 330 សង់ទីម៉ែត្រ។

  • តម្រូវឲ្យមានការអនុញ្ញាតសម្រាប់កំណល់ក្តារឡាំង
    • កម្ពស់លើសពី 178 ស.ម បណ្តោយ 302 ស.ម ឬ ទទឹង 203 ស.ម ឬ

    • មានទម្ងន់ច្រើនជាង 997 គ.ក្រ

Alt
Alt
Alt

ការណែនាំពិសេសៗ

  • កញ្ចប់ទំនិញបិទជិតភ្ជាប់ទៅនឹងកំណល់ក្តារឡាំង ដើម្បីថែរក្សាកញ្ចប់ទំនិញរបស់អ្នកកុំឲ្យមានការខូចខាត។

  • សម្រាប់កញ្ចប់ទំនិញដែលមានទម្ងន់លើសពី ៦៨ គ.ក្រ លោកអ្នកត្រូវចងភ្ជាប់ជាមួយប៉ាឡែត ជាមួយខ្សែដែក ឬខ្សែផ្លាស្ទិច ដែលមិនអាចដាច់បាន នៅគ្រប់ជ្រុងទាំងអស់នៃកណល់ក្តារទ្រទំនិញនោះ។
  • ឡាំងឈើ ឬលោហៈស្ថិតនៅឥតរបូតឡើយ ប្រសិនបើមានសោរចាក់ឬក្រចាប់ពីខាងក្រៅ។ គ្មានកាវ ដែកគោល ឬវីសចាប់នោះទេ។

  • សម្រាប់បណ្ណដឹកជញ្ជូនផ្លូវអាកាស សូមប្រើប្រាស់ FedEx® Expanded Service International Air Waybill។  

លោកអ្នកមិនទាន់ដឹងច្បាស់ថា តើគួរតែប្រើប្រាស់សេវាកម្មណាមួយមែនដែរឬទេ?