FedEx International Economy® Freight
FedEx International Economy® Freight
FedEx International Economy® Freight
អង្គុយចុះ ហើយសម្រាក ខណៈពេលដែលបញ្ជូនកញ្ចប់បញ្ញើទំនិញទម្ងន់ធ្ងន់របស់លោកអ្នកទៅទូទាំងពិភពលោក។
តាមរយៈគោលការណ៍នៃការកំណត់ទម្ងន់ទូលំទូលាយរបស់យើង លោកអ្នកអាចភ្ជាប់ទំនាក់ទំនងទៅកាន់អតិថិជនជាសាកលរបស់អ្នកយ៉ាងមានទំនុកចិត្តនិងក្នុងតម្លៃសមរម្យ និងស្វែងរកឱកាសអាជីវកម្មដែលគ្មានដែនកំណត់របស់លោកអ្នក។
ពេលវេលា និងការរ៉ាប់រង
- ជាធម្មតា ពី 3 ទៅ 5 ថ្ងៃ នៃថ្ងៃធ្វើការ ទៅកាន់ទីផ្សារធំៗ
- ប្រគល់ទំនិញនៅចុងម៉ោងធ្វើការ
*លក្ខខណ្ឌ និងគោលការណ៍នានា នឹងបានត្រូវអនុវត្តសម្រាប់ការនាំទំនិញចូលទៅកាន់ ប្រទេសកម្ពុជា
ថ្ងៃផ្តល់សេវាកម្ម
- រៀងរាល់ថ្ងៃធ្វើការ។
- ថ្ងៃចន្ទដល់ថ្ងៃសុក្រ
- សេវាកម្មនៅថ្ងៃសៅរ៍ មានផ្តល់ជូនក្នុងទីផ្សារមួយចំនួនទៅតាមការស្នើសុំ។
ទំហំ និងទម្ងន់
- ទម្ងន់ក្នុងមួយកញ្ចប់ទំនិញលើសពី 68 គីឡូក្រាម ប្រវែងលើសពី 274 សង់ទីម៉ែត្រឬបរិមាត្រលើសពី 330 សង់ទីម៉ែត្រ។
- តម្រូវឲ្យមានការអនុញ្ញាតសម្រាប់កំណល់ក្តារឡាំង
- កម្ពស់លើសពី 178 ស.ម បណ្តោយ 302 ស.ម ឬ ទទឹង 203 ស.ម ឬ
- មានទម្ងន់ច្រើនជាង 997 គ.ក្រ
- កម្ពស់លើសពី 178 ស.ម បណ្តោយ 302 ស.ម ឬ ទទឹង 203 ស.ម ឬ
- ទម្ងន់កញ្ចប់បញ្ញើទំនិញសរុបគ្មានដែនកំណត់។
មុខងារពិសេសៗ
- កញ្ចប់ទំនិញបិទជិតភ្ជាប់ទៅនឹងកំណល់ក្តារឡាំង ដើម្បីថែរក្សាកញ្ចប់ទំនិញរបស់អ្នកកុំឲ្យមានការខូចខាត។
- សម្រាប់កញ្ចប់ទំនិញដែលមានទម្ងន់លើសពី ៦៨ គ.ក្រ លោកអ្នកត្រូវចងភ្ជាប់ជាមួយប៉ាឡែត ជាមួយខ្សែដែក ឬខ្សែផ្លាស្ទិច ដែលមិនអាចដាច់បាន នៅគ្រប់ជ្រុងទាំងអស់នៃកណល់ក្តារទ្រទំនិញនោះ។
- ឡាំងឈើ ឬលោហៈស្ថិតនៅឥតរបូតឡើយ ប្រសិនបើមានសោរចាក់ឬក្រចាប់ពីខាងក្រៅ។ គ្មានកាវ ដែកគោល ឬវីសចាប់នោះទេ។
- សម្រាប់បណ្ណដឹកជញ្ជូនផ្លូវអាកាស សូមប្រើប្រាស់ FedEx® Expanded Service International Air Waybill។
មិនដឹងថាមួយណាដែលល្អបំផុតសម្រាប់ការដឹកជញ្ជូនទំនិញធំៗរបស់អ្នកមែនទេ?
ស្វែងយល់បន្ថែមអំពីការដឹកជញ្ជូនទំនិញធំៗរបស់ FedEx កន្លែងតែមួយសម្រាប់តម្រូវការដឹកជញ្ជូនទាំងអស់របស់អ្នក។ ងាយស្រួលប្រៀបធៀបសេវាកម្ម ជ្រើសរើសជម្រើសល្អបំផុត ទទួលបានសម្រង់តម្លៃសម្រាប់ការដឹកជញ្ជូនកញ្ចប់បញ្ញើទំនិញធ្ងន់របស់អ្នក និងមកកាន់ប្រភពធនធានគ្រប់យ៉ាងនៅក្នុងកន្លែងតែមួយ។