កញ្ចប់មានទ្រនាប់អាចប្រើឡើងវិញបានរបស់ FedEx
• វិមាត្រខាងក្នុង៖ 11.75" x 14.75" (29.85 ស.ម x 37.5 ស.ម)។
• ទម្ងន់អតិបរមាដែលអាចផ្ញើបាន៖ 5.5 ផោន។ (2.5 គ.ក)។
• ទម្ងន់ពេលនៅទទេ៖ 1 អោនស៍។
• កញ្ចប់ដែលធន់នឹងទឹកនិងការរហែកសម្រាប់ឯកសារដែលត្រូវការទ្រនាប់បន្ថែម។
• កញ្ចប់នេះអាចកែច្នៃ ប្រើឡើងវិញបាន និងផលិតពីសារធាតុដែលបានកែច្នៃឡើងវិញជាមធ្យម 13%។
• កញ្ចប់ត្រូវតែស្ថិតនៅក្នុងលក្ខខណ្ឌដូចថ្មី ហើយសាច់ខាងក្នុងគឺគ្មានការបែកបាក់ដើម្បីប្រើប្រាស់ឡើងវិញឡើយ។
• បរិមាណកំណត់អាចនឹងអនុវត្តដោយផ្អែកលើប្រវត្តិដឹកជញ្ជូនការវេចខ្ចប់របស់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx របស់អ្នក។
* ការដឹកជញ្ជូនកញ្ចប់បញ្ញើធន់នឹងទឹកនិងរហែក FedEx Pak លើសពី 2.5 គ.ក នឹងត្រូវគិតថ្លៃតាម អត្រាតម្លៃអាទិភាពអន្តរជាតិ FedEx។
** ការកំណត់តម្លៃតាមទម្ងន់វិមាត្រអាចអនុវត្តបានសម្រាប់ការដឹកជញ្ជូនកញ្ចប់បញ្ញើធន់នឹងទឹកនិងរហែក FedEx Pak ដែលមានទំហំលើសពី 940 អ៊ីញគូប ឬ 15,400 សង់ទីម៉ែត្រគូប។
*** សម្រាប់ទំនិញក្នុងស្រោមសំបុត្រ FedEx ឬ កញ្ចប់ FedEx Pak មិនថាទៅទិសដៅណាទេ តម្លៃអតិបរមាសម្រាប់ប្រកាសពន្ធគយគឺ 500 ដុល្លារអាមេរិក ហើយតម្លៃអតិបរិមាសម្រាប់ប្រកាសការដឹកជញ្ជូនគឺ 100 ដុល្លារអាមេរិក ឬ 9.07 ដុល្លារអាមេរិកក្នុងមួយផោន (មួយណាក៏ដោយដែលធំជាង)។ ទំនិញដែលមានតម្លៃ (ពិតប្រាកដ ឬដែលបានប្រកាស) លើសពី 500 ដុល្លារអាមេរិក មិនគួរត្រូវបានដឹកជញ្ជូនក្នុងស្រោមសំបុត្រ FedEx ឬ កញ្ចប់ FedEx Pak នោះទេ។