ប្រអប់ FedEx 25 គ.ក

 

• វិមាត្រខាងក្នុង៖ 21.56" x 16.56" x 13.19" (54.8 ស.ម x 42.1 ស.ម x 33.5 ស.ម)។

• ទម្ងន់អតិបរមាដែលត្រូវបានអនុញ្ញាត៖ 55 ផោន (25 គ.ក)។ ដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់អត្រាតម្លៃថេរ ទម្ងន់មិនអាចលើសពី 25 គីឡូក្រាមបានទេ។

• ទម្ងន់នៅពេលទទេ៖ 57 អោនស៍។

• ប្រអប់កម្រាស់ពីរជាន់សម្រាប់បន្ថែមភាពរឹងមាំ។

 

* ការរឹតបន្តឹងមួយចំនួនត្រូវបានអនុវត្ត។ សូមទូរស័ព្ទទៅផ្នែកសេវាកម្មអតិថិជនសម្រាប់ព័ត៌មានលម្អិត។
** អត្រាបន្ថែមក្នុងមួយគីឡូក្រាមត្រូវបានអនុវត្តទៅលើកញ្ចប់បញ្ញើទំនិញដែលលើសពី 25 គ.ក សម្រាប់ប្រអប់ FedEx 25 គ.ក និង លើសពី 10 គ.ក សម្រាប់ប្រអប់ FedEx 10 គ.ក។


បញ្ជាក់៖

1.  មុខងារខាងលើអនុវត្តចំពោះតែការដឹកជញ្ជូនកញ្ចប់បញ្ញើទំនិញដែលវេចខ្ចប់ក្នុងប្រអប់ពិសេសរបស់ FedEx 25 គ.ក ឬ 10 គ.ក តែប៉ុណ្ណោះ។
2.  ស្តង់ដារឹតបន្តឹងសម្រាប់សេវាកម្ម អាទិភាពអន្តរជាតិ FedEx ត្រូវបានអនុវត្ត។
3.  ទំនិញទាំងនេះត្រូវបានហាមឃាត់៖
     ភេសជ្ជៈដែលមានជាតិអាល់កុល
     អាវុធ
     ទំនិញគ្រោះថ្នាក់
     ទំនិញងាយរលួយ
     សម្រាប់ការរឹតបន្តឹងផ្សេងទៀត សូមទូរស័ព្ទទៅផ្នែកសេវាកម្មបម្រើអតិថិជន។
4.  គ្រប់ប្រអប់ 25 គ.ក ឬ 10 គ.ក របស់ FedEx នីមួយៗត្រូវតែភ្ជាប់មកជាមួយនូវអញ្ញត្តិបណ្ណផ្លូវអាកាស។
5.  នៅពេលដែលប្រអប់ FedEx 25 គ.ក ឬ 10 គ.ក ត្រូវបានប្រើសម្រាប់កញ្ចប់បញ្ញើទំនិញ នោះការគិតថ្លៃតាមអត្រាតម្លៃថេរនឹងត្រូវអនុវត្ត។