បន្តការត្រួតពិនិត្យតាមរយៈកម្មវិធី FedEx® Mobile App
បន្តការត្រួតពិនិត្យតាមរយៈកម្មវិធី FedEx® Mobile App
មិនថាអ្នកនៅទីណានោះទេ កម្មវិធី FedEx® Mobile តែងតែជួយគាំទ្រដល់លោកអ្នកជានិច្ច។
រក្សាការគ្រប់គ្រង នៅគ្រប់ទីកន្លែង។
លោកអ្នកពុំមានកុំព្យូទ័រនៅក្បែរខ្លួនជានិច្ចកាលមែនទេ? សូមកុំមានការព្រួយបារម្ភ។ លោកអ្នកអាចទទួលបានដំណឹងក្រើនរំលឹកអំពីការតាមដានកញ្ចប់បញ្ញើ បង្កើតកញ្ចប់បញ្ញើទំនិញ និងអ្វីផ្សេងៗជាច្រើនបានយ៉ាងឆាប់រហ័សតាមរយៈទូរស័ព្ទរបស់លោកអ្នក គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
កញ្ចប់បញ្ញើទំនិញរបស់លោកអ្នក។ មធ្យោបាយរបស់លោកអ្នក។
ទទួលបានកញ្ចប់បញ្ញើទំនិញរបស់អ្នក ពីគ្រប់ទិសទី។ ការបង្កើ់តកញ្ចប់បញ្ញើទំនិញថ្មីនៅក្នុងកម្មវិធី FedEx Mobile មានភាពរហ័ស និងងាយស្រួល។
លោកអ្នកត្រូវការសម្រង់តម្លៃមែនទេ?
ទទួលបានសម្រង់អត្រាតម្លៃត្រឹមត្រូវ និងអាចទុកចិត្តបាន ទោះបីជាលោកអ្នកបំពុងបើកបរនៅលើដងផ្លូវក៏ដោយ។ សូមធ្វើការចុះឈ្មោះ សម្រាប់អត្រាតម្លៃដោយផ្អែកតាមគណនីជាក់លាក់។
សំណួរដែលត្រូវបានសួរញឹកញាប់
កម្មវិធី FedEx Mobile ផ្តល់ជូននូវមុខងារពិសេសៗដូចខាងក្រោម៖
- តាមដានកញ្ចប់បញ្ញើទំនិញ
- សម្រង់តម្លៃយ៉ាងឆាប់រហ័ស និងសម្រង់ពេលវេលាត្រូវដឹកទំនិញចេញ
- បង្កើតការដឹកជញ្ជូនទំនិញក្រៅប្រទេស
- កំណត់ និងគ្រប់គ្រងកាលវិភាគទៅទទួលយកកញ្ចប់បញ្ញើ
- ទទួលបានជំនួយពីរូបតំណាងជំនួយ និងផ្នែកសេវាបម្រើអតិថិជន
តាមដានកញ្ចប់បញ្ញើទំនិញ
កម្មវិធី FedEx Mobile មានសមត្ថភាពស្គាល់លេខតាមដានទំនិញសេវាដឹកទំនិញរហ័ស FedEx។ គ្រប់យ៉ាងដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបញ្ចូលលេខកូដតាមដាន ឬស្គែនបារកូដទៅលើស្លាកដឹកជញ្ជូនទំនិញ ហើយយើងនឹងផ្តល់ជូនលោកអ្នកនូវព័ត៌មានចុងក្រោយបំផុតអំពីកញ្ចប់បញ្ញើទំនិញរបស់លោកអ្នក។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកចុះឈ្មោះចូលដោយប្រើលេខសម្គាល់ តាមរយៈ fedex.com នោះកញ្ចប់បញ្ញើទំនិញរបស់លោកអ្នកដែលបានបង្កើតឡើងតាមកម្មវិធី FedEx Ship Manager (FSM) នឹងត្រូវបានអាប់ឡូដដោយស្វ័យប្រវត្តិ។
- បន្ថែមកញ្ចប់បញ្ញើទំនិញទៅក្នុងតារាងតាមដានទំនិញ
អ្នកអាចបន្ថែមកញ្ចប់បញ្ញើទំនិញទៅក្នុងតារាងតាមដានទំនិញបានគ្រប់ពេល ដោយគ្រាន់តែចុចលើរូបតំណាងសញ្ញាផ្កាយតែប៉ុណ្ណោះជាការស្រេច។ រូបតំណាងសញ្ញាផ្កាយនោះ នឹងប្រែជាពណ៌លឿង នៅពេលកញ្ចប់បញ្ញើទំនិញត្រូវបានដាក់បញ្ចូលទៅក្នុងតារាងតាមដានទំនិញរបស់អ្នក។ អ្នកអាចចូលមើលរាល់កញ្ចប់បញ្ញើទំនិញទាំងអស់នៅលើតារាងតាមដានទំនិញ ដោយជ្រើសយកថេប "Watch list (តារាងតាមដានទំនិញ)" ដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់។ ដើម្បីយកកញ្ចប់បញ្ញើទំនិញចេញពីតារាងតាមដានទំនិញ លោកអ្នកគ្រាន់តែចុចលើរូបតំណាងសញ្ញាផ្កាយម្តងទៀតតែប៉ុណ្ណោះ។ - ផ្ញើការជូនដំណឹងថ្មីៗអំពីកញ្ចប់បញ្ញើ
លោកអ្នកអាចស្នើសុំការពន្លឿន និង/ឬបច្ចុប្បន្នភាពការជូនដំណឹងតាមរយៈសារអេឡិចត្រូនិចអំពីកញ្ចប់បញ្ញើទំនិញ។ - ដាក់ឈ្មោះកញ្ចប់បញ្ញើទំនិញ
អ្នកអាចដាក់ឈ្មោះកញ្ចប់បញ្ញើទំនិញរបស់អ្នកដោយជ្រើសរើសយកជម្រើស Nickname (ដាក់ឈ្មោះទំនិញ) នៅលើអេក្រង់លទ្ធផលលម្អិត។ វានឹងបង្ហាញចេញមកនូវប្រអប់មួយដើម្បីបន្ថែមឈ្មោះទៅកញ្ចប់បញ្ញើទំនិញនោះ។ បន្ទាប់ពីដាក់ឈ្មោះកញ្ចប់បញ្ញើទំនិញរបស់អ្នករួចរាល់ កម្មវិធីនេះនឹងបង្ហាញឈ្មោះកញ្ចប់បញ្ញើទំនិញជាមួយនឹងលេខតាមដានកញ្ចប់បញ្ញើទំនិញ។ លោកអ្នកអាចប្រើប្រាស់ឈ្មោះតែមួយសម្រាប់កញ្ចប់បញ្ញើទំនិញច្រើនកញ្ចប់។ លោកអ្នកនឹងមានភាពងាយស្រួលក្នុងការចំណាំ និងស្វែងរកកញ្ចប់បញ្ញើទំនិញរបស់អ្នក ដោយប្រើមុខងារពិសេស សម្រាប់ស្វែងរក។ - បន្ថែមលេខតាមដានកញ្ចប់បញ្ញើ
លោកអ្នកអាចបន្ថែមលេខតាមដានកញ្ចប់បញ្ញើ ដោយគ្រាន់តែបញ្ចូលលេខតាមដានថ្មីក្នុងប្រអប់ស្វែងរក បន្ទាប់មកស្វែងរកវា ឬស្គែនលេខបារកូដនៅលើស្លាកដឹកជញ្ជូនទំនិញនោះ។ រាល់កញ្ចប់បញ្ញើទំនិញទាំងឡាយដែលបានដាក់បន្ថែម នឹងត្រូវបានបង្ហាញនៅលើអេក្រង់សង្ខេបសម្រាប់ការតាមដាន។ - ដកកញ្ចប់បញ្ញើទំនិញចេញពីកម្មវិធី
ដើម្បីដកកញ្ចប់បញ្ញើទំនិញចេញពីកម្មវិធី លោកអ្នកគ្រាន់តែចុចលើជម្រើស “Delete From the List (លុបចេញពីតារាង)” នៅលើអេក្រង់លទ្ធផលលម្អិតតែប៉ុណ្ណោះជាការស្រេច។ - តាមដានកញ្ចប់បញ្ញើទំនិញដោយប្រើរបារវឌ្ឍនភាពនៃកញ្ចប់បញ្ញើទំនិញ
របារវឌ្ឍនភាពនេះ បង្ហាញពីបម្លាស់ទីនៃកញ្ចប់បញ្ញើទំនិញរបស់អ្នក។ របារផ្សេងទៀតមានដូចជា៖- ការចាប់ផ្តើមនៃកញ្ចប់បញ្ញើទំនិញ៖ FedEx បានទទួលព័ត៌មានកញ្ចប់បញ្ញើទំនិញពីអ្នកផ្ញើទំនិញ។
- ការទៅទទួលយកទំនិញ៖ FedEx មានកម្មសិទ្ធិលើកញ្ចប់បញ្ញើទំនិញ។
- កំពុងបញ្ជូនទំនិញ៖ កញ្ចប់បញ្ញើទំនិញកំពុងបញ្ជូន ឆ្ពោះទៅកាន់ទិសដៅចុងក្រោយ។
- បានប្រគល់ទំនិញ៖ កញ្ចប់បញ្ញើទំនិញរបស់លោកអ្នកត្រូវបានដឹកជញ្ជូនរួចរាល់។
សម្រង់តម្លៃយ៉ាងឆាប់រហ័ស និងសម្រង់តម្លៃសម្រាប់ពេលវេលាត្រូវដឹកទំនិញចេញ
តាមរយៈការវាយបញ្ចូលព័ត៌មានមូលដ្ឋាន (ប្រភពដើម ទិសដៅ ទម្ងន់ និងប្រភេទកញ្ចប់ទំនិញ) នោះអ្នកអាចទទួលបានសម្រង់អត្រាតម្លៃ និងពេលវេលាត្រូវដឹកទំនិញចេញ។ ប្រសិនបើលោកអ្នកចុះឈ្មោះចូលដោយប្រើលេខសម្គាល់របស់លោកតាមរយៈ fedex.com នោះយើងនឹងអាចផ្តល់ឲ្យលោកអ្នកនូវអត្រាតម្លៃទៅតាមគណនីរបស់លោកអ្នក។
បង្កើតការដឹកជញ្ជូនទំនិញក្រៅប្រទេស
សូមចុះឈ្មោះចូលដោយប្រើលេខសម្គាល់តាមរយៈ fedex.com របស់លោកអ្នក ដើម្បីបង្កើត និងកំណត់ពេលទៅទទួលយកទំនិញសម្រាប់ការដឹកជញ្ជូនទំនិញក្រៅប្រទេស។ ស្លាកសញ្ញាដែលបានបង្កើត នឹងត្រូវបានបញ្ជូនទៅកាន់សារអេឡិចត្រូនិចរបស់លោកអ្នកជាទម្រង់ PDF។ លោកអ្នកគ្រាន់តែបោះពុម្ពស្លាកសញ្ញា ហើយបិទវាភ្ជាប់ទៅនឹងកញ្ចប់ទំនិញ សម្រាប់បុគ្គលិកយើងខ្ញុំទៅទទួលយកកញ្ជប់បញ្ញើ ឬលោកអ្នកអាចយកកញ្ចប់បញ្ញើនោះ ទៅកាន់ការិយាល័យរបស់ FedEx ដោយផ្ទាល់។
កំណត់ និងគ្រប់គ្រងកាលវិភាគទៅទទួលយកកញ្ចប់បញ្ញើ
សូមចុះឈ្មោះចូលដោយប្រើលេខសម្គាល់របស់លោកអ្នក តាមរយៈ fedex.com ដើម្បីកំណត់ពេលឱ្យបុគ្គលិកយើងខ្ញុំទៅទទួលយកកញ្ចប់បញ្ញើ សម្រាប់ការដឹកជញ្ជូនទៅក្រៅប្រទេស។ លោកអ្នកអាចពិនិត្យមើល ឬបោះបង់ចោលការទៅទទួលយកកញ្ចប់បញ្ញើ ដែលមានស្រាប់ក៏បាន។
ទទួលបានជំនួយ
កម្មវិធី FedEx Mobile ផ្តល់ជូនលោកអ្នកនូវនូវឧបករណ៍ជំនួយគាំទ្រកាន់តែប្រសើរឡើង។ ប្រើប្រាស់រូបតំណាងជំនួយនេះដើម្បីទាក់ទងទៅកាន់អ្នកដំណាងផ្នែកសេវាបម្រើអតិថិជនរបស់យើងដើម្បីទទួលបានជំនួយបន្ថែមទៀត។
សម្គាល់៖ លក្ខណៈពិសេសនៃកម្មវិធីនេះអាចមានផ្តល់ជូនខុសៗគ្នានៅក្នុងប្រទេសចំនួន សូមទាក់ទងមកកាន់អ្នកតំណាងផ្នែកសេវាបម្រើអតិថិជនរបស់យើងខ្ញុំ ដើម្បីទទួលបានជំនួយផ្សេងៗ។
កម្មវិធី FedEx Mobile អាចដំណើរការលើប្រព័ន្ធប្រតិបត្តិការ iOS ឬ Android។
- iOS៖ អាចដំណើរការលើប្រព័ន្ធប្រតិបត្តិការចាប់ពីជំនាន់ទី11 ឡើងទៅ។
- Android៖ អាចដំណើរការលើប្រព័ន្ធប្រតិបត្តិការចាប់ពីជំនាន់ទី៥ ឡើងទៅ។
លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី App Store សម្រាប់ឧបករណ៍ដំណើរការដោយប្រព័ន្ធ iOS និងកម្មវិធី Google Play សម្រាប់ឧបករណ៍ដំណើរការដោយប្រព័ន្ធ Android ហើយស្វែងរក “FedEx Mobile” ដើម្បីទាញយកតែប៉ុណ្ណោះជាការស្រេច។
ដោយមិនបាច់ចុះឈ្មោះចូលកម្មវិធី FedEx Mobile ទេ លោកអ្នកក៏អាចតាមដានពីស្ថានភាពកញ្ចប់ទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx ទទួលបានអត្រាតម្លៃ និងសម្រង់ពេលវេលាត្រូវដឹកទំនិញចេញ និងស្វែងរកទីតាំងនានារបស់ FedEx ផងដែរ។ លោកអ្នកអាចដឹងពីលក្ខណៈពិសេសជាក់លាក់តាមគណនីនីមួយៗ ដោយគ្រាន់តែធ្វើការចុះឈ្មោះចូលដើម្បីបង្កើតកញ្ចប់បញ្ញើទំនិញទៅក្រៅប្រទេស សម្រង់អត្រាតម្លៃជាក់លាក់តាមគណនី និងសម្រង់ពេលវេលាត្រូវដឹកទំនិញចេញ ព្រមទាំងការដាក់បញ្ចូលកញ្ចប់បញ្ញើទំនិញដោយស្វ័យប្រវត្តិសម្រាប់ការតាមដានកញ្ចប់បញ្ញើទំនិញទាំងនោះ។
ប្រសិនបើលោកអ្នកភ្លេចពាក្យសម្ងាត់ ឬលេខសម្គាល់អ្នកប្រើប្រាស់ សូមចូលទៅកាន់ fedex.com នៅលើកុំព្យូទ័រលើតុរបស់អ្នក ហើយជ្រើសយកពាក្យ “Forgot your password or ID (ភ្លេចពាក្យសម្ងាត់ និងលេខសម្គាល់អ្នកប្រើប្រាស់របស់អ្នក)?”
FedEx យល់អំពីសារៈសំខាន់នៃការការពារឯកជនភាពព័ត៌មានរបស់អតិថិជន។ ព័ត៌មានអំពីកញ្ចប់បញ្ញើទំនិញរបស់លោកអ្នក គឺជាលេខកូដសម្ងាត់ដែលបានការពារ ហើយ FedEx មិនធ្វើអាជីវកម្មព័ត៌មានសម្ងាត់របស់អតិថិជន ឬផ្តល់វាទៅឲ្យភាគីខាងក្រៅឡើយ លើកលែងតែអនុលោមតាមគោលការណ៍ឯកជនភាព ឬមានតម្រូវការផ្នែកច្បាប់។ សូមមើល គោលការណ៍ឯកជនភាព របស់យើងសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត។
របារតំណាងឲ្យវឌ្ឍនភាពនៃបម្លាស់ទីកញ្ចប់បញ្ញើទំនិញរបស់អ្នក។
- ចំនុចទីមួយ - ការចាប់ផ្តើមនៃកញ្ចប់បញ្ញើទំនិញ៖ FedEx បានទទួលព័ត៌មានអំពីកញ្ចប់បញ្ញើទំនិញពីអ្នកផ្ញើ។
- ចំនុចទីពីរ - ការទៅទទួលយកកញ្ចប់បញ្ញើទំនិញ៖ FedEx គ្រប់គ្រងលើកញ្ចប់បញ្ញើទំនិញ។
- ចំនុចទីបី - បញ្ជូនទំនិញចេញ៖ កញ្ចប់បញ្ញើទំនិញកំពុងបញ្ជូនចេញទៅកាន់ទិសដៅចុងក្រោយ។
- ចំនុចទីបួន - បានប្រគល់ទំនិញ៖ កញ្ចប់បញ្ញើទំនិញ ត្រូវបានប្រគល់ជូនលោកអ្នករួចរាល់។
លោកអ្នកអាចតាមដានស្ថានភាពកញ្ចប់បញ្ញើទំនិញតាមរយៈក្រុមហ៊ុន FedEx Express® ដរាបណាលោកអ្នកមានលេខតាមដានកញ្ចប់បញ្ញើដែលមានសុពលភាព។
ចុចលើរូបតំណាង “Support (គាំទ្រ)” ពីអេក្រង់មេនុយ និងជ្រើសរើស “Contact Us (ទាក់ទងយើង)” សម្រាប់ជំនួយបន្ថែម។