ការដឹកជញ្ជូនទំនិញធំៗ
កំពុងស្វែងរកសេវាកម្មដឹកទំនិញធំៗ ឬការដឹកជញ្ជូនទំនិញបន្ត?
មិនចាំបាច់ប្រើក្រុមហ៊ុនដឹកជញ្ជូនច្រើនទេ។ ទុកចិត្តលើដំណោះស្រាយ និងសេវាកម្មនៅកន្លែងតែមួយរបស់យើងសម្រាប់តម្រូវការដឹកជញ្ជូនទាំងអស់របស់អ្នក មិនថាអ្នកកំពុងផ្ញើកញ្ចប់ទំនិញតែមួយ ឬការដឹកជញ្ជូនច្រើនជាប៉ាឡែត និងកុងតឺន័រនោះទេ។
ទទួលបានសម្រង់តម្លៃសម្រាប់កញ្ចប់បញ្ញើទំនិញរបស់អ្នក
អ្នកក៏អាចទាញយកអត្ថប្រយោជន៍ពីអត្រាបញ្ចុះតម្លៃចុងក្រោយបំផុតតែម្ដង អាស្រ័យលើលទ្ធភាពផ្ដល់ជូន។
មិនធ្លាប់ស្គាល់ FedEx មែនទេ?
ចុះឈ្មោះឥឡូវនេះ និងទទួលបានការបញ្ចុះតម្លៃរហូតដល់ 30%* លើអត្រាតម្លៃដឹកជញ្ជូនរបស់លោកអ្នក!
*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត។
អ្នកជំនាញដែលអ្នកទុកចិត្តសម្រាប់ការដឹកជញ្ជូនទំនិញអន្តរជាតិ
កន្លែងតែមួយ សម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និងគ្រប់ទម្ងន់
យើងមានសេវាកម្មជាច្រើនដែលនឹងបំពេញតម្រូវការដឹកជញ្ជូនទាំងអស់របស់អ្នកសម្រាប់កញ្ចប់ទំនិញ ការដឹកជញ្ជូនទម្ងន់ធ្ងន់ និងទំនិញធំៗ។ មិនថាអាទិភាពរបស់អ្នកចង់បានលឿន ការសន្សំសំចៃថវិកា ឬដំណោះស្រាយតាមបំណងនោះទេ បណ្តាញផ្លូវអាកាសអន្តរជាតិ និងអ្នកជំនាញរបស់យើង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រដល់តម្រូវការអាជីវកម្មរបស់អ្នក។
ការដឹកជញ្ជូនទំនិញធំៗឆាប់រហ័ស និងជាក់លាក់តាមពេលវេលា និងថ្ងៃជាក់លាក់ដែលទំនិញមកដល់ ដែលអាចទុកចិត្តបាន
បណ្តាញផ្លូវអាកាស និងលើគោកដ៏ធំបំផុតរបស់ពិភពលោក ផ្តល់នូវការគ្របដណ្តប់យ៉ាងទូលំទូលាយ និងល្បឿនដែលមិនអាចប្រៀបផ្ទឹមបាន ជាមួយនឹងការដឹកជញ្ជូនដែលមានពេលវេលា និងកាលបរិច្ឆេទជាក់លាក់។ រៀបចំផែនការសម្រាប់កញ្ចប់បញ្ញើទំនិញរបស់អ្នក ប្រកបដោយទំនុកចិត្ត និងភាពប្រាកដប្រជា។
ជម្រើសទៅយកកញ្ចប់ទំនិញ និងការដឹកជញ្ជូនទំនិញ ដែលមានភាពបត់បែន និងមានប្រសិទ្ធភាព
ជម្រុញការដឹកជញ្ជូន និងការរីកចម្រើនលើប្រតិបត្តិការអាជីវកម្មរបស់អ្នក តាមរយៈជម្រើសនៃការដឹកជញ្ជូនទំនិញ និងការទៅយកទំនិញដល់គេហដ្ឋាន ពីអាកាសយានដ្ឋានទៅកាន់អាកាសយានដ្ឋាន ពីគេហដ្ឋានទៅអាកាសយានដ្ឋាន និងពីអាកាសយានដ្ឋានទៅគេហដ្ឋាន រួមទាំងការរៀបចំជាពិសេសសម្រាប់ទំនិញដែលត្រូវការពេលវេលាពិសេស ឬទំនិញដែលងាយខូចដោយសីតុណ្ហភាព របស់លោកអ្នក។
សម្រាក។ ការដឹកជញ្ជូនទំនិញធំៗរបស់អ្នក ប្រកបដោយសុវត្ថិភាព និងរលូន
គឺជាគោលដៅរបស់យើង
សម្រាក។ ការដឹកជញ្ជូនទំនិញធំៗរបស់អ្នក ប្រកបដោយសុវត្ថិភាព និងរលូនគឺជាគោលដៅរបស់យើង
រចនាសម្ព័ន្ធថ្លៃដឹកជញ្ជូន និងអត្រាតម្លៃច្បាស់លាស់រួមបញ្ចូលទាំងអស់នៅក្នុងការទូទាត់ វិក្កយបត្រ ដោយគ្មានការចំណាយលាក់បាំង។
ការគាំទ្រអតិថិជនយ៉ាងយកចិត្តទុកដាក់ និងគ្រប់ជ្រុងជ្រោយ សម្រាប់បទពិសោធដឹកជញ្ជូនដែលមិនស្មុគស្មាញ
តើអ្នកកំពុងផ្ញើទំនិញធំៗប្រភេទអ្វី?
ស្រមៃថា អ្នកកំពុងផ្ញើគ្រឿងបន្លាស់អេឡិចត្រូនិចចំនួន 1,000 ដុំ ទៅកន្លែងផ្សេងទៀតឆ្លងកាត់ព្រំដែន។
អ្នកអាចដឹកជញ្ជូនទំនិញជាកញ្ចប់តែមួយ ឬកញ្ចប់ច្រើននៃកញ្ចប់បញ្ញើទំនិញ ដោយមានឬគ្មានប៉ាឡែត និងកុងតឺន័រ។ កញ្ចប់បញ្ញើទំនិញណាមួយដែលលើស 68 គីឡូក្រាម ត្រូវបានចាត់ទុកថាជាទំនិញធំៗ។
មិនថាទំនិញធំៗរបស់អ្នកធ្ងន់ និងច្រើនប៉ុនណានោះទេ ការដឹកជញ្ជូនមិនមែនជាបន្ទុកនោះទេ ដរាបណាអ្នកជ្រើសរើសក្រុមហ៊ុនដឹកជញ្ជូនដែលផ្តល់ជូននូវសេវាកម្មសម្រាប់ទំនិញធំៗទូលំទូលាយ និងការទៅយកទំនិញ និងជម្រើសនៃការដឹកជញ្ជូនទំនិញ ដែលមានភាពបត់បែន។
នេះគឺជាឧទាហរណ៍មួយចំនួនសម្រាប់ទម្ងន់ និងទំនិញផ្សេងៗនៃទំនិញធំៗ។
គ្រឿងបន្លាស់រថយន្ត
ទម្ងន់បូមរថយន្ត 1
សរុប 110 គីឡូក្រាម
ផលិតផលបច្ចេកវិទ្យា
ទម្ងន់កុំព្យូទ័រយួរដៃចំនួន 100 គ្រឿង
សរុប 150 គីឡូក្រាម
ទំនិញប្រើប្រាស់ទូទៅ
ទម្ងន់ស្បែកជើងចំនួន 200 គូ
សរុប 300 គីឡូក្រាម
គ្រឿងម៉ាស៊ីនទូទៅ
ទម្ងន់ម៉ាស៊ីន espresso នៅផ្ទះ ចំនួន 50 គ្រឿង
សរុប 350 គីឡូក្រាម
ឧបករណ៍វេជ្ជសាស្ត្រ
ទម្ងន់ម៉ាស៊ីនវេជ្ជសាស្ត្រចំនួន 10 គ្រឿង
សរុប 800 គីឡូក្រាម
ឱសថសាស្ត្រ
1500 កញ្ចប់នៃវ៉ាក់សាំង 0.2ML
ដបនៅក្នុងកុងតឺន័រចំនួន 1
សរុប 962 គីឡូក្រាម
ជ្រើសរើស
សេវាកម្មដែលល្អបំផុត ដែលស័ក្តិសមបំផុតសម្រាប់តម្រូវការដឹកជញ្ជូនទំនិញធំៗ
របស់អ្នក
សេវាកម្មទាំងអស់គឺជាការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ រួមមានជាអាទិ៍៖
- ជម្រើសនៃការដឹកជញ្ជូនទំនិញដែលមានភាពបត់បែន
សេវាកម្មដឹកជញ្ជូនពីគេហដ្ឋានទៅគេហដ្ឋាន ពីគេហដ្ឋានទៅអាកាសយានដ្ឋាន ពីអាកាសយានដ្ឋានទៅគេហដ្ឋាន ពីអាកាសយានដ្ឋានទៅអាកាសយានដ្ឋាន - សេវាកម្មបញ្ចេញទំនិញពីគយ
ការបញ្ចេញទំនិញពីគយ ស្តង់ដា ក៏ដូចជាការបញ្ចេញទំនិញបន្ថែម* - ការតាមដានគ្រប់ដំណាក់កាល និងឹងតែដូចពេលវេលាជាក់ស្ដែង
- សេវាកម្មតម្លៃបន្ថែម*
សេវាកម្មតម្លៃបន្ថែមដ៏សម្បូរបែប ដែលបំពេញតម្រូវការដឹកជញ្ជូនទំនិញជាច្រើន
ដំណោះស្រាយការដឹកជញ្ជូនទំនិញធំៗតាមស្តង់ដា
FedEx International Priority® Freight |
សេវាកម្មដឹកជញ្ជូនរហ័សបែប Premium សេវាកម្មពេលវេលាជាក់លាក់ដែលទំនិញនឹងមកដល់ |
|
FedEx International Priority® Freight |
សេវាកម្មដឹកជញ្ជូនរហ័សបែប Premium សេវាកម្មពេលវេលាជាក់លាក់ដែលទំនិញនឹងមកដល់ |
|
FedEx International Economy® Freight |
សេវាកម្មដឹកជញ្ជូនរហ័សតម្លៃសមរម្យ សេវាកម្មថ្ងៃជាក់លាក់ដែលទំនិញមកដល់ |
|
FedEx International Economy® Freight |
សេវាកម្មដឹកជញ្ជូនរហ័សតម្លៃសមរម្យ សេវាកម្មថ្ងៃជាក់លាក់ដែលទំនិញមកដល់ |
|
*សូមទាក់ទងទៅអ្នកតំណាងផ្នែកលក់របស់អ្នក សម្រាប់ព័ត៌មានបន្ថែម ឬប្រាប់យើងអំពីតម្រូវការរបស់អ្នកនៅក្នុង ទម្រង់នេះ។
សម្រាប់ការធានារ៉ាប់រង និងអត្រាតម្លៃ សូមមើល អត្រាតម្លៃដឹកជញ្ជូនអន្តរជាតិ និងតំបន់របស់ FedEx។
អនុវត្តជំហានបន្ទាប់
ត្រូវការការប្រឹក្សាអំពី
ទំនិញធំៗ ឬកញ្ចប់បញ្ញើទំនិញ នាពេលខាងមុខរបស់អ្នកមែនទេ?
សូមប្រាប់យើងអំពីតម្រូវការដឹកជញ្ជូនរបស់អ្នក ហើយក្រុមការងាររបស់យើងនឹងទាក់ទងទៅកាន់អ្នក។
បានទទួល សម្រង់តម្លៃ សម្រាប់កញ្ចប់បញ្ញើទំនិញរបស់អ្នក និងត្រៀមរួចរាល់ក្នុងការដឹកជញ្ជូនហើយឬនៅ?
ប្រើឧបករណ៍ដឹកជញ្ជូនតាមអនឡាញ ដែលងាយស្រួល និងឆាប់រហ័សរបស់យើង FedEx Ship Manager™ ដើម្បីបង្កើតកញ្ចប់បញ្ញើទំនិញរបស់អ្នកយ៉ាងឆាប់រហ័ស។
សំណួរដែលសួរញឹកញាប់
តើខ្ញុំគណនាទម្ងន់តាមវិមាត្រនៃកញ្ចប់ទំនិញដោយរបៀបណា?
ទម្ងន់តាមវិមាត្រត្រូវបានកំណត់ដោយការគុណប្រវែងបណ្តោយនឹងប្រវែងកម្ពស់នឹងប្រវែងទទឹងនៃកញ្ចប់ទំនិញរបស់អ្នកជាសង់ទីមែត្រ ហើយចែកវានឹងមេចែកទម្ងន់តាមវិមាត្រដូចដែលបានបញ្ជាក់ដោយ FedEx ។
តើខ្ញុំគួរវេចខ្ចប់ទំនិញធំៗ ឬទំនិញច្រើនរួមគ្នាសម្រាប់ការដឹកជញ្ជូនដោយរបៀបណា?
នៅពេលវេចខ្ចប់ទំនិញធំៗ ឬទំនិញច្រើនរួមគ្នាសម្រាប់ការដឹកជញ្ជូន វាជារឿងសំខាន់ដែលត្រូវប្រកាន់ខ្ជាប់នូវលក្ខខណ្ឌតម្រូវសម្រាប់កញ្ចប់បញ្ញើដឹកជញ្ជូនធ្ងន់ៗ ដូចដែលបានរៀបរាប់នៅក្នុង លក្ខខណ្ឌនៃការដឹកជញ្ជូនស្តង់ដារបស់ FedEx។ យើងណែនាំឱ្យប្រើប្រាស់ប៉ាឡែត ដើម្បីកាត់បន្ថយហានិភ័យនៃការខូចខាតដល់កញ្ចប់បញ្ញើទំនិញរបស់អ្នក។
ដើម្បីស្វែងយល់បន្ថែមអំពីបច្ចេកទេសប្រើប្រាស់ប៉ាឡែតឱ្យបានត្រឹមត្រូវ និងគោលការណ៍ណែនាំអំពីការវេចខ្ចប់ផ្សេងទៀតសម្រាប់កញ្ចប់បញ្ញើដឹកជញ្ជូនធ្ងន់ៗ សូម ទាញយក ការណែនាំអំពីការវេចខ្ចប់របស់យើង។ ការណែនាំនេះមានព័ត៌មានលម្អិតដែលអ្នកត្រូវការដើម្បីវេចខ្ចប់ទំនិញរបស់អ្នកឱ្យមានសុវត្ថិភាព និងជៀសវាងកុំឱ្យមានគ្រោះថ្នាក់សម្រាប់ការដឹកជញ្ជូន។
តើខ្ញុំចាំបាច់ត្រូវមានគណនី FedEx ដើម្បីដឹកជញ្ជូនទំនិញដែរឬទេ?
ដើម្បីដឹកជញ្ជូនដោយប្រើ ឧបករណ៍ដឹកជញ្ជូនតាមអ៊ីនធឺណិត របស់យើង អ្នកត្រូវមាន គណនី FedEx និងលេខសម្គាល់អ្នកប្រើប្រាស់ fedex.com ដែលមានសុពលភាព។
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីបើកគណនី FedEx៖
- ចូលទៅកាន់ទំព័រ បើកគណនី FedEx។
- ជ្រើសរើសប្រភេទគណនីដែលអ្នកពេញចិត្ត ដែលបំពេញតម្រូវការដឹកជញ្ជូនរបស់អ្នក។
- សូមអនុវត្តតាមជំហានទាំងនេះ ព្រមទាំងបំពេញនូវព័ត៌មានដែលចាំបាច់។
តើអ្នកដឹងទេ?
តើការដឹកជញ្ជូនទំនិញបន្តជាអ្វី?
ភ្នាក់ងារដឹកជញ្ជូនទំនិញបន្ត រៀបចំការដឹកជញ្ជូនទំនិញដោយផ្ទាល់ ពីក្រុមហ៊ុនផលិតទៅកាន់ទីតាំងចែកចាយចុងក្រោយ។ ឈ្មួញកណ្តាលទំនិញធំៗ មិនធ្វើការដឹកជញ្ជូនទេ – ពួកគេរៀបចំការដឹកជញ្ជូនទំនិញក្នុងស្រុក និងអន្តរជាតិជាមួយក្រុមហ៊ុនដឹកជញ្ជូនទំនិញធំៗ។
តើអត្រាតម្លៃដឹកជញ្ជូនទំនិញធំៗត្រូវបានគណនាដោយរបៀបណា?
ជាធម្មតា ការចំណាយលើការដឹកជញ្ជូនទំនិញធំៗទទួលឥទ្ធិពលពីកត្តាជាច្រើនដូចជា ប្រភពដើម និងទីតាំងទិសដៅ វិមាត្រ និងទម្ងន់នៃការដឹកជញ្ជូន ការគិតថ្លៃបន្ថែម ការផ្លាស់ប្តូររូបិយបណ្ណ ពន្ធគយ និងអាករ និងការបញ្ចុះតម្លៃផ្សេងៗ។