សូមស្វាគមន៍មកកាន់កម្មវិធី FedEx® Reporting
សូមស្វាគមន៍មកកាន់កម្មវិធី FedEx® Reporting
មិនមានគណនីមែនទេ? ចុះឈ្មោះនៅទីនេះ។
ការរាយការណ៍កាន់តែល្អប្រើសើរ កាន់តែឆាប់រហ័ស កាន់តែងាយស្រួល
សូមស្វាគមន៍មកកាន់កម្មវិធី FedEx Reporting របស់អ្នក។ នៅទីនេះ អ្នកនឹងអាចចូលទៅកាន់សមត្ថភាពស្នូលតែមួយដែលអ្នកធ្លាប់ស្គាល់។ លើសពីនេះ អ្នកនឹងទទួលបានលក្ខណៈពិសេស និងមុខងារថ្មីៗ ដើម្បីជួយអ្នកក្នុងការធ្វើអាជីវកម្មឱ្យបានកាន់តែប្រសើរថែមទៀត។
យើងសង្ឃឹមថា អ្នកនឹងចំណាយពេលខ្លះដើម្បីស្វែងយល់ពីឧបករណ៍នេះ។ ហើយសូមចែករំលែកការយល់ឃើញរបស់អ្នកជាមួយយើងតាមរយៈផ្ទាំងមតិកែលម្អនៅក្នុងកម្មវិធីនេះ ដើម្បីឱ្យយើងអាចបន្តកែលម្អវាដើម្បីបំពេញតាមតម្រូវការរបស់អ្នក។
ការចាប់ផ្ដើម
តើមានអ្វីថ្មី?
មានរបាយការណ៍ថ្មី
- គណនីមេ
- ការកែតម្រូវអាសយដ្ឋាន
- ព័ត៌មានលម្អិតអំពីការគិតថ្លៃបន្ថែម
ជំនួយការនិម្មិត
ស្នើសុំជំនួយពីជំនួយការនិម្មិតដើម្បីទទួលបានជំនួយពាក់ព័ន្ធនឹងកិច្ចការទូទៅ។
លេខកូដតាមដាន FedEx Ground Economy
ទាំងលេខកូដតាមដានទំនិញ FedEx និងសេវាកម្មប្រៃសណីយ៍សហរដ្ឋអាមេរិកសម្រាប់កញ្ចប់ទំនិញ FedEx Ground Economy របស់អ្នកមាននៅក្នុងរបាយការណ៍របស់អ្នក។
តើមានអ្វីកើតឡើងបន្ទាប់?
នៅខែខាងមុខ អ្នកនឹងអាច៖
- ទទួលបានរបាយការណ៍បន្ថែមដូចជា ព័ត៌មានលម្អិតកញ្ចប់ទំនិញគិតទម្ងន់តាមវិមាត្រ សេចក្ដីសង្ខេបការគិតថ្លៃបន្ថែម ការចំណាយ និងបរិមាណ និងច្រើនទៀត
- ស្នើសុំរបាយការណ៍ជាទម្រង់ Excel (បន្ថែមពីលើ CSV)
- ពន្យាពេលរបាយការណ៍ដែលមានជាប្រចាំ ដើម្បីឱ្យរបាយការណ៍ទាំងនោះមិនផុតកំណត់
- ចូលប្រើរបាយការណ៍បន្ថែមនិងផ្ទាំងព័ត៌មាន រួមទាំងជម្រើសទំនិញធំៗជាក់លាក់ផងដែរ។
- បង្កើតរបាយការណ៍លម្អិតតាមការចង់បានដើម្បីរួមបញ្ចូលតែព័ត៌មានដែលអ្នកត្រូវការប៉ុណ្ណោះ។
- បង្កើតក្រុមគណនី ដើម្បីឱ្យរបាយការណ៍គណនីចម្រុះមានភាពងាយស្រួល។
- អញ្ជើញសមាជិកក្រុមរបស់អ្នកមកដំណើរការរបាយការណ៍។
- បង្កើតនិងគ្រប់គ្រងរបាយការណ៍ជាភាសាដែលអ្នកចូលចិត្ត។
- ដំណើរការរបាយការណ៍គ្រប់ពេលវេលា គ្រប់ទីកន្លែង ដោយប្រើគេហទំព័រដែលងាយស្រួលប្រើតាមឧបករណ៍ចល័ត។
- ប្រើប្រាស់ការរួមបញ្ចូលនៃ API ដើម្បីទាញទិន្នន័យទៅក្នុងប្រព័ន្ធផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ការវិភាគ។
របៀបចុះឈ្មោះ
ប្រសិនបើអ្នកបានប្រើកម្មវិធី FedEx Reporting Online រួចហើយ អ្នកមិនចាំបាច់ចុះឈ្មោះសម្រាប់កម្មវិធី FedEx Reporting ទេ។ អ្នកអាច ចូលប្រើដោយប្រើប្រាស់ព័ត៌មានសម្គាល់ បច្ចុប្បន្ន របស់អ្នក។ បន្ទាប់មក សូមអនុវត្តតាមជំហានទាំងនេះ៖
- មុនពេលការចូលប្រើលើកទីមួយរបស់អ្នក សូមលុបអង្គចងចាំទិន្នន័យរក្សាទុកកម្មវិធីរុករកតាមអ៊ីនធឺណិត និងខូឃីរបស់អ្នកសិន។
- បន្ទាប់ពីការចូលប្រើលើកទីមួយហើយ សូមកំណត់ចំណូលចិត្តរបស់អ្នក និងចុចលើ រក្សាទុកនិងបន្ត។
- ជ្រើសរើស លេខគណនី របស់អ្នកចេញពីតារាងដែលមានផ្តល់ជូន។
- ចុច រក្សាទុកនិងបញ្ចប់។
- ស្វែងរក ទំព័រផ្ទាំងព័ត៌មានថ្មី។
- មុនពេលការចូលប្រើលើកទីមួយរបស់អ្នក សូមលុបអង្គចងចាំទិន្នន័យរក្សាទុកកម្មវិធីរុករកតាមអ៊ីនធឺណិតនិងខូឃីរបស់អ្នកសិន។
- បន្ទាប់ពីការចូលប្រើលើកទីមួយហើយ សូមកំណត់ចំណូលចិត្តរបស់អ្នក និងចុចលើ រក្សាទុកនិងបន្ត។
- ជ្រើសរើស លេខគណនី របស់អ្នកចេញពីតារាងដែលមានផ្តល់ជូន។
- ចុច រក្សាទុកនិងបញ្ចប់។
- ស្វែងរក ទំព័រផ្ទាំងព័ត៌មានថ្មី។
បច្ចុប្បន្ននេះ អ្នកមិនប្រើកម្មវិធី FedEx Reporting Online ទេ ឬ? អ្នកនឹងចាំបាច់ត្រូវ ចុះឈ្មោះប្រើ។
- ចាប់ផ្តើមដោយការដាក់ចំណាំទំព័រនេះ។
- ចុះឈ្មោះប្រើឧបករណ៍េ។
- ប្រើការចំណាំរបស់អ្នកដើម្បីត្រឡប់ទៅទំព័រនេះវិញ ក្នុងករណីដែលអ្នកត្រូវបានបញ្ជូនបន្ត។
- ចុច ចាប់ផ្ដើម នៅផ្នែកខាងលើដើម្បីចូលប្រើឧបករណ៍ថ្មី។
សំណួរដែលសួរញឹកញាប់
សំណួរទូទៅ
កម្មវិធី FedEx Reporting គឺជាកម្មវិធីតាមគេហទំព័រដែលអនុញ្ញាតឲ្យអ្នកធ្វើការស្នើសុំ ពិនិត្យមើល និងទាញយករបាយការណ៍ពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មដែលអ្នកមានជាមួយនឹង FedEx។ កម្មវិធី FedEx Reporting អនុញ្ញាតឱ្យអ្នកពិនិត្យមើលស្ថានភាពសំណើរបាយការណ៍បច្ចុប្បន្ន កំណត់កាលវិភាគរបាយការណ៍ប្រចាំសប្តាហ៍ និង/ឬ ប្រចាំខែ និងអញ្ជើញអ្នកប្រើប្រាស់ដែលបានចុះឈ្មោះផ្សេងទៀតឱ្យចូលមកប្រើប្រាស់គណនីរបស់អ្នក។ គ្រប់ទិន្នន័យទាំងអស់នៅក្នុងកម្មវិធី FedEx Reporting ឆ្លុះបញ្ចាំងពីកញ្ចប់បញ្ញើទំនិញដែលបានចេញវិក្កយបត្រ។
- គ្រប់ទិន្នន័យទាំងអស់សម្រាប់កញ្ចប់ទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx® ដែលត្រូវបានចេញវិក្កយបត្រ។ សូមចំណាំថា យើងកំពុងធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្តបន្ទាប់ជាមួយនឹងមុខងារថ្មីៗ។
- មុខងារដែលផ្ដល់ជូនរួមមាន៖
- របាយការណ៍ព័ត៌មានលម្អិតកញ្ចប់ដឹកជញ្ជូនធ្ងន់ៗ (សហរដ្ឋអាមេរិក និងកាណាដាតែប៉ុណ្ណោះ)
- ក្រុមគណនី
- ការបង្កើត ការលុប និងការកែក្រុមគណនី។
- ការប្រើប្រាស់ក្រុមគណនីដើម្បីបង្កើតផ្ទាំងព័ត៌មាន និងដំណើរការរបាយការណ៍កញ្ចប់ទំនិញ
ផ្ទាំងកម្មវិធី FedEx Reporting ណែនាំឱ្យស្គាល់ពីទម្រង់ថ្មីមួយសម្រាប់របាយការណ៍សង្ខេបស្តីពីការចំណាយ និងបរិមាណ។ អ្នកអាចមើលឃើញទិន្នន័យរបស់អ្នកភ្លាមៗ និងចូលមើលស៊ីជម្រៅទៅកាន់ព័ត៌មានលម្អិតបន្ថែម។
ការពន្យល់អំពី ជម្រើសនៃការដឹកជញ្ជូន FedEx ទាំងអស់គឺមានផ្តល់ជូននៅក្នុងទំព័រដឹកជញ្ជូនទំនិញ FedEx នៅលើ fedex.com។
បច្ចុប្បន្ននេះ កម្មវិធី FedEx Reporting ផ្តល់ជូនរបាយការណ៍ព័ត៌មានលម្អិតអំពីកញ្ចប់បញ្ញើទំនិញ ផ្ទាំងព័ត៌មានអំពីការចំណាយនិងបរិមាណ របាយការណ៍អំពីព័ត៌មានលម្អិតនៃកញ្ចប់បញ្ញើទំនិញតាមការចង់បាន និងរបាយការណ៍ស្តីពីសំណងទំនិញតូចៗសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx។ របាយការណ៍បន្ថែមនឹងត្រូវបានបន្ថែមយូរៗម្ដង។
បច្ចុប្បន្ននេះ កម្មវិធី FedEx Reporting ផ្តល់ជូនរបាយការណ៍ព័ត៌មានលម្អិតអំពីកញ្ចប់បញ្ញើទំនិញ ផ្ទាំងព័ត៌មានអំពីការចំណាយនិងបរិមាណ របាយការណ៍អំពីព័ត៌មានលម្អិតនៃកញ្ចប់បញ្ញើទំនិញតាមការចង់បាន និងរបាយការណ៍ស្តីពីសំណងទំនិញតូចៗសម្រាប់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx។ របាយការណ៍បន្ថែមនឹងត្រូវបានបន្ថែមយូរៗម្ដង។
អ្នកអាចស្នើសុំទិន្នន័យរហូតដល់រយៈពេល 24 ខែនៅលើផ្ទាំងព័ត៌មានរបស់អ្នក និងនៅក្នុងរបាយការណ៍របស់អ្នក។
អ្នកអាចស្នើសុំទិន្នន័យរហូតដល់រយៈពេល 24 ខែនៅលើផ្ទាំងព័ត៌មានរបស់អ្នក និងនៅក្នុងរបាយការណ៍របស់អ្នក។
របាយការណ៍បន្ថែមនឹងមានផ្តល់ជូននាពេលអនាគត។ យើងនឹងបន្ថែមរបាយការណ៍ថ្មី (និងមុខងារផ្សេងទៀត) យូរៗម្ដង។
របាយការណ៍បន្ថែមនឹងមានផ្តល់ជូននាពេលអនាគត។ យើងនឹងបន្ថែមរបាយការណ៍ថ្មី (និងមុខងារផ្សេងទៀត) យូរៗម្ដង។
ប្រសិនបើអ្នកមិនដែលប្រើប្រាស់កម្មវិធី FedEx Reporting Online នោះទេ អ្នកអាចនឹងចាំបាច់ត្រូវចុះឈ្មោះសម្រាប់កម្មវិធី FedEx Reporting។ មើល របៀបចុះឈ្មោះ សម្រាប់ការណែនាំអំពីការចុះឈ្មោះប្រើ។
ការកំណត់ចំណូលចិត្ត អនុញ្ញាតឱ្យអ្នកមើលឃើញផ្ទាំងព័ត៌មានរបស់អ្នក និងដំណើរការរបាយការណ៍តាមរបៀបដែលអ្នកចង់បាន។ អ្នកអាចកំណត់ចំណូលចិត្តដូចជាកាលបរិច្ឆេទនិងពេលវេលា ទម្ងន់និងវិមាត្រ រូបិយប័ណ្ណ និងជាច្រើនទៀត។
ការកំណត់ចំណូលចិត្ត អនុញ្ញាតឱ្យអ្នកមើលឃើញផ្ទាំងព័ត៌មានរបស់អ្នក និងដំណើរការរបាយការណ៍តាមរបៀបដែលអ្នកចង់បាន។ អ្នកអាចកំណត់ចំណូលចិត្តដូចជាកាលបរិច្ឆេទនិងពេលវេលា ទម្ងន់និងវិមាត្រ រូបិយប័ណ្ណ និងជាច្រើនទៀត។
សាកល្បងលុបអង្គចងចាំទិន្នន័យរក្សាទុក និងខូឃីរបស់អ្នក ដើម្បីដឹងថាតើធ្វើដូច្នោះអាចដោះស្រាយបញ្ហាបានដែរឬទេ។ ប្រសិនបើបញ្ហានៅតែកើតមាន សូមទាក់ទងទៅកាន់អ្នកតំណាងផ្នែកលក់របស់ FedEx។ ត្រៀមខ្លួនដោយមានលេខគណនី FedEx ប្រាំបួនខ្ទង់របស់អ្នក និងលេខកូដសម្ងាត់ចុះឈ្មោះចូល fedex.com (លេខសម្គាល់អ្នកប្រើប្រាស់) នៅក្បែរខ្លួន នៅពេលអ្នកហៅទូរស័ព្ទ។
ប្រសិនបើអ្នកមានបញ្ហាដែលអ្នកមិនអាចដោះស្រាយបាន សូមទាក់ទងទៅកាន់អ្នកតំណាងផ្នែកលក់របស់ FedEx ជាធម្មតារបស់អ្នក ឬទាក់ទងទៅកាន់ សេវាបម្រើអតិថិជនតាមតំបន់របស់អ្នក។
ទាក់ទងទៅកាន់អ្នកតំណាងផ្នែកលក់របស់ FedEx ជាធម្មតារបស់អ្នក។ ត្រៀមខ្លួនដោយមានលេខគណនី FedEx ប្រាំបួនខ្ទង់របស់អ្នក និងលេខកូដសម្ងាត់ចុះឈ្មោះចូល fedex.com (លេខសម្គាល់អ្នកប្រើប្រាស់) នៅក្បែរខ្លួន នៅពេលអ្នកហៅទូរស័ព្ទ។
សម្រាប់សំណួរពាក់ព័ន្ធនឹងវិក្កយបត្រជាក់លាក់ ឬទិន្នន័យពាក់ព័ន្ធនឹងការចេញវិក្កយបត្រទូទាត់ សូមទាក់ទងមកយើង។
FedEx ប្តេជ្ញាចិត្តគ្រប់គ្រងរាល់ព័ត៌មានទាំងអស់ដែលពាក់ព័ន្ធនឹងគណនីរបស់អ្នកដោយមានស្តង់ដាសុវត្ថិភាពព័ត៌មានកម្រិតខ្ពស់បំផុត។ រាល់ទិន្នន័យទាំងអស់ត្រូវបានបំប្លែងកូដអ៊ីនគ្រីបដោយប្រើពិធីសារដែលមានសុវត្ថិភាពខ្ពស់។ សម្រាប់ព័ត៌មានបន្ថែមស្តីពីឯកជនភាពនិងសុវត្ថិភាព សូមចូលទៅកាន់ ការជូនដំណឹងអំពីឯកជនភាព FedEx។