របាយការណ៍តាមអនឡាញរបស់ FedEx®
របាយការណ៍តាមអនឡាញរបស់ FedEx®
លក្ខខណ្ឌ
លក្ខខណ្ឌ
លក្ខខណ្ឌ
កិច្ចព្រមព្រៀងលើព័ត៌មានក្នុងកម្មវិធី FedEx® Reporting Online
ប្រការដែលមានចែងខាងក្រោម គឺជាលក្ខខណ្ឌដែលអ្នកត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់របាយការណ៍តាមអនឡាញ។ សូមអានព័ត៌មានទាំងនេះដោយប្រុងប្រយ័ត្ន។ ប្រសិនបើអ្នកយល់ព្រមតាមការកំណត់របស់លក្ខខណ្ឌនេះ សូមទទួលស្គាល់កិច្ចព្រមព្រៀងរបស់អ្នកដូចខាងក្រោម។
នៅពេលអ្នកបានទទួលស្គាល់ហើយ ឯកសារនេះនឹងបង្កើតបានជាកិច្ចព្រមព្រៀងតាមផ្លូវច្បាប់ (ហៅថា “កិច្ចព្រមព្រៀង”) រវាងក្រុមហ៊ុន CORPORATE SERVICES, INC. (ហៅកាត់ថា "FedEx’’) និងអ្នក (ហៅកាត់ថា “អតិថិជន“)។ ការទទួលស្គាល់កិច្ចព្រមព្រៀងខាងក្រោម ត្រូវបង្កើតបានជា ការយល់ព្រមរបស់អ្នកទៅលើលក្ខខណ្ឌនៅក្នុងកិច្ចព្រមព្រៀងនោះ។ សូមបោះពុម្ពកិច្ចព្រមព្រៀងនេះមួយច្បាប់ ហើយរក្សាទុកវាជាមួយនឹងហ្វាល់ឯកសាររបស់អ្នកសម្រាប់ជាឯកសារយោងនាពេលអនាគត។
បុព្វកថា
1. FedEx មានព័ត៌មានម្ចាស់កម្មសិទ្ធិ និងព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងសកម្មភាពដឹកជញ្ជូនរបស់អតិថិជនជាមួយនឹងក្រុមហ៊ុន FedEx។
2. អតិថិជនសម្រេចទទួលយកព័ត៌មានដើម្បីពិនិត្យផ្ទៀងផ្ទាត់សកម្មភាពរបស់ខ្លួន។ ពាក់ព័ន្ធនឹងការព្រមព្រៀងគ្នាដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ អតិថិជនយល់ព្រមដូចខាងក្រោម៖
ផ្នែកទី 1៖ ព័ត៌មាន
1. នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ FedEx ផ្តល់សិទ្ធិមិនផ្តាច់មុខដោយឥតមានកម្មសិទ្ធិបញ្ញា និងអាជ្ញាប័ណ្ណ ក្នុងការប្រើប្រាស់ព័ត៌មាន និងសំណុំឯកសារដែលពាក់ព័ន្ធណាមួយ (ហៅជារួមថា “ព័ត៌មាន”) ដែលផ្តល់ជូនដោយ FedEx សម្រាប់គោលបំណងវិភាគលើសកម្មភាពដឹកជញ្ជូនទំនិញរបស់ខ្លួនជាមួយនឹង FedEx និងក្រុមហ៊ុនដែលមានទំនាក់ទំនងជាមួយ FedEx។
2. FedEx មានបំណងផ្តល់ព័ត៌មានតាមរយៈគេហទំព័រ ប៉ុន្តែអាចកែប្រែមធ្យោបាយចែកចាយតាមឆន្ទានុសិទ្ធិរបស់ខ្លួន។
ផ្នែកទី 2៖ ការប្រើប្រាស់
អតិថិជននឹងប្រើប្រាស់ព័ត៌មានដើម្បីវិភាគលើទំនោរនៅក្នុងសកម្មភាពដឹកជញ្ជូនរបស់អតិថិជនជាមួយនឹង FedEx។ អតិថិជននឹងអនុវត្តតាមការណែនាំដែលផ្តល់ជូនដោយ FedEx ម្តងម្កាល ពាក់ព័ន្ធនឹងលទ្ធភាពទទួលបាន ឬការប្រើប្រាស់ព័ត៌មាននោះ។
ផ្នែកទី 3៖ ការរក្សាទុក និងការធ្វើបច្ចុប្បន្នភាព
នៅក្នុងឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន FedEx អាចនឹងកែប្រែទ្រង់ទ្រាយឯកសារ មធ្យោបាយចែកចាយ រួមទាំងលក្ខណៈនិងបរិមាណព័ត៌មានដែលបានផ្តល់ជូន។
ផ្នែកទី 4៖ សំណង
អតិថិជនយល់ស្របផ្តល់សំណង ការពារ និងមិន បង្កគ្រោះថ្នាក់ដល់ FedEx ក្រុមហ៊ុនមេ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ រួមទាំងនិយោជិតម្នាក់ៗ ទីភ្នាក់ងារ និងអ្នកតំណាង របស់ FedEx មិនឲ្យពាក់ព័ន្ធនឹងការប្តឹងតវ៉ា ការទាមទារ ការខូចខាត (រួមទាំងការខូចខាតដោយចៃដន្យនិងជាលទ្ធផល) ថ្លៃចំណាយ ការចំណាយ បណ្តឹង និងការទទួលខុសត្រូវ (ហៅជារួមថា "សំណង") រួមទាំងការទូទាត់ថ្លៃសេវាមេធាវីសមស្របដែលកើតចេញពីការប្រើប្រាស់ព័ត៌មានរបស់អតិថិជនដោយប្រការណាមួយ រួមមាន និងគ្មានដែនកំណត់ទៅលើ ថ្លៃចំណាយ និងការចំណាយដែលកើតឡើងដោយអតិថិជននៅក្នុងការកែប្រែប្រព័ន្ធកុំព្យូទ័រផ្ទៃក្នុង ដើម្បីប្រើប្រាស់ព័ត៌មាននោះ។
ផ្នែកទី 5៖ ការសម្ងាត់
អតិថិជននឹងរក្សាទុកព័ត៌មានទាំងអស់ជាការសម្ងាត់បំផុត នឹងមិនប្រើប្រាស់វាក្រៅពីការជាប់ពាក់ព័ន្ធនឹងសិទ្ធិដែលផ្តល់ជូនក្រោមកិច្ចព្រមព្រៀងនេះឡើយ ហើយនឹងធ្វើឲ្យនិយោជិតរបស់ខ្លួនត្រូវចងភ្ជាប់ដោយកាតព្វកិច្ចដូចគ្នានៃការរក្សាការសម្ងាត់ដែលអតិថិជនត្រូវបានចងនៅក្រោមកិច្ចព្រមព្រៀងនេះ។ អតិថិជននឹងមិនផ្តល់លទ្ធភាពប្រើប្រាស់ ឬប្រាប់ព័ត៌មាននេះក្នុងរូបភាពណាមួយទៅដល់ភាគីទីបីណាមួយ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពី FedEx ឡើយ។
ផ្នែកទី 6៖ ហានិភ័យនៃការបាត់បង់
អតិថិជនត្រូវទទួលខុសត្រូវនូវហានិភ័យទាំងអស់នៃការបាត់បង់ ឬការខូចខាតដែលបណ្តាលមកពីការប្រើប្រាស់ព័ត៌មានរបស់ពួកគេ។
ផ្នែកទី7. ការបញ្ចប់
កិច្ចព្រមព្រៀងនេះនឹងបន្តរហូតដល់ភាគីណាមួយបញ្ចប់កិច្ចព្រមព្រៀងនេះ។ នៅពេលបញ្ចប់កិច្ចព្រមព្រៀងនេះ អតិថិជននឹងមិនប្រើប្រាស់ព័ត៌មានបន្តទៀតទេ។ FedEx អាចបញ្ឈប់ការផ្តល់ព័ត៌មាននេះនៅពេលណាមួយ និងមិនមានកាតព្វកិច្ចក្នុងការផ្តល់ព័ត៌មានណាមួយ ទាំងស្រុងឬដោយផ្នែកនោះទេ។ កាតព្វកិច្ចនៃសំណងខូចខាត និងការសម្ងាត់ដែលមានចែងនៅក្នុងផ្នែកទី 4 និងទី 5 ខាងលើ ត្រូវបន្តអនុវត្តក្រោយបញ្ចប់កិច្ចព្រមព្រៀងនេះ។
ផ្នែកទី 8៖ ការបដិសេធការធានា
1. អតិថិជនទទួលស្គាល់និងយល់ព្រមថា ការប្រើប្រាស់ព័ត៌មាននេះគឺជាហានិភ័យផ្តាច់មុខរបស់អតិថិជន។ ព័ត៌មានត្រូវបានផ្តល់ជូន "នៅក្នុងស្ថានភាពបច្ចុប្បន្ន"។ FEDEX បដិសេធរាល់ការធានា ដោយផ្ទាល់ឬដោយប្រយោល រួមមាន និងដោយគ្មានដែនកំណត់ លើការធានាដោយប្រយោលលើលទ្ធភាពធ្វើពាណិជ្ជកម្ម ឬភាពសមស្របសម្រាប់គោលបំណងជាក់លាក់ណាមួយ។
2. ទោះក្នុងកាលៈទេសៈណាក៏ដោយ FEDEX មិនទទួលខុសត្រូវចំពោះការខូចខាតណាមួយឡើយ ទោះបីដោយផ្ទាល់ឬដោយប្រយោលក្តី ដែលបណ្តាលមកពី ឬមានជាប់ពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់របស់អតិថិជន ឬការកាន់កាប់ព័ត៌មាន រួមមានជាអាទិ៍ សំណងពិសេស សំណងជំងឺចិត្តបណ្តោះអាសន្ន សំណងមិនចំពោះ និងការខូចខាតដែលបណ្តាលមកពីការបាត់បង់ការប្រើប្រាស់ ការបាត់បង់ទិន្នន័យ ឬការខាតបង់ប្រាក់ចំណេញ ឬការបាត់បង់អាជីវកម្ម បើទោះបីជា FEDEX ទទួលបានការណែនាំអំពីលទ្ធភាពដែលអាចកើតមានការខូចខាតនោះក៏ដោយ។ FEDEX មិនធានាថា ព័ត៌មានទាំងនោះបំពេញគ្រប់លក្ខខណ្ឌតម្រូវរបស់អតិថិជនទាំងអស់ ឬថាព័ត៌មាននឹងគ្មានកំហុសឆ្គង ឬនឹងត្រូវបានកែតម្រូវនោះទេ។ FEDEX មិនធានា ឬធ្វើការបញ្ជាក់អះអាងណាមួយទៅលើការប្រើប្រាស់ ឬលទ្ធផលនៃព័ត៌មានពាក់ព័ន្ធនឹងភាពត្រឹមត្រូវ ភាពសុក្រិត ភាពអាចទុកចិត្តបាន ឬអ្វីផ្សេងទៀតនោះទេ។ គ្មានព័ត៌មានផ្ទាល់មាត់ ឬជាលាយលក្ខណ៍អក្សរដែលបានផ្តល់ជូនដោយ FEDEX ឬបុគ្គលដែលបានទទួលការអនុញ្ញាតណាមួយ ត្រូវបង្ក់ើតបានជាការធានានោះទេ។ ដែនយុត្តាធិការមួយចំនួន មិនអនុញ្ញាតឲ្យបដិសេធការធានាដោយប្រយោលនោះទេ ដូច្នេះការបដិសេធខាងលើអាចនឹងមិនត្រូវអនុវត្តឡើយ។
3. កញ្ចប់បញ្ញើទំនិញទាំងអស់ និងការទាមទារណាមួយពាក់ព័ន្ធនឹងកញ្ចប់បញ្ញើទំនិញទាំងនោះ ត្រូវតែបានធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌនៃការដឹកជញ្ជូនដែលមាននៅក្នុងសៀវភៅណែនាំសេវាកម្ម FEDEX ដែលមានជាធរមាន អនុលោមតាមពន្ធលើទំនិញ ឬលក្ខខណ្ឌនៃការដឹកជញ្ជូន FEDEX ដែលមានជាធរមានផ្សេងទៀត។
ផ្នែកទី 9៖ ការប្រគល់សិទ្ធិ
អតិថិជនមិនអាចប្រគល់សិទ្ធិ ឬផ្ទេរភារកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនរបស់ FedEx នោះទេ។
ផ្នែកទី 10៖ ការកែប្រែ
កិច្ចព្រមព្រៀងនេះអាចនឹងត្រូវបានកែតម្រូវដោយ FedEx តែប៉ុណ្ណោះ នៅពេលណាមួយដែលមានផ្តល់ការជូនដំណឹងជាលាយលក្ខណ៍អក្សរដោយអតិថិជន។ ក្នុងករណីដែលព័ត៌មានណាមួយដែលមាននៅក្នុងឯកសារដែលបានផ្តល់ជូនដោយ FedEx មានភាពផ្ទុយទៅនឹងកិច្ចព្រមព្រៀងនេះ លក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះនឹងមានអនុភាពសម្រាប់ធ្វើការអនុវត្ត។