ភ្ជាប់ហាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នកជាមួយ FedEx
ភ្ជាប់ហាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នកជាមួយ FedEx
នាំចូលការបញ្ជាទិញរបស់អ្នក ហើយប្រើប្រាស់របៀបយ៉ាងងាយស្រួលក្នុងការដឹកតាមកាប៉ាល់ — គ្រាន់តែតភ្ជាប់ហាងរបស់អ្នកដើម្បីការដឹកជញ្ជូនដ៏ទូលំទូលាយ។
នាំចូលការបញ្ជាទិញរបស់អ្នក ហើយប្រើប្រាស់របៀបយ៉ាងងាយស្រួលក្នុងការដឹកតាមកាប៉ាល់ — គ្រាន់តែតភ្ជាប់ហាងរបស់អ្នកដើម្បីការដឹកជញ្ជូនដ៏ទូលំទូលាយ។
នាំចូលការបញ្ជាទិញរបស់អ្នក ហើយប្រើប្រាស់របៀបយ៉ាងងាយស្រួលក្នុងការដឹកតាមកាប៉ាល់ — គ្រាន់តែតភ្ជាប់ហាងរបស់អ្នកដើម្បីការដឹកជញ្ជូនដ៏ទូលំទូលាយ។
ការដឹកជញ្ជូនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដែលរហ័សនិងងាយស្រួល
ជាមួយនឹងកម្មវិធី FedEx Ship Manager™ អ្នកអាចភ្ជាប់ទៅកាន់វេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដ៏ធំបំផុតមួយចំនួននៅក្នុងពិភពលោកយ៉ាងរលូន។ នោះសំដៅទៅលើ ការបញ្ជាទិញដែលបាននាំចូលដើម្បីបង្កើតស្លាកសម្គាល់យ៉ាងងាយស្រួល ការបង្កើតវិក្កយបត្រពាណិជ្ជកម្ម និងការធ្វើបច្ចុប្បន្នការភាពតាមដានដោយស្វ័យប្រវត្តិសម្រាប់អតិថិជនរបស់អ្នក។
នេះគឺជាឆ្នាំដែលអ្នកចំណាយពេលវេលាតិចជាងមុនក្នុងការដឹកជញ្ជូន ហើយចំណាយពេលវេលាកាន់តែច្រើនដើម្បីបង្កើនអាជីវកម្មរបស់អ្នក។
ជាអតិថិជនថ្មីមែនទេ?
គ្រាន់តែបង្កើតគណនីដើម្បីទទួលបានការដឹកជញ្ជូន។
ជាអតិថិជន់ចាស់មែនទេ?
អ្នកត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្ដើមហើយ!
វេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនិងទីផ្សារដែលប្រើជាមួយកម្មវិធីបាន
(និងមានកាន់តែច្រើនទៀតក្នុងពេលឆាប់ៗនេះ)
តើមានអត្ថប្រយោជន៍អ្វីខ្លះ?
តភ្ជាប់បានយ៉ាងរលូន
នាំចូលការបញ្ជាទិញរបស់អ្នកដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធី FedEx Ship Manager ហើយស្វែងរកការបញ្ជាទិញទាំងនោះបានយ៉ាងឆាប់រហ័សជាមួយនឹងមុខងារស្រាវជ្រាវនិងតម្រង។
បង្កើតស្លាកបានឆាប់រហ័ស
នឿយហត់ក្នុងការបញ្ចូលព័ត៌មានលម្អិតនៃកញ្ចប់បញ្ញើទំនិញដោយដៃមែនទេ? យើងនឹងបំពេញព័ត៌មានទុកជាមុនសម្រាប់អ្នក ដូច្នេះហើយអ្នកអាចបង្កើតស្លាកដោយមិនចំណាយពេលវេលាច្រើន។
ការតាមដានដែលបានធ្វើសមកាលកម្ម
លេខតាមដានត្រូវបានបញ្ជូនត្រឡប់ទៅកាន់ហាងនៅលើអនឡាញរបស់អ្នកវិញ — ពោលគឺអ្នកនិងអតិថិជនរបស់អ្នកនៅតែបន្តទទួលបានដំណឹងថ្មីៗជាបន្តបន្ទាប់។
ស្លាកភាគច្រើន
បង្កើតស្លាកសម្រាប់កញ្ចប់បញ្ញើទំនិញរាប់រយដោយចុចតែមួយលើក — វិក្កយបត្រពាណិជ្ជកម្មរបស់អ្នកក៏នឹងត្រូវបានបង្កើតឡើងដោយស្វែងប្រវត្តិផងដែរ។
តើខ្ញុំភ្ជាប់ហាងរបស់ខ្ញុំដោយរបៀបណា?
ការតភ្ជាប់ហាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នកមានលក្ខណៈសាមញ្ញ ហើយមិនគិតថ្លៃអ្វីទាំងអស់៖
បង្កើតគណនី FedEx ហើយចូលប្រើកម្មវិធី FedEx Ship Manager
ចុចលើ "ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក" ហើយធ្វើតាមជំហានដើម្បីតភ្ជាប់ហាងរបស់អ្នក
ការបញ្ជាទិញរបស់អ្នកនឹងត្រូវបាននាំចូលទៅក្នុងផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក — ដូច្នេះហើយចុចទៅលើផ្ទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីចាប់ផ្ដើមបង្កើតកញ្ចប់បញ្ញើទំនិញ និងបោះពុម្ពស្លាកជាច្រើន ដោយគ្រាន់តែចុចម្ដង ហើយរក្សាទម្រង់បែបបទសម្រាប់ផ្ញើទំនិញសម្រាប់ការបញ្ជាទិញដដែលផ្សេងទៀត។
ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកគឺគ្រាន់តែជាមុខងារមួយប៉ុណ្ណោះនៅក្នុងកម្មវិធី FedEx Ship Manager — ជាឧបករណ៍ដែលអ្នកត្រូវការនៅពេលដែលត្រូវធ្វើការដឹកជញ្ជូនទំនិញគ្រប់យ៉ាង។ ស្វែងយល់បន្ថែមដើម្បីដឹងថាតើ FedEx Ship Manager អាចធ្វើអ្វីបានខ្លះទៀតសម្រាប់អាជីវកម្មរបស់អ្នក នៅពេលដែលវារីកចម្រើន។
សំណួរដែលសួរញឹកញាប់
បាទ/ចាស វាអាចធ្វើទៅបាន។ បច្ចុប្បន្ននេះយើងប្រើបានជាមួយ៖ BigCommerce, Etsy, Magento, PrestaShop, Shopify និង WooCommerce (ដោយមានច្រើនទៀតនៅពេលឆាប់ៗនេះ)។
ការតភ្ជាប់ហាងរបស់អ្នកទៅកាន់កម្មវិធី FedEx Ship Manager នៅលើ fedex.com មានលក្ខណៈឆាប់រហ័សនិងសាមញ្ញ។ គ្រាន់តែ ចូលប្រើ ហើយចុចនៅលើ "ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក"។ បន្ទាប់មកធ្វើតាមជំហានដើម្បីតភ្ជាប់ហាងរបស់អ្នក ហើយនាំចូលការបញ្ជាទិញរបស់អ្នក។
អ្នកគួរតែប្រើតំណ URL ហាងរបស់អ្នកដើម្បីភ្ជាប់ — នេះគឺជាតំណដែលអ្នកប្រើដើម្បីទៅកាន់ការិយាល័យផ្នែកខាងក្រោយនៃហាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នក។ នៅតែមិនប្រាកដមែនទេ? ចូលមើលទំព័រជំនួយ សម្រាប់ព័ត៌មានលម្អិតអំពីរបៀបនៃការតភ្ជាប់។
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែមជាមួយនឹងការតភ្ជាប់នេះ អ្នកអាចស្វែងរកគ្រប់យ៉ាងដែលអ្នកត្រូវការនៅក្នុងផ្នែកជំនួយស៊ីជម្រៅនៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com។
អ្នកអាចតភ្ជាប់ហាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកច្រើនទៅនឹងកម្មវិធី FedEx Ship Manager នៅលើ fedex.com។
គួរឱ្យស្ដាយ មុខងារនេះមិនមាននៅឡើយទេនៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com ប៉ុន្តែយើងកំពុងតែធ្វើការលើវា ហើយវានឹងមានក្នុងពេលឆាប់ៗនេះ។
វេទិការបស់អ្នកអាចនឹងមិនទាន់មាននៅឡើយទេ ប៉ុន្តែយើងតែងតែធ្វើការដើម្បីបន្ថែមវេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងទីផ្សារជាច្រើនទៀតជានិច្ច។
បាទ/ចាស! អ្នកអាចកែ ឬក៏លុបហាងមួយតាមរយៈ "ការកំណត់" នៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com។
នៅលើ fedex.com អ្នកអាចត្រឹមតែបង្កើតស្លាក FedEx ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ប្រសិនបើហាងរបស់អ្នកបានតភ្ជាប់ទៅនឹងកម្មវិធី FedEx Ship Manager នៅលើ fedex.com នោះអ្នកនៅតែអាចដំណើរការការបញ្ជាទិញរបស់អ្នកជាមួយនឹងឧបករណ៍ដឹកជញ្ជូនផ្សេងទៀតបាន។
នៅពេលដែលអ្នកបានបង្កើតកញ្ចប់បញ្ញើទំនិញ លេខតាមដាននឹងត្រូវផ្ញើទៅកាន់ហាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នកពី fedex.com — ដូច្នេះហើយអ្នកនិងអតិថិជនរបស់អ្នកអាចតាមដានកញ្ចប់បញ្ញើទំនិញបានគ្រប់ជំហាននៅតាមផ្លូវ។
បាទ/ចាស! ការធ្វើដូច្នេះអាចនឹងរៀបចំឡើងនៅក្នុងទម្រង់បែបបទកញ្ចប់បញ្ញើទំនិញនៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com។