កម្មវិធី FedEx Ship Manager™ នៅលើ fedex.com
កម្មវិធី FedEx Ship Manager™ នៅលើ fedex.com
កម្មវិធីដឹកជញ្ជូនទំនិញតាមប្រព័ន្ធអនឡាញរបស់យើង រចនាឡើងដោយផ្ដោតលើអាជីវកម្មរបស់អ្នកជាគោល។
កម្មវិធីដឹកជញ្ជូនទំនិញតាមប្រព័ន្ធអនឡាញរបស់យើង រចនាឡើងដោយផ្ដោតលើអាជីវកម្មរបស់អ្នកជាគោល។
កម្មវិធីដឹកជញ្ជូនទំនិញតាមប្រព័ន្ធអនឡាញរបស់យើង រចនាឡើងដោយផ្ដោតលើអាជីវកម្មរបស់អ្នកជាគោល។
គ្រប់ប្រតិបត្តិការអាចធ្វើបានលើប្រព័ន្ធអនឡាញ ស្របតាមតម្រូវការផ្ទាល់ខ្លួនរបស់អ្នក
FedEx Ship Manager គឺសេវាកម្មដៃគូចាំបាច់របស់អ្នក រាល់ពេលដែលអ្នកចង់ធ្វើការដឹកជញ្ជូនទំនិញទាំងចូលក្នុង និងចេញក្រៅប្រទេស ក៏ដូចជាការបង្វិលកញ្ចប់ទំនិញត្រឡប់ទៅវិញ។ មិនថាអ្នកចង់ផ្ញើឯកសារ កញ្ចប់ទំនិញ ឬទំនិញធំៗទេ សេវាកម្មអនឡាញឥតគិតថ្លៃរបស់យើងអាចជួយអ្នកគ្រប់ជំហាននៃប្រតិបត្តិការរបស់អ្នក— រួមទាំងនីតិវិធីគយផងដែរ។
តើអ្នកជាអតិថិជនថ្មីមែនទេ?
គ្រាន់តែបង្កើតគណនីដើម្បីចាប់ផ្ដើមការដឹកជញ្ជូន។
តើអ្នកជាអតិថិជនចាស់មែនទេ?
អ្នកអាចប្រើសេវាកម្មបានឥឡូវនេះ!
យើងផ្ដោតសំខាន់លើតម្រូវការរបស់លោកអ្នក
ជាកស្ដែង គ្រប់គ្នាតែងចង់់ដឹកជញ្ជូនទំនិញដោយរលូន និងគ្មានបញ្ហា។ ដូច្នេះហើយ កម្មវិធី FedEx Ship Manager ត្រូវបានរចនាឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការនោះ។
កំណត់និងកែប្រែទិន្នន័យដឹកជញ្ជូន គ្មានដែនកំណត់
ជាមួយនឹងមុខងារចុចត្រឹមមួយប៉ុតុងប៉ុណ្ណោះ ដើម្បីបោះពុម្ពស្លាក និងទម្រង់បែបបទសម្រាប់ផ្ញើទំនិញ ដែលធ្លាប់ផ្ញើពីមុន កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីឆ្លើយបែបផែនការដឹកជញ្ជូនផ្ទាល់ខ្លួនរបស់អ្នក។ កម្មវិធីនេះថែមទាំងមានអេក្រង់បង្ហាញទិន្នន័យ ២ ប្រភេទ សម្រាប់ឱ្យអ្នកជ្រើសរើស គឺបែបងាយស្រួលអាន និងបែបបង្រួម។
គ្រប់យ៉ាងលើប្រព័ន្ធអនឡាញ
គ្រប់ប្រតិបត្តិការអាចធ្វើបានតាមប្រព័ន្ធអនឡាញ ដែលមានន័យថា អ្នកអាចធ្វើការតាមដាន ចេញវិក្កយបត្រ និងប្រើសេវាកម្ម FedEx ចាំបាច់ផ្សេងៗទៀត ដោយងាយស្រួល។ លើសពីនេះទៀត អ្នកមិនចាំបាច់ដំឡើងកម្មវិធីថ្មី ឬ កម្មវិធីជំនួយ ឬធ្វើបច្ចុប្បន្នភាពកម្មវិធីដោយខ្លួនឯងនោះទេ។
អាចប្រើប្រាស់បានច្រើនអ្នក
គ្រប់គ្នានៅក្នុងអាជីវកម្មរបស់អ្នកអាចប្រើកម្មវិធីនេះបាន ដើម្បីធានាថាគ្រប់ប្រតិបត្តិការមានរបៀបរៀបរយ និងស្ថិតក្រោមគ្រប់គ្រងត្រឹមត្រូវ— ដែលចំណេញពេលឱ្យអ្នកទៅផ្តោតលើការងារធំជាងនេះ។
ដំណោះស្រាយសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្ជាប់គណនីជាមួយនឹងហាងអនឡាញរបស់អ្នក ដើម្បីទទួលបានបទពិសោធន៍ការដឹកជញ្ជូនដោយរលូន។ រាល់ការបញ្ជាទិញរបស់អ្នកនឹងភ្ជាប់ជាមួយកម្មវិធីដោយដោយស្វ័យប្រវត្តិ ដែលមានន័យថាព័ត៌មានលម្អិតអំពីអាសយដ្ឋាននឹងត្រូវបានបំពេញមុនរួចជាស្រេច ខណៈលេខតាមដានទំនិញនឹងត្រូវផ្ញើជូនអតិថិជនរបស់អ្នក ដោយស្វ័យប្រវត្តិ។
ចាប់ផ្តើមការដឹកជញ្ជូនតាមជំហានងាយៗទាំង ៣
ចង់ចាប់ផ្ដើមឥឡូវនេះមែនទេ? ការដឹកជញ្ជូនទំនិញជាមួយ FedEx គឺសាមញ្ញ និងងាយបំផុត។
បង្កើតគណនី FedEx — ដើម្បីទទួលបានអត្ថប្រយោជន៍ពីអត្រាតម្លៃដឹកជញ្ជូនពិសេសសម្រាប់អ្នកផ្ទាល់!
ចុចលើ "ដឹកជញ្ជូនឥឡូវនេះ" ហើយអនុវត្តតាមការណែនាំ
បោះពុម្ពស្លាករបស់អ្នក ហើយភ្ជាប់វាជាមួយកញ្ចប់បញ្ញើទំនិញរបស់អ្នក ប្រត្តិបត្តិការរួចរាល់ហើយ!
ស្វែងរកមុខងាររបស់យើង
ភ្ជាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់អ្នក
ត្រៀមខ្លួនឬនៅ ដើម្បីទទួលយកបទពិសោធន៍ការដឹកជញ្ជូន ដែលកាន់តែប្រសើរ? ភ្ជាប់គណនី FedEx របស់អ្នកជាមួយនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ធំជាងគេលើលោកមួយចំនួន សម្រាប់ការបង្កើតស្លាកបិទទំនិញយ៉ាងរហ័ស និងងាយស្រួល។ ចំណាយពេលវេលាតិចជាងមុនក្នុងការដឹកជញ្ជូន ដូច្នេះអ្នកមានពេលច្រើនជាងមុនដើម្បីពង្រីកអាជីវកម្មរបស់អ្នក។
ការដឹកជញ្ជូនក្នុងបរិមាណច្រើន
អាប់ឡូតឯកសារតែម្ដងប៉ុណ្ណោះ ដើម្បីបង្កើត និងបោះពុម្ពស្លាកញ្ចប់បញ្ញើទំនិញច្រើន ក្នុងពេលតែមួយ។ នោះមានន័យថា អ្នកមិនចាំបាច់បង្កើត និងបោះពុម្ពស្លាកម្ដងមួយៗ ដោយខ្លួនឯងនោះទេ។
ការបោះពុម្ពដោយចុចត្រឹមមួយប៉ូតុង
កម្មវិធីបោះពុម្ព និងរួមបញ្ចូលទិន្នន័យបស់យើង អនុញ្ញាតឱ្យអ្នកផ្ញើឯកសារ និងស្លាកដោយស្វ័យប្រវត្តិទៅម៉ាស៊ីនព្រីនបស់អ្នក។ មានន័យថា អ្នកអាចបង្កើតស្លាកកាន់តែលឿន ដោយមិនរអាក់រអួល។
ការដឹកជញ្ជូនតាមបែបផែនរបស់អ្នក
FedEx Ship Manager មានអេក្រង់បង្ហាញទិន្នន័យ ២ ប្រភេទ សម្រាប់ឱ្យអ្នកជ្រើសរើស គឺបែបងាយស្រួលអាន និងបែបបង្រួម។ ដូច្នេះ មិនថាអ្នកចូលចិត្តបង្ហាញទិន្នន័យគ្រប់យ៉ាងនៅលើអេក្រង់តែមួយ ឬបែបមួយជំហានម្ដងៗ នោះទេ អ្នកអាចរើសបាន។
សំណួរដែលសួរញឹកញាប់
តើខ្ញុំចូលប្រើ FedEx Ship Manager™ នៅលើ fedex.com ដោយរបៀបណា?
លោកអ្នកអាចចូលទៅកាន់កម្មវិធីនៅលើម៉ឺនុយ "ការដឹកជញ្ជូន" នៅលើទំព័រដើម ឬដោយចុចលើពាក្យ"ដឹកជញ្ជូន" រួចបញ្ចូលព័ត៌មានលម្អិតដើម្បីចូលប្រើគណនីរបស់លោកអ្នក។
មិនទាន់មានព័ត៌មានលម្អិតដើម្បីចូលប្រើគណនីមែនទេ? បង្កើតគណនីមួយ។
តើខ្ញុំអាចធ្វើអ្វីបានខ្លះក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com ?
អ្នកអាចគ្រប់គ្រងដំណើរការដឹកជញ្ជូនទាំងមូលនៅក្នុងកម្មវិធីមួយនេះ។ កម្មវិធីនេះក៏អនុញ្ញាតឱ្យអ្នក៖
- ទទួលបានព័ត៌មានពីអត្រាតម្លៃ និងរយៈពេលដឹកជញ្ជូនទំនិញ
- បង្កើតទម្រង់បែបបទសម្រាប់ផ្ញើទំនិញសម្រាប់ការដឹកជញ្ជូនទំនិញដដែល
- បោះពុម្ពស្លាកដោយគ្រាន់តែចុចមួយប៉ូតុង (សម្រាប់កញ្ចប់បញ្ញើទំនិញតែមួយ និងជាដុំ)
- បង្កើតការជូនដំណឹងអំពីការតាមដានទំនិញទាំង សម្រាប់ខ្លួនអ្នក និងអ្នកទទួល
- បង្កើតឯកសារគយតាមរយៈ ឯកសារពាណិជ្ជកម្មអេឡិចត្រូនិក ឬ FedEx® Electronic Trade Documents*
- ភ្ជាប់ទៅកាន់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ហើយទាញបញ្ចូលទិន្នន័យការបញ្ជាទិញរបស់អ្នក។ បច្ចុប្បន្ននេះយើងប្រើបានជាមួយ៖ BigCommerce, Etsy, Magento, PrestaShop, Shopify និង WooCommerce (ដោយមានច្រើនទៀតនៅពេលឆាប់ៗនេះ)។ ចង់ដឹងបន្ថែមទៀតមែនទេ? ចូលទៅកាន់ទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពិសេសរបស់យើង។
នេះគ្រាន់តែជាឧទាហរណ៍ខ្លះៗអំពីអ្វីដែលអ្នកអាចធ្វើបានជាមួយ កម្មវិធី FedEx Ship Manager នៅលើ fedex.com ប៉ុណ្ណោះ។ ចាប់ផ្ដើមការដឹកជញ្ជូន ដើម្បីស្វែងយល់បន្ថែមអំពីកម្មវិធីពហុមុខងារមួយនេះ។
*លក្ខខណ្ឌផ្លាស់ប្ដូរអាស្រ័យលើលទ្ធភាពនៃការផ្តល់ជូនរបស់ប្រភពដើម ឬទីតាំងទិសដៅនៃប្រទេស និងតំបន់នីមួយៗ
តើកញ្ចប់បញ្ញើទំនិញប្រភេទណាដែលខ្ញុំអាចបង្កើតនៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com បាន?
អ្នកអាចបង្កើតបានស្ទើរគ្រប់ប្រភេទកញ្ចប់បញ្ញើទំនិញ ទាំងកញ្ចប់ទំនិញធម្មតា រហូតដល់ទំនិញធំៗ។ នេះរួមបញ្ចូលទាំងកញ្ចប់បញ្ញើទំនិញនាំចូល ឬនាំចេញទៅក្រៅប្រទេស កញ្ចប់បញ្ញើទំនិញក្នុងស្រុក និងកញ្ចប់បញ្ញើបង្វិលត្រឡប់ទៅវិញ (ប្រសិនបើមាននៅក្នុងប្រទេស ឬតំបន់របស់អ្នក)។
តើសេវាកម្ម FedEx ណាមួយដែលមាននៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.comShip Manager នៅលើ fedex.com?
លោកអ្នកនឹងរកឃើញនូវរាល់សេវាកម្មទាំងអស់របស់ FedEx។ ក៏ប៉ុន្តែ លទ្ធភាពនៃការផ្តល់ជូនសម្រាប់សេវាកម្មទាំងនោះ គឺអាស្រ័យលើប្រភពដើម និងទីតាំងទិសដៅនៃប្រទេសនីមួយៗ ទម្ងន់ ទំហំ និងប្រភេទនៃកញ្ចប់បញ្ញើទំនិញ។
តើមុខងារណាមួយដែលមាននៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com?
រាល់មុខងារចាំបាច់ទាំងអស់ដែលលោកអ្នកត្រូវការ គឺមានផ្តល់ជូននៅក្នុងកម្មវិធីនេះ ហើយយើងកំពុងដាក់បញ្ចូលមុខងារបន្ថែមទៀតជាបន្ដបន្ទាប់។ នេះគ្រាន់តែជាមុខងារមួយចំនួនប៉ុណ្ណោះ៖
- បង្កើតស្លាកដឹកជញ្ជូនទំនិញ និងឯកសារអញ្ញាតបណ្ណផ្លូវអាកាស (AWB) ទាំងអស់របស់អ្នក
- ស្នើសុំ និង/ឬបោះបង់ការទៅយករបស់អ្នក នៅលើប្រព័ន្ធអនឡាញ
- អាប់ឡូត និងប្រើសៀវភៅអាសយដ្ឋានផ្ទាល់ខ្លួនរបស់អ្នក
- ការបង្កើតនិងអាប់ឡូតឯកសារគយតាមប្រព័ន្ធអេឡិចត្រូនិក (FedEx Electronic Trade Documents)
- តាមដានកញ្ចប់បញ្ញើទំនិញរបស់អ្នកតាមអនឡាញ និងកំណត់ការជូនដំណឹងការតាមដានសម្រាប់ខ្លួនអ្នក និងអ្នកទទួល
- បង្កើតទម្រង់បែបបទសម្រាប់ផ្ញើទំនិញសម្រាប់ការដឹកជញ្ជូនទំនិញដដែលដោយងាយស្រួល
តើអ្នកចង់ស្វែងយល់បន្ថែមពីមុខងារទាំងអស់ដែលអ្នកអាចធ្វើបាននៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com មែនទេ? ចាប់ផ្ដើមការដឹកជញ្ជូន ដើម្បីស្វែងយល់បន្ថែមពីមុខងារទាំងអស់ដែលកម្មវិធីនេះផ្តល់ជូន។
តើខ្ញុំអាចដំឡើងកម្មវិធីប្រវត្តិកញ្ចប់បញ្ញើទំនិញបានដែរឬទេ?
មែនហើយ អ្នកអាចកំណត់ទម្រង់បែបបទសម្រាប់ផ្ញើទំនិញបាន។ ទម្រង់បែបបទសម្រាប់ផ្ញើទំនិញគឺមានសារៈប្រយោជន៍ ប្រសិនបើអ្នកផ្ញើកញ្ចប់បញ្ញើទំនិញប្រភេទតែមួយជាប្រចាំ— រាល់ព័ត៌មានទាំងអស់ត្រូវបានបំពេញរួចជាស្រេច ដូច្នេះលោកអ្នកមិនចាំបាច់បញ្ចូលព័ត៌មានលម្អិតគ្រប់ពេលដែលលោកអ្នកចង់ដឹកជញ្ជូនទំនិញនោះទេ។
តើខ្ញុំអាចភ្ជាប់ម៉ាស៊ីនព្រីនរបស់ខ្ញុំទៅនឹងកម្មវិធី FedEx Ship Manager នៅលើ fedex.com បានទេ?
អ្នកអាចភ្ជាប់ទាំងម៉ាស៊ីនព្រីនឡាស៊ែរ ឬកម្ដៅ ដើម្បីបោះពុម្ពស្លាកដឹកជញ្ជូនទំនិញ និងឯកសារគយដោយផ្ទាល់ពីកម្មវិធី FedEx Ship Manager នៅលើ fedex.com។
តើខ្ញុំអាចដាក់បញ្ចូលបញ្ជីអាសយដ្ឋានរបស់ខ្ញុំបានដែរឬទេ?
អ្នកអាចអាប់ឡូតសៀវភៅអាសយដ្ឋានរបស់អ្នកនៅក្នុងទម្រង់ CSV បាន។
- នេះជាលើកដំបូងដែលអ្នកប្រើកម្មវិធី FedEx Ship Manager នៅលើ fedex.com អ្នកអាចអាប់ឡូតសៀវភៅអាសយដ្ឋានដោយអនុវត្តតាមជំហាននីមួយៗនៅក្នុងកម្មវិធីនេះ
- ប្រសិនបើលោកអ្នកកំពុងប្រើប្រាស់ទម្រង់ចាស់នៃកម្មវិធី FedEx Ship Manager នៅលើ fedex.com បែបអនឡាញ សៀវភៅអាសយដ្ឋានរបស់លោកអ្នកនឹងត្រូវទាញភ្ជាប់ដោយស្វ័យប្រវត្តិ ដូច្នេះលោកអ្នកពុំចាប់បាច់ទាញបញ្ចូលសារជាថ្មីនោះទេ។
តើខ្ញុំអាចតភ្ជាប់ហាងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្ញុំដោយរបៀបណា?
ការតភ្ជាប់ហាងរបស់អ្នកទៅកាន់កម្មវិធី FedEx Ship Manager នៅលើ fedex.com មានលក្ខណៈឆាប់រហ័សនិងសាមញ្ញ។ គ្រាន់តែ ចូលប្រើ ហើយចុចលើ "ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក" នៅក្នុងម៉ឺនុយខាងឆ្វេងដៃ។ បន្ទាប់មកអនុវត្តតាមជំហាននីមួយៗដើម្បីភ្ជាប់ហាងរបស់អ្នក និងភ្ជាប់ការបញ្ជាទិញរបស់អ្នកដោយស្វ័យប្រវត្តិ។
បច្ចុប្បន្ននេះយើងប្រើបានជាមួយ៖ BigCommerce, Etsy, Magento, PrestaShop, Shopify និង WooCommerce (ដោយមានច្រើនទៀតនៅពេលឆាប់ៗនេះ)។
ចង់ដឹងបន្ថែមទៀតមែនទេ? ស្វែងរកនៅទំព័រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពិសេសរបស់យើង។
តើខ្ញុំអាចកំណត់កាលវិភាគទៅទទួលទំនិញបានទេ?
មែនហើយ អ្នកអាចកំណត់កាលវិភាគទៅទទួលទំនិញបាន នៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com បាននៅពេលដែលអ្នកបង្កើតកញ្ចប់បញ្ញើទំនិញ។ តើមានស្លាកដឹកជញ្ជូនទំនិញរួចហើយមែនទេ? អ្នកក៏អាចកំណត់កាលវិភាគទៅទទួលទំនិញដាច់ដោយឡែក នៅក្នុងកម្មវិធីនេះបានផងដែរ!
តើខ្ញុំអាចស្វែករកព័ត៌មានបន្ថែមអំពីលក្ខណៈពិសេសនៃកម្មវិធីទាំងនេះនៅកន្លែងណា?
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម សូមទៅកាន់ផ្នែក "ជំនួយ" ដែលមាននៅក្នុងម៉ឺនុយរុករកក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com ។
តើខ្ញុំអាចដឹកជញ្ជូនទំនិញ និងបង់ប្រាក់ដោយគ្មានគណនីបានដែរឬទេ?
សូមអភ័យទោស មុខងារនេះមិនទាន់មាននៅក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com នៅឡើយទេ ប៉ុន្តែយើងកំពុងតែធ្វើការលើរឿងនេះ ហើយមុខងារនេះនឹងមានក្នុងពេលឆាប់ៗនេះ។
តើខ្ញុំអាចប្រើ browser ឬ កម្មវិធីរុករកតាមបណ្តាញអ៊ីនធឺណិត មួយណាបានខ្លះ?
កម្មវិធីនេះអាចប្រើបានជាមួយរាល់ browser ទំនើបទាំងអស់។ សូមចំណាំថា កម្មវិធីមិនអាចប្រើបានលើ Internet Explorer កម្រិត IE11 ឬទាបជាងនេះទេ។
តើកម្មវិធីនេះ ប្រើបានជាមួយនឹង FedEx Billing Online និង FedEx Reporting ឬទេ?
មែនហើយ កញ្ចប់បញ្ញើទំនិញដែលបានបង្កើតឡើងក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com ក៏នឹងបង្ហាញនៅក្នុងកម្មវិធី FedEx ផ្សេងទៀតផងដែរ ដូចជាកម្មវិធី FedEx Reporting Online និងកម្មវិធី FedEx Billing (ប្រសិនលោកអ្នកបានចុះឈ្មោះរួចហើយ)។
តើកម្មវិធីនេះមានសុវត្ថិភាពឬទេ?
បាទ/ចាស! យើងប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាពចុងក្រោយបំផុតដើម្បីធានាថាទិន្នន័យនិងប្រតិបត្តិការរបស់លោកអ្នកមានសុវត្ថិភាព។
តើខ្ញុំអាចទទួលបានជំនួយនៅឯណា?
ប្រសិនបើអ្នកត្រូវការជំនួយបន្ថែម សូមទៅកាន់ផ្នែក "ជំនួយ" ដែលមាននៅក្នុងម៉ឺនុយរុករកក្នុងកម្មវិធី FedEx Ship Manager នៅលើ fedex.com ។
សូមចំណាំថា លទ្ធភាពប្រើប្រាស់បាននៃមុខងារខ្លះនឹងអាស្រ័យលើប្រទេសដែលអ្នករស់នៅ។