លក្ខខណ្ឌនៃការប្រើប្រាស់

លក្ខខណ្ឌ/សេចក្ដីបញ្ជាក់ ឯកជនភាព

លក្ខខណ្ឌ/សេចក្ដីបញ្ជាក់ ឯកជនភាព

លក្ខខណ្ឌ/សេចក្ដីបញ្ជាក់ ឯកជនភាព

លក្ខខណ្ឌ/សេចក្ដីបញ្ជាក់ ឯកជនភាព នេះ ពន្យល់ពីរបៀបដែលយើងខ្ញុំប្រើប្រាស់នូវទិន្នន័យណាមួយ ដែលប្រមូលបានពីអ្នក ឬដែលអ្នកផ្តល់មកឱ្យយើងខ្ញុំ។

លក្ខខណ្ឌ/សេចក្ដីបញ្ជាក់ ឯកជនភាព នេះ ពន្យល់ពីរបៀបដែលយើងខ្ញុំប្រើប្រាស់នូវទិន្នន័យណាមួយ ដែលប្រមូលបានពីអ្នក ឬដែលអ្នកផ្តល់មកឱ្យយើងខ្ញុំ។

លក្ខខណ្ឌ/សេចក្ដីបញ្ជាក់ ឯកជនភាព នេះ ពន្យល់ពីរបៀបដែលយើងខ្ញុំប្រើប្រាស់នូវទិន្នន័យណាមួយ ដែលប្រមូលបានពីអ្នក ឬដែលអ្នកផ្តល់មកឱ្យយើងខ្ញុំ។

ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx ប្រទេសកម្ពុជា - លក្ខខណ្ឌ/សេចក្ដីបញ្ជាក់ ឯកជនភាព

កាលបរិច្ឆេទមានប្រសិទ្ធភាព៖ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧

 

កាលបរិច្ឆេទដែលប្រសិទ្ធភាពសម្រាប់គោលការណ៍ឯកជនភាពនេះត្រូវបានចែងនៅខាងលើ។ FedEx សូមរក្សាសិទ្ធិកែប្រែគោលការណ៍ឯកជនភាពនេះគ្រប់ពេល ដោយមាន ឬពុំមានការជូនដំណឹងជាមុន។ ការកែប្រែនៅក្នុងគោលការណ៍ឯកជនភាពនេះនឹងចាប់ផ្តើមមានប្រសិទ្ធភាពនៅកំឡុងពេល ៣០ ថ្ងៃ បន្ទាប់ពីការប្រកាសពីការកែប្រែណាមួយជាលើកដំបូង។ ដើម្បីទទួលបានព័ត៌មានពីបច្ចុប្បន្នភាពនៃការកែប្រែទាំងនេះ សូមពិនិត្យមើលគោលការណ៍ឯកជនភាពរបស់យើងជាប្រចាំ ។ FedEx យល់ពីសារៈសំខាន់នៃការការពារឯកជនភាពរបស់អ្នកទទួល និងអ្នកប្រើប្រាស់ការទំនាក់ទំនងតាមឌីជីថលជាមួយនឹង FedEx ។ គោលការណ៍ឯកជនភាពនេះត្រូវបានអនុវត្តចំពោះ៖ ព័ត៌មានដែលអាចកំណត់អត្តសញ្ញាណផ្ទាល់ខ្លួនទាក់ទងនឹងលោកអ្នក (‟ព័ត៌មានផ្ទាល់ខ្លួន”) ដែលយើងប្រមូលបានតាមរយៈគេហទំព័រផ្សេងៗ ដែលតភ្ជាប់ទៅកាន់គោលការណ៍មេនេះ ដោយរួមមានទាំងគេហទំព័រ fedex.com, senseaware.com កម្មវិធីទូរសព្ទរបស់ FedEx និងតាមរយៈផ្ទាំងក្រាហ្វិចដែលគ្រប់គ្រងដោយ FedEx ដែលបានបង្កប់នៅក្នុងវេទិកាទំនាក់ទំនងនានា ឧ. នៅខាងក្នុង Facebook ឬ Twitter (ដែលជារួមត្រូវបានហៅថា “វេទិកាឌីជីថលរបស់ FedEx”) និងទិន្នន័យអំពីកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់លោកអ្នក ដែលត្រូវបានប្រមូលតាមរយៈការភ្ជាប់ទំនាក់ទំនងទៅនឹងការប្រើប្រាស់របស់លោកអ្នកនៅលើវេទិកាឌីជីថលរបស់ FedEx (‟ឧបករណ៍ផ្តល់ទិន្នន័យ”)។ ព័ត៌មានផ្ទាល់ខ្លួនដែលអាចប្រមូលបានអាចរួមមានឈ្មោះ អាសយដ្ឋានរូបវន្ត និងប្រៃសនីយ៍ អាសយដ្ឋានសារអេឡិចត្រូនិច ព័ត៌មានវិក្កយបត្រ ប្រវត្តិរូបអាជីវកម្ម លេខទូរស័ព្ទ លេខប័ណ្ណឥណទាន/ឥណពន្ធ ប្រវត្តិការទិញ និងចំណូលចិត្តផលិតផល និងសេវាកម្មនានា។

 

FedEx ប្រើប្រាស់ព័ត៌មានដែលប្រមូលបានតាមរយៈវេទិកាឌីជីថលរបស់ FedEx ក្នុងគោលបំណង៖

 

  • ធ្វើទីផ្សារ និងកែលម្អសេវាកម្មរបស់ FedEx

 

  • ធ្វើអាជីវកម្មជាមួយនឹងអតិថិជនរបស់ FedEx

 

  • កែលម្អវេទិកាឌីជីថលរបស់ FedEx និងមាតិកាដែលត្រូវបានចែកចាយតាមរយៈវេទិកានេះ

 

  • ធ្វើការទាក់ទងទៅកាន់លោកអ្នក ប្រសិនបើមានការធ្វើបច្ចុប្បន្នភាពផ្សេងៗ និងព័ត៌មានស្តីពិវេទិកាឌីជីថលរបស់ FedEx សកម្មភាព និងសេវាកម្មរបស់ FedEx ដើម្បីជួយដោះស្រាយការកំណត់អត្តសញ្ញាណការឆបោក

 

  • ធ្វើសកម្មភាពទីផ្សារ ផ្សព្វផ្សាយ និងផ្តល់ព័ត៌មានផ្សេងទៀតស្តីអំពី FedEx

 

  • កំណត់អត្តសញ្ញាណប្រភេទនៃមាតិកាឌីជីថល និងមាតិកាផ្សេងទៀត ការផ្ញើសារ និងអ្នកទស្សនាព័ត៌មានទៅកាន់ FedEx Digital Platforms ការវាយតម្លៃ និងតាមដានបទពិសោធន៍អ្នកប្រើប្រាស់ជាក់លាក់ និង

 

  • បំពេញសកម្មភាពការងារផ្សេងទៀត ដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ និង

 

  • ជួយឲ្យ FedEx យល់ពីប្រសិទ្ធភាពរបស់ខ្លឹមសារ ការផ្ញើសារ និងព័ត៌មានដែលបានផ្តល់ជូនតាមរយៈវេទិកាឌីជីថលរបស់ FedEx ។

 


ការប្រើប្រាស់នៅលើវេទិកាឌីជីថល FedEx របស់លោកអ្នកបង្កើតបានជាកិច្ចព្រមព្រៀងសម្រាប់ការប្រើប្រាស់ព័ត៌មានរបស់លោកអ្នក ដូចដែលបានពិពណ៌នានៅក្នុងគោលការណ៍ឯកជនភាពនេះ ប្រសិនបើលោកអ្នកជ្រើសរើសមិនផ្តល់ព័ត៌មានផ្ទាល់ខ្លួន ឬទិន្នន័យឧបករណ៍នោះទេ FedEx ប្រហែលជាមិនអាចផ្តល់ឱ្យលោកអ្នកនូវផលិតផល សេវាកម្ម និងព័ត៌មានបានឡើយ។

 

មុខងារជាក់លាក់មួយចំនួនដែលរួមមានជាអាទិ៍ កម្មវិធីគ្រប់គ្រងកញ្ចប់បញ្ញើ FedEx® នៅគេហទំព័រ fedex.comFedEx InSight®, កម្មវិធីគ្រប់គ្រងការបញ្ជូនទំនិញត្រលប់មកវិញរបស់ FedEx, ការចេញវិក្កយបត្រអនឡាញរបស់ FedEx®, និង កម្មវិធីគ្រប់គ្រងពាណិជ្ជកម្មសកល FedEx® និង My FedEx Rewards តម្រូវឲ្យមានការចុះឈ្មោះ ឬពាក្យសម្ងាត់មួយដើម្បីមានសិទ្ធិចូលប្រើប្រាស់ ឬអាចតម្រូវឲ្យមានព័ត៌មានផ្សេងទៀត ដើម្បីប្រើប្រាស់វេទិកាឌីជីថលរបស់ FedEx ។ ព័ត៌មានដែលបានទទួលពីអ្នកប្រើប្រាស់ដែលបានចុះឈ្មោះលើផ្នែកទាំងនេះ ក៏អាចត្រូវបានប្រើសម្រាប់គោលបំណង ដូចដែលបានចែងនៅក្នុងគោលការណ៍ឯកជនភាពនេះ ហើយឃុកឃីអាចត្រូវបានប្រើនៅក្នុងផ្នែកទាំងនោះ ឬផ្នែងផ្សេងទៀត ដូចដែលបានរៀបរាប់នៅក្នុងគោលការណ៍ឯកជនភាពនេះផងដែរ។ ព័ត៌មានដែលបានទទួលបាននៅក្នុងផ្នែកទាំងនេះក៏អាចត្រូវបានប្រើ ដោយយោងតាមកិច្ចព្រមព្រៀង ដែលគ្រប់គ្រងសិទ្ធិចូលទៅប្រើប្រាស់ និងការប្រើប្រាស់ផ្នែកជាក់លាក់ណាមួយ ដែលរួមមានជាអាទិ៍កម្មវិធីគ្រប់គ្រងកញ្ចប់បញ្ញើ FedEx នៅគេហទំព័រ fedex.com ឬ កម្មវិធីគ្រប់គ្រងការបញ្ជូនទំនិញត្រលប់មកវិញរបស់ FedEx ជាដើម។ល។ លើសពីនេះទៀត អ្នកចូលមើលគេហទំព័រ fedex.com អាចជ្រើសរើសចុះឈ្មោះដើម្បីទទួលបានការចុះឈ្មោះចូលក្នុងគេហទំព័រ fedex.com មួយ លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ដើម្បីមានសិទ្ធិចូលប្រើប្រាស់មុខងារមួយចំនួននៅលើគេហទំព័រនេះផងដែរ។

 

ការចុះឈ្មោះចូលគេហទំព័រ Fedex.com ថ្មីៗនេះផ្តល់ជូនអ្នកប្រើប្រាស់នូវសិទ្ធិចូលទៅប្រើកម្មវិធីជាច្រើនរបស់ FedEx ដូចជា កម្មវិធីគ្រប់គ្រងកញ្ចប់បញ្ញើ FedEx នៅលើគេហទំព័រ fedex.com និង កម្មវិធីគ្រប់គ្រងពាណិជ្ជកម្មសកល FedEx®ជាដើម។ កម្មវិធីប្រើប្រាស់ផ្សេងទៀតតម្រូវឲ្យមានការចុះឈ្មោះដាច់ដោយឡែកពីគ្នា។ នាពេលអនាគត FedEx អាចបន្ថែមមុខងារផ្សេងទៀត ទៅកាន់កម្មវិធីដែលត្រូវបានចូលប្រើប្រាស់តាមរយៈការចុះឈ្មោះចូលគេហទំព័រ fedex.com ។

 

 

 

 

 

 

 

 

 

 

 

 

 

 

គោលការណ៍ឯកជនភាពសម្រាប់វេទិកាឌីជីថលរបស់ FedEx៖

១. ការតាមដានកញ្ចប់ទំនិញ

ប្រសិនបើលោកអ្នកគឺជាអ្នកទទួលកញ្ចប់ទំនិញណាមួយ យើងខ្ញុំបានទទួលឈ្មោះ និងព័ត៌មានសម្រាប់ការដឹកជញ្ជូនទំនិញរបស់លោកអ្នកពីអតិថិជនរួចមកហើយ។ នៅពេលលោកអ្នកចូលទៅកាន់គេហទំព័រ fedex.com ដើម្បីតាមដានកញ្ចប់ទំនិញដែលកំពុងរងចាំការដឹកជញ្ជូននោះ យើងខ្ញុំបានប្រមូលអាសយដ្ឋាន IP និងព័ត៌មានផ្សេងទៀតដែលទាក់ទងនឹងលោកអ្នក ដូចដែលយើងខ្ញុំតែងតែធ្វើជាមួយនឹងអ្នកដែលបានចូលមើលគេហទំព័ររបស់យើងខ្ញុំដូចនេះដែរ ។ លោកអ្នកពុំចាំបាច់ត្រូវចុះឈ្មោះជាមួយនឹងគេហទំព័រ fedex.com ដើម្បីទទួលបានព័ត៌មានតាមដានទាក់ទងនឹងកញ្ចប់ទំនិញរបស់លោកអ្នកនោះទេ ។ សូមមើលគេហទំព័ររបស់ក្រុមហ៊ុនប្រតិបត្តិការ FedEx ដែលពាក់ព័ន្ធផងដែរ ឧ. FedEx Ground ឬ FedEx Freight ជាដើម។ល។ និង/ឬការណែនាំអំពីសេវាកម្ម FedEx សម្រាប់លក្ខខណ្ឌនៃការដឹកជញ្ជូនទំនិញ ព្រំដែនកំណត់នៃការទទួលខុសត្រូវ និងការប្រកាសបដិសេធការទទួលខុសត្រូវលើការធានា និងលក្ខខណ្ឌទូទៅដែលពាក់ព័ន្ធ ព្រមទាំងព័ត៌មានផ្សេងៗ ដែលត្រូវបានប្រើប្រាស់ និងផ្តល់ជូនជាមួយនឹងសេវាកម្មរបស់ FedEx ។

២. តើទិន្នន័យឧបករណ៍អ្វីដែល FedEx ចាប់យកអំពីអ្នកចូលមើលទៅកាន់វេទិកាឌីជីថលរបស់ FedEx?

វេទិកាឌីជីថលរបស់ FedEx ប្រើប្រាស់ទម្រង់ឯកសារកំណត់ត្រាបន្ថែម ដែលអាចកត់ត្រាទុកនៅក្នុងចំណោមរឿងផ្សេងទៀតដូចជា៖ កាលបរិច្ឆេទ និងពេលវេលានៃការចូលមើល ដែលរួមមានកាលបរិច្ឆេទ/ពេលវេលានៃការផ្ញើសារ និងការបើក និងការចុចលើខ្លឹមសារ អាសយដ្ឋានសម្រាប់បញ្ចូនបន្ត (ទីតាំងដែលអ្នកចូលមើលចូលមកកាន់វេទិកាឌីជីថលរបស់ FedEx) ការបញ្ចូនបន្តព័ត៌មានយុទ្ធនាការផ្សព្វផ្សាយពាណិជ្ជកម្ម (ដែលរួមមានប្រទស និងភាសាដែលទាក់ទងនឹងយុទ្ធនាការនេះ) កំណត់ត្រាពេលវេលា និងកាលបរិច្ឆេទដែលពាក់ព័ន្ធនឹងវា ប្រភេទនៃសារអេឡិចត្រូនិច ឬអតិថិជនឌីជីថលផ្សេងទៀត ប្រព័ន្ធប្រតិបត្តិការកម្មវិធីស្វែងរកគេហទំព័រដែលត្រូវបានប្រើ និងលេខសម្គាល់ IP របស់អ្នកចូលមើល/លេខសម្គាល់មិនផ្ទាល់ខ្លួនផ្សេងទៀត ។ កុំព្យូទ័រ និងឧបករណ៍នីមួយៗ ដែលភ្ជាប់ទៅនឹងវេទិកាឌីជីថលរបស់ FedEx ត្រូវបានផ្តល់ជូននូវលេខពិសេសមួយ អាសយដ្ឋាន IP ប្រទេស/ភាសា កំណត់ត្រាពេលវេលា/កាលបរិច្ឆេទ ទំហំអេក្រង់ ស្លាកសម្គាល់មេតា (meta-tag) និងឃុកឃីភាគីទីមួយ និងឃុកឃីភាគីទីបីរបស់ FedEx ។

៣. តើ FedEx មានការស្នើសុំព័ត៌មានផ្ទាល់ខ្លួនដែរឬទេ?

មុខងារច្រើននៃវេទិកាឌីជីថលរបស់ FedEx ដែលរួមមានគេហទំព័រ fedex.com ផងដែរ អាចនឹងត្រូវស្នើសុំព័ត៌មានផ្ទាល់ខ្លួន។ មុខងារទាំងនោះរួមមាន៖ ការចុះឈ្មោះគណនីតាមអនឡាញ មុខងារគ្រប់គ្រងគណនីរបស់ខ្ញុំ និងទំព័រសម្រាប់ការចុះឈ្មោះប្រើប្រាស់កម្មវិធីគ្រប់គ្រងកញ្ចប់បញ្ញើ FedEx នៅគេហទំព័រ fedex.com កម្មវិធីគ្រប់គ្រងពាណិជ្ជកម្មសកល FedEx និងកម្មវិធីគ្រប់គ្រងការបញ្ជូនទំនិញត្រឡប់មកវិញ និងឧបករណ៍ FedEx InSight ផងដែរ ។ បញ្ជីនេះអាចត្រូវបានពង្រីកបន្ថែមដោយមិនមានការជូនដំណឹងជាមុននោះទេ ។ នៅក្នុងករណីដែលវាត្រូវបានពង្រីកនោះ ព័ត៌មានបន្ថែមអាចនឹងមានតម្រូវការចាំបាច់ ។

គោលការណ៍របស់យើងគឺមិនត្រូវផ្តល់ឲ្យ លក់ ឬបើមិនដូច្នោះទេ ធ្វើការចែកចាយព័ត៌មានដែលបានប្រមូល ទៅកាន់ភាគីទីបីដែលស្ថិតនៅក្រៅ FedEx (ប្រសិនបើមិនត្រូវបានតម្រូវដោយច្បាប់) ដើម្បីអនុញ្ញាតឲ្យភាគីទីបីបែបនេះធ្វើសកម្មភាពទីផ្សារផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែប្រសិនបើនៅក្នុងករណីខ្លះ យើងអាចប្រើប្រាស់អ្នកផ្តល់សេវាកម្មដើម្បីជួយយើងនៅក្នុងការប្រមូល ប្រើប្រាស់ ឬបើមិនដូច្នោះទេ ធ្វើការដំណើរការសម្រាប់ជាប្រយោជន៍ នូវរាល់ព័ត៌មានដែលយើងទទួលបានសម្រាប់គោលបំណងដូចដែលបានរៀបរាប់នៅក្នុងគោលការណ៍ឯកជនភាពនេះ ដែលក្នុងនោះរួមមានទាំងការស្រាវជ្រាវផ្នែកទីផ្សារផងដែរ ។ ការប្រតិបត្តិរបស់យើងគឺតម្រូវឲ្យអ្នកផ្តល់សេវាកម្មធ្វើសកម្មភាពបែបនេះ ដោយស្របតាមគោលការណ៍ និងលក្ខខណ្ឌតម្រូវរបស់យើង ។ លើសពីនេះទៅទៀត ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកអាចត្រូវបានរួមបញ្ចូលជាមួយនឹងព័ត៌មានដទៃ ដើម្បីកំណត់បទពិសោធន៍ FedEx តាមគោលបំណងរបស់លោកអ្នក នៅលើវេទិកាឌីជីថលរបស់ FedEx និងនៅលើគេហទំព័រភាគីទីបី។

៤. តើឧបករណ៍ចាប់សញ្ញា SenseAware ដំណើរការដោយរបៀបណា? តើទិន្នន័យអ្វីខ្លះ ដែល FedEx អាចប្រមូលបានតាមរយៈ SenseAware?

SenseAware មានឧបករណ៍ចាប់សញ្ញាប្រើមុខងារ GPS ដែលអនុញ្ញាតឲ្យអតិថិជន អាចតាមដានកញ្ចប់ទំនិញដែលកំពុងត្រូវបានដឹកជញ្ជូនរបស់ពួកគេ ដែលរួមមានទាំងទីតាំង និងលក្ខខណ្ឌអាកាសធាតុខាងក្នុង (សំណើម ពន្លឺ/ភាពងងឹត និងអ្វីផ្សេងទៀតដែលស្រដៀងគ្នានេះ) ផងដែរ ។ FedEx ផ្តល់ព័ត៌មាននេះជូនដល់អតិថិជន SenseAware សម្រាប់ការប្រើប្រាស់របស់ពួកគេ។

៥. តើមានអ្វីខ្លះកើតឡើង នៅពេលខ្ញុំចាកចេញពីវេទិកាឌីជីថលណាមួយ ដើម្បីចូលទៅកាន់គេហទំព័រដែលត្រូវបានតភ្ជាប់ដោយ FedEx នោះ?

ឃុកឃី (cookie) គឺជាខ្សែតួអក្សរទិន្នន័យជាបន្តបន្ទាប់មួយ ដែលត្រូវបានដាក់ដោយម៉ាស៊ីនមេរបស់គេហទំព័រចូលទៅក្នុងថតឯកសារកម្មវិធីរបស់កម្មវិធីស្វែករកគេហទំព័រ នៅលើកុំព្យូទ័ររបស់លោកអ្នក។ នៅពេលវាត្រូវបានដាក់នៅលើម៉ាស៊ីនរបស់លោកអ្នក វានឹងអនុញ្ញាតឲ្យវេទិកាឌីជីថលរបស់ FedEx “ស្គាល់” កុំព្យូទ័រ ឬឧបករណ៍ចល័តរបស់លោកអ្នក ។

ឃុកឃី​ (cookie) គឺជាខ្សែតួអក្សរទិន្នន័យជាបន្តបន្ទាប់មួយ ដែលត្រូវបានដាក់ដោយម៉ាស៊ីនមេរបស់គេហទំព័រចូលទៅក្នុងថតឯកសារកម្មវិធីរបស់កម្មវិធីស្វែករកគេហទំព័រ នៅលើកុំព្យូទ័ររបស់លោកអ្នក។ នៅពេលវាត្រូវបានដាក់នៅលើម៉ាស៊ីនរបស់លោកអ្នក វានឹងអនុញ្ញាតឲ្យវេទិកាឌីជីថលរបស់ FedEx “ស្គាល់” កុំព្យូទ័រ ឬឧបករណ៍ចល័តរបស់លោកអ្នក ។ ឃុកឃីក៏អាចត្រូវបានរួមបញ្ចូលជាមួយនឹងកម្មវិធីត្រួតពិនិត្យសកម្មភាពលើគេហទំព័រ web beacon ដែលជារូបភាពមិនអាចមើលឃើញ ដោយមានអក្សរកូដមួយខ្សែ ដែលត្រូវបានដាក់នៅខាងក្នុងសារអេឡិចត្រូនិចមួយ ឬនៅលើគេហទំព័រមួយ ។ Web beacon ជូនដំណឹងដល់ FedEx ប្រសិនបើអ្នកដែលត្រូវទទួលអាចទទួលបានសារអេឡិចត្រូនិចនៅក្នុងទម្រង់ HTML ឬតែជាសារអក្សរធម្មតា មិនថាសារអេឡិចត្រូនិចនោះត្រូវបានបើកមើលជាច្រើនដងដ៏ដោយ ហើយប្រសិនបើការផ្សាយពាណិជ្ជកម្មលើអនឡាញណាមួយត្រូវបានមើល ឬត្រូវបានចុចចូលមើល ។ ព័ត៌មាននេះត្រូវបានប្រើដើម្បីបម្រើការផ្ញើសារដែលកំណត់តាមគោលបំណង ទៅកាន់អ្នកដែលបានចូលទៅកាន់វេទិកាឌីជីថលរបស់ FedEx ។ Web beacon មិនបង្កើត កែប្រែ ឬលុបឯកសារផ្សេងៗនៅលើម៉ាស៊ីនរបស់អ្នកប្រើប្រាស់នោះទេ។ ដោយសារតែពួកវាមិនអាចបើកអនុវត្តបាន ពួកវាមិនអាចផ្តល់មធ្យោបាយសម្រាប់ការបផ្តល់ខ្លឹមសារដែលមានគ្រោះថ្នាក់ ដូចជាកម្មវិធីមេរោគ ឬមេរោគកុំព្យូទ័របានឡើយ។ បច្ចេកវិទ្យាទាំងនេះអនុញ្ញាតឲ្យ FedEx ទទួល និងរក្សាទុកព័ត៌មានជាក់លាក់មួយចំនួន នៅពេលលោកអ្នកចូលទៅកាន់ វេទិកាឌីជីថលរបស់ FedEx តាមរយៈកុំព្យូទ័រ ឬឧបករណ៍ចល័តណាមួយ ។ ទិន្នន័យឧបករណ៍ដែលត្រូវបានរក្សាទុកតាមរយៈបច្ចេកវិទ្យាទាំងនេះ អាចរួមមានទីតាំងភូមិសាស្ត្រនៃកុំព្យូទ័រ ឬឧបករណ៍ចល័តរបស់លោកអ្នក ព័ត៌មានស្តីពីទំព័រគេហទំព័រជាក់លាក់ណាមួយដែលលោកអ្នកបានចូលមើល ខណៈពេលនៅលើគេហទំព័រ លំដាប់លំដោយ និងរយៈពេលនៃការចូលមើលរបស់អ្នកនៅលើទំព័រគេហទំព័រទាំងនោះ ប្រភេទកុំព្យូទ័រ ឬគ្រឿងឧបករណ៍កុំព្យូទ័រចល័ត ដែលលោកអ្នកបានប្រើដើម្បីមានសិទ្ធិចូលទៅកាន់គេហទំព័រនេះ និងអាសយដ្ឋាន IP នៃគ្រឿងឧបករណ៍កុំព្យូទ័រនេះ ។

នៅក្នុងករណីខ្លះ ឃុកឃីត្រូវបានប្រើដើម្បីអនុញ្ញាតឲ្យ FedEx មានឱកាសភ្ជាប់ទៅកាន់អតិថិជននីមួយៗទៅនឹងកម្រងព័ត៌មានផ្ទាល់ខ្លួនរបស់ពួកគេ ។ ឧទាហរណ៍៖ តាមរយៈការប្រើប្រាស់ឃុកឃី ការចុះឈ្មោះចូលក្នុងគេហទំព័រ fedex.com អាច “ចងចាំ” លេខសម្គាល់អ្នកប្រើប្រាស់របស់លោកអ្នក នៅពេលលោកអ្នកចុះឈ្មោះចូលកម្មវិធីគ្រប់គ្រងកញ្ចប់បញ្ញើ FedEx នៅលើគេហទំព័រ fedex.com នៅលើកុំព្យូទ័រ។ ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកក៏អាចត្រូវបានរួមបញ្ចូលជាមួយនឹងឧបករណ៍ផ្តល់ទិន្នន័យ ដើម្បីផ្តល់ជូនលោកអ្នកនូវខ្លឹមសារតាមបំណងកាន់តែច្រើនជាងមុននៅលើវេទិកាឌីជីថលរបស់ FedEx និងការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រផ្សេងទៀត នៅលើបណ្តាញអ៊ីនធឺណិត។ ឧទាហរណ៍៖ នៅពេលលោកអ្នកមានសិទ្ធិចូលទៅកាន់គេហទំព័រណាមួយនៅលើវេទិកាឌីជីថលរបស់ FedEx ឃុកឃីត្រូវបានកំណត់ដោយស្វ័យប្រវត្តិ ដោយយើង ឬអ្នកផ្តល់សេវាកម្មរបស់យើង ដើម្បីស្គាល់កម្មវិធីស្វែករកគេហទំព័ររបស់លោកអ្នក។ នៅពេលលោកអ្នកចូលមើលគេហទំព័រនៅលើអ៊ីនធឺណិត និងដើម្បីផ្តល់ជូនលោកអ្នកនូវព័ត៌មាន និងការផ្សាយពាណិជ្ជកម្មដោយផ្អែកលើចំណាប់អារម្មណ៍ជាក់លាក់របស់លោកអ្នក និងអំពី FedEx ។ សូមមើលផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មនៅខាងក្រោម សម្រាប់ព័ត៌មានបន្ថែមស្តីពីការប្រតិបត្តិការផ្សាយពាណិជ្ជកម្មតាមអនឡាញរបស់យើង និងជម្រើសរបស់លោកអ្នក ។ លោកអ្នកក៏អាចស្វែងយល់បន្ថែមស្តីអំពីរបៀបដែលយើងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក នៅពេលលោកអ្នកចុះឈ្មោះជាមួយគេហទំព័រ fedex.com ។ ប្រសិនបើយើងរួមបញ្ចូលឧបករណ៍ផ្តល់ទិន្នន័យ និងព័ត៌មានផ្ទាល់ខ្លួន យើងនឹងចាត់ទុកគ្រប់ទិន្នន័យទាំងនោះ ថាជាព័ត៌មានផ្ទាល់ខ្លួន ។

៦. តើឃុកឃី និង web beacon គឺជាអ្វី? តើ Fedex ប្រើប្រាស់ពួកវាដោយរបៀបណា?

ផ្នែកជាក់លាក់ណាមួយរបស់វេទិកាឌីជីថលរបស់ FedEx មាន ឬរួមមានផលិតផល ឬសេវាកម្ម ដែលបង្ហោះដោយអាជីវកម្មរបស់ភាគីទីបី ។ នៅពេលលោកអ្នកមានសិទ្ធិចូលទៅកាន់ផ្នែកណាមួយរបស់ភាគីទីបី ព័ត៌មានតែមួយគត់ដែលត្រូវបានផ្ទេរទៅកាន់ភាគីទីបីនេះ គឺជាការពិតមួយដែលថាលោកអ្នកបានមកពីវេទិកាឌីជីថលរបស់ FedEX ។ ការប្រតិបត្តិនេះអនុញ្ញាតឲ្យភាគីទីបីពិនិត្យតាមដានចរាចរណ៍គេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ ប៉ុន្តែមិនផ្តល់ជូនពួកគេនូវព័ត៌មានណាមួយដែលទាក់ទងនឹងលោកអ្នក ក្រៅតែពីអ្វីដូចដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ។ នៅពេលលោកអ្នកចាកចេញពីវេទិកាឌីជីថលរបស់ FedEx ភាគីទីបីអាចពិនិត្យតាមដានចរាចរណ៍គេហទំព័រផ្ទាល់ខ្លួនរបស់ពួកគេ និងអាចដំឡើងឃុកឃីផ្សេងទៀត ឬ web beacon ដើម្បីប្រមូលព័ត៌មានទាក់ទងនឹងលោកអ្នកបាន។ FedEx មិនទទួលខុសត្រូវលើសកម្មភាពឯករាជ្យ ឬគោលការណ៍ឯកជនភាពនៅលើគេហទំព័ររបស់ភាគីទីបីនោះទេ។ លោកអ្នកគួរតែត្រួតពិនិត្យនូវគោលការណ៍ឯកជនភាព និងលក្ខខណ្ឌផ្សេងទៀតនៅលើគេហទំព័រទាំងនោះ ដើម្បីកំណត់ពីរបៀបដែលព័ត៌មានរបស់លោកអ្នកអាចត្រូវបានប្រើប្រាស់ និងការអនុវត្តនៃគេហទំព័ររបស់ភាគីទីបីទាំងនោះ។

៧. តើឃុកឃីអាចត្រូវបានយកចេញពីអង្គផ្ទុកទិន្នន័យរបស់ខ្ញុំបានដែរឬទេ?

បាទ/ចាស ឃុកឃីអាចត្រូវដកចេញពីអង្គផ្ទុកទិន្នន័យរបស់លោកអ្នកបាន។ លើសពីនេះទៅទៀត ដោយអាស្រ័យទៅលើប្រភេទកម្មវិធីស្វែករកគេហទំព័រ និងប្រភេទកំណែប្រែនៃកម្មវិធីដែលលោកអ្នកកំពុងប្រើនោះ លោកអ្នកប្រហែលជាអាចផ្លាស់ប្តូរលក្ខណៈនៅលើផ្នែកណាមួយរបស់ឃុកឃី ដើម្បីកុំឲ្យឃុកឃីត្រូវបានប្រើប្រាស់ ឬរក្សាទុក ។ សូមពិនិត្យមើលជាមួយអ្នកផ្តល់កម្មវិធីស្វែងរករបស់លោកអ្នកសម្រាប់ព័ត៌មានបន្ថែមអំពីការដកឃុកឃីចេញ។ សូមចំណាំថា ប្រសិនបើលោកអ្នកបដិសេធមិនទទួលយកឃុកឃី លោកអ្នកប្រហែលជាមិនអាចចូលទៅប្រើប្រាស់មុខងារទាំងឡាយ ដែលផ្តល់ជូននៅលើ ឬតាមរយៈវេទិកាឌីជីថលរបស់ FedEx បានទេ។

៨. តើ FedEx ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំសម្រាប់ធ្វើការផ្សាយពាណិជ្ជកម្មដែរឬទេ?

បាទ/ចាស FedEx រួមបញ្ចូលគ្នានូវព័ត៌មានផ្ទាល់ខ្លួនដែលយើងទទួលបានពីការចុះឈ្មោះជាមួយនឹងទិន្នន័យឧបករណ៍ដែលប្រមូលបានតាមរយៈឃុកឃី និងបច្ចេកវិទ្យាផ្សេងទៀតអំពីការស្វែងរក និងសកម្មភាពផ្សេងទៀតរបស់លោកអ្នកនៅលើវេទិកាឌីជីថល FedEx ។ យើងក៏អាចទទួលបានព័ត៌មានមិនផ្ទាល់ខ្លួនស្រដៀងគ្នាពីអ្នកផ្សាយពាណិជ្ជកម្មភាគីទីបី ឬប្រភពផ្សេងទៀត។ យើងប្រើប្រាស់ព័ត៌មាននេះសម្រាប់គោលបំណងដែលមានចែងក្នុងគោលការណ៍ឯកជនភាពនេះ។ ដូចដែលបានកត់សម្គាល់ខាងលើ យើងរួមបញ្ចូលនូវទិន្នន័យឧបករណ៍ និងព័ត៌មានផ្សេងទៀតជាមួយនឹងព័ត៌មានផ្ទាល់ខ្លួន យើងចាត់ទុកទិន្នន័យទាំងអស់ដូចជាព័ត៌មានផ្ទាល់ខ្លួនដូចច្នោះដែរ។

៩. តើ FedEx ប្រើប្រាស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម ដើម្បីបម្រើការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័ររបស់ភាគីទីបីដែរឬទេ?

បាទ/ចាស FedEx ប្រើប្រាស់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មដែលបានជ្រើសរើសដើម្បីបម្រើការផ្សាយពាណិជ្ជកម្មរបស់ FedEx ដែលពាក់ព័ន្ធនៅលើគេហទំព័រអ៊ីនធឺណិតភាគីទីបី។ បច្ចុប្បន្ន FedEx ប្រើប្រាស់ Google (និងសាខារបស់ខ្លួនដូចជា DoubleClick), Adobe, Accuen, Salesforce និង Facebook ។ FedEx មិនផ្តល់ព័ត៌មានផ្ទាល់ខ្លួនណាមួយដល់ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មទាំងនេះ ដើម្បីអនុញ្ញាតឱ្យពួកគេប្រើប្រាស់ទិន្នន័យបែបនេះសម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រាប់ជាប្រយោជន៍ដល់ភាគីណាមួយផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផ្សាយពាណិជ្ជកម្មទាំងនេះអាចដាក់ឃុកឃីផ្ទាល់ខ្លួនរបស់ពួកគេ ឬខូគីភាគីទីបីនៅលើកម្មវិធីស្វែងរកតាមអ៊ីនធឺណិតរបស់លោកអ្នក ដើម្បីធ្វើបដិរូបកម្មបទពិសោធន៍ទាក់ទងនឹង FedEx របស់លោកអ្នកនៅលើគេហទំព័ររបស់ភាគីទីបី។

លោកអ្នកអាចជ្រើសរើសមិនអនុញ្ញាតឲ្យក្រុមហ៊ុនផ្សាយពាណិជ្ជកម្មទាំងនេះ ប្រើប្រាស់ឃុកឃីរបស់ពួកគេ ដើម្បីផ្តល់ជូនលោកអ្នកនូវការផ្សាយពាណិជ្ជកម្មនៅលើគេហទំព័រអ៊ីនធឺណិតរបស់ភាគីទីបី ។ ក្រុមហ៊ុនទាំងនេះជាច្រើនគឺជាសមាជិករបស់សម្ព័ន្ធក្រុមហ៊ុនផ្សាយពាណិជ្ជកម្មឌីជីថល Digital Advertising Alliance (“DAA”) ។ លោកអ្នកអាចជ្រើសរើសចាកចេញពីការកំណត់គោលដៅការផ្សាយពាណិជ្ជកម្ម ពីក្រុមហ៊ុនជាសមាជិក DAA នៅទីតាំងតែមួយបាន ។ ដើម្បីស្វែងយល់បន្ថែម សូមចុច ទីនេះ

សម្រាប់ព័ត៌មានបន្ថែមស្តីពីឃុកឃីសម្រាប់ធ្វើទីផ្សារ និងបច្ចេកវិទ្យាផ្សេងទៀត និងដើម្បីជ្រើសរើសមិនចូលរួម សូមចូលទៅកាន់គេហទំព័រដូចតទៅនេះ៖

http://www.networkadvertising.org/optout_nonppii.asp

http://www.aboutads.info/

http://metrics.fedex.com/optout.html

លើកលែងតែមានចែងផ្សេងពីនេះនៅក្នុងគោលការណ៍ឯកជនភាពនេះ វេទិកាឌីជីថលរបស់ FedEx ជាទូទៅមិនធ្វើតាម មិនតាមដាន ឬសញ្ញាដែលអាចប្រៀបធៀបបានដែលផ្ញើដោយកម្មវិធីស្វែងរកតាមអ៊ីនធឺណិត។

១០. ការចែករំលែកតាមប្រព័ន្ធផ្សព្វផ្សាយសង្គម

ការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ្នកដូចជា twitter, facebook ជាដើម ត្រូវបានគ្រប់គ្រងដោយលក្ខខណ្ឌដាច់ដោយឡែកដែល FedEx មិនមានសិទ្ធិក្នុងការគ្រប់គ្រងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលអតិថិជនប្រើការចូលប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេដើម្បីចូលប្រើវេទិកាឌីជីថលរបស់ FedEx ពួកគេបានយល់ព្រមយ៉ាងច្បាស់លាស់ក្នុងការអនុញ្ញាតឱ្យ FedEx ចូលទៅកាន់សមាសធាតុមួយចំនួននៃទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ ដែលពួកគេអាចចែករំលែកមតិយោបល់ និងព័ត៌មានផ្ទាល់ខ្លួនផ្សេងទៀតអំពីខ្លួនពួកគេ។ FedEx ប្រើធាតុក្រាហ្វិកនៅលើគេហទំព័រទាំងនេះដើម្បីប្រមូលព័ត៌មានដូចជាអាសយដ្ឋាន IP របស់លោកអ្នក ទំព័រដែលលោកអ្នកបានចូលមើលនៅក្នុងគេហទំព័រ FedEx.com និងដើម្បីកំណត់ថាតើសមាសធាតុប្រព័ន្ធផ្សព្វផ្សាយសង្គមនៃគេហទំព័រនេះដំណើរការបានត្រឹមត្រូវឬអត់។ ធាតុក្រាហ្វិកទាំងនេះត្រូវបានបង្ហោះដោយផ្ទាល់នៅលើគេហទំព័រ FedEx.com ឬដោយភាគីទីបី។

១១. តើ FedEx អាចចែករំលែកព័ត៌មានតាមរបៀបណាផ្សេងទៀត?

យើងខ្ញុំក៏អាចចែករំលែកព័ត៌មានរបស់លោកអ្នកដើម្បីឆ្លើយតបទៅនឹងដីកាកោះហៅ ដីកាតុលាការ ឬដំណើរការផ្លូវច្បាប់ផ្សេងទៀត ដើម្បីបង្កើត ឬអនុវត្តសិទ្ធិផ្លូវច្បាប់របស់យើង ដើម្បីការពារប្រឆាំងនឹងការទាមទារសំណងផ្លូវច្បាប់ ឬបើមិនដូច្នោះទេ ត្រូវបានតម្រូវទៅតាមផ្លូវច្បាប់។ នៅក្នុងករណីបែបនេះ យើងខ្ញុំសូមរក្សាសិទ្ធិដើម្បីលើកឡើង ឬបោះបង់ចោលសិទ្ធិជំទាស់ផ្លូវច្បាប់ ឬសិទ្ធិណាមួយដែលមានសម្រាប់លោកអ្នក ។

នៅពេលយើងជឿថា វាត្រឹមត្រូវសម្រាប់ការស៊ើបអង្កេត បង្ការ ឬចាត់វិធានការ ទាក់ទងនឹងសកម្មភាពខុសច្បាប់ ឬសកម្មភាពដែលសង្ស័យថាខុសច្បាប់ ដើម្បីថែរក្សា និងការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់ក្រុមហ៊ុនយើង ឬគេហទំព័រនេះ អតិថិជនរបស់យើង ឬបុគ្គលដទៃទៀត ដែលជាប់ទាក់ទងទៅនឹងលក្ខខណ្ឌសេវាកម្ម និងកិច្ចព្រមព្រៀងផ្សេងៗទៀត ។ យើងអាចចែករំលែកព័ត៌មានរបស់លោកអ្នក ដែលជាប់ទាក់ទងទៅនឹងប្រតិបត្តិការពាណិជ្ជកម្មសាជីវកម្មណាមួយ ដូចជាការលក់ភាគហ៊ុនអាជីវកម្មមួយផ្នែក ឬទាំងអស់ ការច្របាច់បញ្ចូលគ្នា ការបង្រួមចូលគ្នា ឬការលក់ទ្រព្យសម្បត្តិ ឬនៅក្នុងករណីក្ស័យធនដែលមិនទំនងជានឹងកើតឡើង ។

យើងខ្ញុំក៏សូមរក្សាសិទ្ធិផងដែរនូវការប្រើប្រាស់ យើងក៏រក្សាសិទ្ធិក្នុងការប្រើប្រាស់ និងបង្ហាញទិន្នន័យជាទម្រង់សរុប (ឧ. មិនអាចកំណត់អត្តសញ្ញាណបុគ្គលបាន) សម្រាប់គោលបំណងស្ថិតិ ឬគោលបំណងផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់យើង ។ FedEx ក៏អាចបញ្ចេញទិន្នន័យទៅកាន់ក្រុមហ៊ុនភាគីទីបី ដែលផ្តល់ជូននូវសេវាកម្មគាំទ្រ ដូចជាការវិភាគអ្នកចូលមើលលើគេហទំព័រជាដើម ។ ព័ត៌មាននេះត្រូវបានផ្តល់ជូនជាទម្រង់សរុប (ឧ. មិនអាចកំណត់អត្តសញ្ញាណបុគ្គលបាន) សម្រាប់គោលបំណងស្ថិតិ ឬគោលបំណងផ្សេងទៀត តាមឆន្ទានុសិទ្ធិរបស់យើង ។ អ្នកផ្គត់ផ្គង់សេវាភាគីទីបីមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ព័ត៌មានដែលយើងចែករំលែកសម្រាប់គោលបំណងណាមួយផ្សេងទៀតបាននោះទេ ក្រៅតែពីការផ្តល់ជូនសេវាកម្មទៅកាន់ FedEx ប៉ុណ្ណោះ ។ ការប្រតិបត្តិរបស់យើងគឺតម្រូវឲ្យភាគីផ្គត់ផ្គង់របស់យើង ធ្វើសកម្មភាពតាងនាមឲ្យ FedEx តាមរបៀបណាមួយដែលស្របទៅតាមគោលការណ៍ឯកជនភាពនេះ ។

១២. តើហេតុអ្វីបានជាលោកអ្នកបានទទួលបានសារអេឡិចត្រូនិចពីយើងខ្ញុំ?

ប្រសិនបើលោកអ្នកបានទទួលសារអេឡិចត្រូនិចមួយពីយើងខ្ញុំ (a) អាសយដ្ឋានសារអេឡិចត្រូនិចរបស់លោកអ្នកអាចត្រូវបានចុះបញ្ជីជាមួយយើងជាអ្នកដែលបានចែករំលែកអាសយដ្ឋាននេះយ៉ាងច្បាស់សម្រាប់គោលបំណងនៃការទទួលព័ត៌មាននាពេលអនាគត ឬ (b) លោកអ្នកបានចុះឈ្មោះជាមួយយើង ទិញផលិតផល ឬសេវាកម្ម ឬក៏ធ្លាប់មានទំនាក់ទំនងជាមួយយើងខ្ញុំកន្លងមក។

យូរៗម្តង FedEx ផ្ញើសារអេឡិចត្រូនិច និងការផ្តល់ជូនពិសេសផ្សេងៗទៅដល់អតិថិជន សម្រាប់គោលបំណងដែលបានរៀបរាប់នៅក្នុងគោលការណ៍ឯកជនភាពនេះ ។

សារអេឡិចត្រូនិចពាណិជ្ជកម្មនីមួយៗដែលបានផ្ញើមានវិធីស្វ័យប្រវត្តដ៏ងាយស្រួល សម្រាប់ឲ្យលោកអ្នកអាចធ្វើការបញ្ឈប់ការទទួលយកសារអេឡិចត្រូនិចពីយើងខ្ញុំ ឬដើម្បីផ្លាស់ប្តូរចំណាប់អារម្មណ៍របស់លោកអ្នកបាន ។

ប្រសិនបើមែន លោកអ្នកគ្រាន់តែធ្វើតាមការណែនាំនៅខាងចុងបញ្ចប់នៃសារអេឡិចត្រូនិចណាមួយប៉ុណ្ណោះ ។ ប្រសិនបើអ្នកបានទទួលសារអេឡិចត្រូនិចដែលមិនចង់បាន និងមិនបានស្នើសុំដែលបានផ្ញើតាមរយៈ FedEx ឬសន្មតថាត្រូវបានផ្ញើតាមរយៈ FedEx សូមបញ្ជូនច្បាប់ចម្លងនៃសារអេឡិចត្រូនិចនោះភ្ជាប់ជាមួយនឹងមតិយោបល់របស់លោកអ្នក រួចផ្ញើទៅកាន់ abuse@fedex.com សម្រាប់ការត្រួតពិនិត្យ។

ចុះចំណែកកុមារដែលមានអាយុក្រោម ១៣ ឆ្នាំវិញ?

យើងខ្ញុំមិនមានបំណង ឬចេតនាប្រមូលយកព័ត៌មានផ្ទាល់ខ្លួនពីកុមារដែលមានអាយុក្រោម ១៣ ឆ្នាំនោះទេ ។ ប្រសិនបើលោកអ្នកមានអាយុក្រោម ១៣ ឆ្នាំ សូមកុំបញ្ចូននូវព័ត៌មានផ្ទាល់ខ្លួនណាមួយមកកាន់យើងខ្ញុំ ហើយទាក់ទងទៅកាន់ឪពុកម្តាយ ឬអាណាព្យាបាលដើម្បីជួយលោកអ្នក។

១៣. តើខ្ញុំអាចទាក់ទងទៅកាន់ FedEx បានដោយរបៀបណា?

អាសយដ្ឋានប្រៃសណីយ៍របស់យើងគឺ៖ FedEx Corporation P.O. Box 727 Memphis, TN 38194-1062 លោកអ្នកអាចទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈអាសយដ្ឋានសារអេឡិចត្រូនិច  webmaster@fedex.com ឬតាមរយៈលេខទូរស័ព្ទ  1.800.GoFedEx 1.800.463.3339

ក្រុមហ៊ុនដឹកជញ្ជូនទំនិញ FedEx Express Cambodia– សេចក្តីថ្លែងការណ៍ស្តីពីឯកជនភាព

ក្រុមហ៊ុនដឹកជញ្ជូនទំនិញ FedEx Express គឺជាបុត្រសម្ព័ន្ធមួយរបស់ FedEx Corp. ដែលផ្តល់ជូននូវកម្មវិធីអាជីវកម្មរួមបញ្ចូលគ្នា តាមរយៈក្រុមហ៊ុនដែលកំពុងប្រតិបត្តិការ ដែលកំពុងប្រកួតប្រជែងជារួម និងត្រូវបានគ្រប់គ្រងដោយសហការគ្នានៅក្រោមស្លាកយីហោ FedEx brand ដែលត្រូវបានគេទទួលស្គាល់ (“FedEx Group”) ។ គោលការណ៍ឯកជនភាពនេះពន្យល់ពីរបៀបដែលយើងខ្ញុំប្រើប្រាស់នូវទិន្នន័យណាមួយ ដែលប្រមូលបានពីលោកអ្នក ឬលោកអ្នកផ្តល់ជូនមកកាន់យើងខ្ញុំ។

ការប្រើប្រាស់របស់លោកអ្នកនៅលើគេហទំព័រ www.fedex.com/kh គឺមានន័យថាលោកអ្នកបានព្រមព្រៀងទៅនឹងគោលការណ៍ឯកជនភាពនេះហើយ។ សេចក្តីថ្លែងការណ៍អំពីឯកជនភាពនេះគឺជាសេចក្តីបន្ថែម និងគួរតែត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងគោលការណ៍ឯកជនភាពរបស់គេហទំព័រ FedEx.com នៅ https://www.fedex.com/en-us/trust-center.html

ទិន្នន័យផ្ទាល់ខ្លួនដែលត្រូវបានប្រមូល

យើងប្រមូលព័ត៌មានអំពីលោកអ្នក នៅពេលលោកអ្នកចុះឈ្មោះ ឬឆ្លើយតបជាមួយយើងខ្ញុំ ធ្វើការបញ្ជាទិញផលិតផល ឬសេវាកម្មផ្សេងៗ។ យើងក៏ប្រមូលព័ត៌មាននៅពេលលោកអ្នកស្ម័គ្រចិត្តបំពេញការស្ទង់មតិអតិថិជន ផ្តល់មតិកែលម្អ និងចូលរួមក្នុងការប្រកួតប្រជែងនានា។ ព័ត៌មានដែលលោកអ្នកផ្តល់ឲ្យយើងអាចរួមមានឈ្មោះ អាសយដ្ឋាន អាសយដ្ឋានសារអេឡិចត្រូនិច លេខទូរស័ព្ទ ព្រមទាំងព័ត៌មានអំពីប័ណ្ណឥណទាន និងហិរញ្ញវត្ថុរបស់លោកអ្នក។ ព័ត៌មានស្តីអំពីការប្រើប្រាស់គេហទំព័រត្រូវបានប្រមូលដោយប្រើឃុកឃី។

គោលបំណងនៃការប្រមូលទិន្នន័យផ្ទាល់ខ្លួន

យើងខ្ញុំនឹងប្រើប្រាស់ព័ត៌មានដែលលោកអ្នកបានផ្តល់ សម្រាប់គោលបំណងដូចតទៅនេះ៖

  • ដើម្បីផ្តល់សេវាកម្មទាន់ពេលវេលា អាចទុកចិត្តបាន និងសេវាកម្មបន្ថែមនូវគុណតម្លៃនានា ជូនដល់អតិថិជន ដែលរួមមានការដឹកជញ្ជូនរហ័សទៅក្រៅប្រទេស ការតាមដានកញ្ចប់បញ្ញើទំនិញ ភ្នាក់ងាររៀបចំឯកសារសម្រាប់រត់ការពន្ធគយ ការគ្រប់គ្រងគណនី និងការចេញវិក្កយបត្រ ការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ការគ្រប់គ្រងព័ត៌មាន និងជំនួយបច្ចេកទេស ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេវាកម្មដែលពាក់ព័ន្ធផ្សេងៗ
  • ដើម្បីបង្កើតទំនាក់ទំនងជាមួយអតិថិជន និងដើម្បីធ្វើការទំនាក់ទំនងជាមួយនឹងលោកអ្នក
  • ដើម្បីដំណើរការប្រតិបត្តិការពាណិជ្ជកម្មណាមួយ ដែលលោកអ្នកវាយបញ្ចូលជាមួយនឹង FedEx និងការឆ្លើយតបទៅកាន់សំណួរណាមួយ ដែលលោកអ្នកមាន,
  • ដើម្បីផ្តល់ អភិវឌ្ឍ អនុវត្ត និងគ្រប់គ្រងសេវាកម្មសម្រាប់លោកអ្នក រួមទាំងសម្ភារៈទាក់ទងនឹងទីផ្សារសម្រាប់អតិថិជន និងកម្រងសំណួរនានាដែលជួយក្នុងការបង្កើនសេវាកម្មរបស់យើងខ្ញុំ។
  • ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ ប្រមូលបំណុលដែលមិនបានបង់ ធ្វើរបាយការណ៍ឥណទាន និងមុខងារវាយតម្លៃ និងការពារផលប្រយោជន៍អាជីវកម្មរបស់ FedEx ដៃគូអាជីវកម្ម និងអតិថិជនរបស់ខ្លួន,
  • ដើម្បីគ្រប់គ្រង និងផ្សព្វផ្សាយសកម្មភាពអាជីវកម្មនានារបស់ FedEx
  • ដើម្បីបំពេញតម្រូវការដែលបានកំណត់ដោយច្បាប់; និង
  • គោលបំណងផ្សេងទៀត ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងចំណុចណាមួយដូចដែលបានរៀបរាប់ខាងលើ។

យើងខ្ញុំប្រើប្រាស់ព័ត៌មានរបស់លោកអ្នកដែលប្រមូលបានពីគេហទំព័រនេះ ដើម្បីធ្វើបដិរូបកម្មការចូលមើលគេហទំព័រដដែលៗរបស់លោកអ្នក និងដើម្បីគ្រប់គ្រង និងកែលម្អគេហទំព័ររបស់យើង។

សម្រាប់គោលការណ៍របស់យើងស្តីពីការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកសម្រាប់គោលបំណងទីផ្សារ និងការផ្សព្វផ្សាយ សូមមើលផ្នែកស្តីពីការផ្សព្វផ្សាយ និងទីផ្សារដោយផ្ទាល់ដូចខាងក្រោម។

ការផ្ទេរទិន្នន័យផ្ទាល់ខ្លួន

ទិន្នន័យផ្ទាល់ខ្លួននឹងត្រូវបានរក្សាជាការសម្ងាត់ដោយគោរពតាមបទបញ្ញត្តិរបស់ច្បាប់ដែលពាក់ព័ន្ធណាមួយ ប៉ុន្តែយើងអាចចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកជាមួយនឹង៖

  • បុគ្គលដែលស័ក្តិសមដែលស្ថិតនៅក្នុងក្រុមហ៊ុនមេ និងសាខារបស់យើង (ដែលអាចមានទីតាំងស្ថិតនៅក្នុង និងនៅខាងក្រៅប្រទេសកម្ពុជា)
  • ទីភ្នាក់ងារចេញឯកសារយោងឥណទាន និងក្រុមហ៊ុនផ្សេងទៀតសម្រាប់ការប្រើប្រាស់នៅក្នុងការសម្រេចលើឥណទាន សម្រាប់ការបង្ការការក្លែងបន្លំ និងដើម្បីតាមចាប់អ្នកជាប់បំណុល ហើយពួកគេអាចរក្សាកំណត់ត្រានៃការស្វែងរកណាមួយ ដែលពួកគេអាចធ្វើបាន
  • បុគ្គលណាមួយ ដែលរួមមានភ្នាក់ងារ អ្នកម៉ៅការ ឬអ្នកផ្តល់សេវាភាគីទីបី (ស្ថិតនៅខាងក្នុង ឬនៅខាងក្រៅ FedEx Group) ដែលផ្តល់ជូននូវការដំណើរការ ឬសេវាកម្មរដ្ឋបាល ការធ្វើទីផ្សារ ទូរគមនាគមន៍ កម្មវិធីកុំព្យូទ័រ ការទូទាត់ប្រាក់ ឬទិន្នន័យ ដែលជាប់ទាក់ទងនឹងការប្រតិបត្តិការអាជីវកម្ម និងការផ្តល់ជូនផលិតផល និងសេវាកម្មរបស់យើងជូនដល់លោកអ្នក
  • នាយកដ្ឋានរដ្ឋាភិបាល ឬអាជ្ញាធរនិយតករ ឬរដ្ឋាភិបាលដែលស័ក្តិសមណាមួយ ឬប្រសិនបើយើងស្ថិតក្រោមករណីយកិច្ចដើម្បីបញ្ចេញ ឬចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក ដើម្បីអនុលោមតាមកាតព្វកិច្ចច្បាប់ណាមួយ ឬដើម្បីចាប់ឲ្យអនុវត្ត ឬដើម្បីអនុវត្ត លក្ខខណ្ឌនៃការប្រើប្រាស់របស់យើង លក្ខខណ្ឌនៃការដឹកជញ្ជូនស្តង់ដារ, ការណែនាំអំពីសេវាកម្ម និងកិច្ចព្រមព្រៀងផ្សេងៗទៀត ឬដើម្បីការពារសិទ្ធិ ទ្រព្យសម្បត្តិ ឬសុវត្ថិភាពរបស់យើង ព្រមទាំងអតិថិជនរបស់យើង ឬអ្នកដទៃ និង
  • អ្នកទិញពិតប្រាកដ ឬដែលបានស្នើឡើងនៃអាជីវកម្ម ឬទ្រព្យសម្បត្តិទាំងអស់របស់ FedEx ឬក្នុងករណីនៃការរួមបញ្ចូលគ្នា ការទិញយក ឬការផ្តល់ជូនសាធារណៈផ្សេងទៀត អ្នកទិញ ឬអតិថិជនសម្រាប់ភាគហ៊ុននៅក្នុង FedEx ឬក្រុមហ៊ុនណាមួយនៅក្នុង FedEx Group ។

សន្តិសុខ

យើងខ្ញុំនឹងធ្វើការចាត់ចែងប្រកបដោយភាពសមហេតុសមផល ដើម្បីប្រាកដថាទិន្នន័យផ្ទាល់ខ្លួនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើង ត្រូវបានការពារពីការចូលទៅប្រើប្រាស់ ការប្រមូល ការប្រើប្រាស់ ការបង្ហាញ ការថតចម្លង ការកែតម្រូវ ការកំទេចចោល ឬហានិភ័យផ្សេងទៀតស្រដៀងនេះ ដោយពុំមានការអនុញ្ញាត។ គួរអោយសោកស្តាយ ការបញ្ជូនព័ត៌មានតាមរយៈប្រព័ន្ធអ៊ីនធឺណិតមិនមានសុវត្ថិភាពទាំងស្រុងនោះទេ។ យ៉ាងណាក៏ដោយ ពួកយើងនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីការពារទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នក។ យើងខ្ញុំមិនអាចធានាសុវត្ថិភាពនៃទិន្នន័យរបស់លោកអ្នកដែលបានបញ្ជូនទៅកាន់គេហទំព័ររបស់យើងបានទេ។ ការបញ្ចូលទិន្នន័យណាមួយ គឺជាការទទួលខុសត្រូវរបស់លោកអ្នកផ្ទាល់។ នៅពេលដែលយើងខ្ញុំ បានទទួលព័ត៌មានរបស់លោកអ្នក យើងនឹងប្រើប្រាស់នីតិវិធីដ៏តឹងរ៉ឹង និងមុខងារសុវត្ថិភាព ដើម្បីព្យាយាមការពារការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

ការផ្សព្វផ្សាយ និងការធ្វើទីផ្សារដោយផ្ទាល់

ពេលខ្លះ លោកអ្នកអាចផ្តល់អោយយើងខ្ញុំ នូវព័ត៌មានផ្ទាល់ខ្លួនសម្រាប់គោលបំណងនៃការជួយឲ្យយើងខ្ញុំអាចកែលម្អបទពិសោធន៍ទូទៅជូនលោកអ្នក ឬជួយឲ្យយើងផ្តល់ជូននូវព័ត៌មានដែលពាក់ព័ន្ធទាក់ទងនឹងផលិតផល សេវាកម្ម និងការផ្តល់ជូនពិសេសៗជាច្រើនទៀត។

តាមរយៈការផ្តល់ឱ្យយើងនូវព័ត៌មានផ្ទាល់ខ្លួននេះ លោកអ្នកបានយល់ព្រមអោយ FedEx អាចប្រើប្រាស់នូវព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក សម្រាប់សកម្មភាពផ្សព្វផ្សាយ ឬទីផ្សារផ្សេងៗដោយផ្ទាល់តាមរយៈសារអេឡិចត្រូនិច សារ SMS និងសារព័ត៌មាននានា។

ប្រសិនបើលោកអ្នកមិនចង់ឲ្យព៏ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកត្រូវបានយកប្រើប្រាស់ សម្រាប់សកម្មភាពផ្សព្វផ្សាយ ឬការធ្វើទីផ្សារដោយផ្ទាល់ទេនោះ សូមផ្ញើសារអេឡិចត្រូនិចមកកាន់យើងខ្ញុំ khcsr@fedex.com ជាមួយនឹងពាក្យ “ដកចេញ” នៅក្នុងបន្ទាត់ប្រធានបទ ឬចុចលើតំណភ្ជាប់សម្រាប់ការបញ្ឈប់ការជាវជាប្រចាំ នៅផ្នែកខាងក្រោមនៃការជូនដំណឹងតាមរយៈសារអេឡិចត្រូនិចណាមួយ ។ ប្រសិនបើលោកអ្នកមិនទាន់ប្រាកដពីរបៀបចូលទៅប្រើប្រាស់នៅពេលណាមួយ ឬកែតម្រូវព័ត៌មានផ្សេងៗ សូមទាក់ទងមកកាន់យើងខ្ញុំ ។

ដកហូតការយល់ព្រមមកវិញ

លោកអ្នកអាចស្នើសុំឲ្យយើងបញ្ឈប់ការប្រមូល ការប្រើប្រាស់ និងការបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួនរបស់លោកអ្នកបានគ្រប់ពេល តាមរយៈការទំនាក់ទំនងមកកាន់មន្ត្រីការពារទិន្នន័យរបស់យើង (សម្រាប់ព័ត៌មានលម្អិតពីការទំនាក់ទំនង សូមមើលខាងក្រោម) ។ ប៉ុន្តែ ប្រសិនបើលោកអ្នកមិនផ្តល់ជូននូវទិន្នន័យផ្ទាល់ខ្លួន ឬក៏ស្នើសុំឲ្យយើងបញ្ឈប់ការប្រមូល ការប្រើប្រាស់ ឬការបង្ហាញនូវព័ត៌មាននេះ យើងខ្ញុំប្រហែលជាមិនអាចរក្សាការចុះឈ្មោះរបស់លោកអ្នកជាមួយនឹងគេហទំព័រនេះ ដើម្បីបំពេញតាមការបញ្ជាទិញ ដំណើរការការទូទាត់ប្រាក់ ការផ្តល់ជូននូវផលិតផល និងសេវាកម្មដល់លោកអ្នក ឆ្លើយតបទៅកាន់ការឆ្លើយតបរបស់លោកអ្នក ឬអនុឡោមទៅតាមច្បាប់ដែលពាក់ព័ន្ធបានទេ ។

ចូលទៅប្រើព័ត៌មាន និងការកែតម្រូវរបស់អ្នក។

លោកអ្នកមានសិទ្ធិស្នើសុំសំណៅនៃព័ត៌មានមួយ ដែលយើងរក្សាទុកទាក់ទងនឹងលោកអ្នក ព្រមទាំងព័ត៌មានទាក់ទងនឹងវិធីដែលយើងបានប្រើប្រាស់ និងបង្ហាញអោយដឹងដឹងនូវព័ត៌មានទាំងនោះ ។ ប្រសិនបើលោកអ្នកចង់បានព័ត៌មាននេះ សូមទាក់ទងទៅកាន់មន្ត្រីការពារទិន្នន័យរបស់យើង (សម្រាប់ព័ត៌មានលម្អិតពីការទំនាក់ទំនង សូមមើលខាងក្រោម) ។ យើងអាចស្នើសុំឲ្យលោកអ្នកបង់ថ្លៃអប្បបរមាសម្រាប់កិច្ចការនេះ។

យើងចង់ធ្វើឲ្យប្រាកដថា ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកគឺត្រឹមត្រូវ និងមានសុពលភាព។ លោកអ្នកអាចធ្វើការស្នើសុំសម្រាប់កែតម្រូវព័ត៌មាន ដែលលោកអ្នកគិតថាមិនត្រឹមត្រូវ។

ឃុកឃី (cookies)

ឃុកឃីគឺជាឯកសារអក្សរ ដែលត្រូវបានដាក់នៅលើកុំព្យូទ័ររបស់លោកអ្នកដើម្បីប្រមូលព័ត៌មានកំណត់ត្រាអ៊ីនធឺណិតស្តង់ដារ និងព័ត៌មានអំពីអាកប្បកិរិយារបស់អ្នកចូលមើលគេហទំព័រ។ ព័ត៌មាននេះអាចឲ្យយើងបែងចែកភាពខុសគ្នារវាងលោកអ្នក និងអ្នកប្រើប្រាសដទៃទៀតនៅលើគេហទំព័រនេះ ដែលជួយឲ្យយើងអាចផ្តល់ជូនលោកអ្នកនូវបទពិសោធនល្អមួយ នៅចូលឆែកមើលគេហទំព័រនេះ។ ព័ត៌មាននេះក៏ត្រូវបានប្រើដើម្បីតាមដានការប្រើប្រាស់របស់អ្នកចូលមើលគេហទំព័រ និងដើម្បីចងក្រងរបាយការណ៍ស្ថិតិស្តីពីសកម្មភាពលើគេហទំព័រ ដែលអនុញ្ញាតឲ្យយើងកែលម្អគេហទំព័រនេះបាន។

កម្មវិធីស្វែងរកគេហទំព័រភាគច្រើនត្រូវបានកំណត់ដំបូងឲ្យទទួលយកឃុកឃី។ ប្រសិនបើលោកអ្នកចូលចិត្ត លោកអ្នកអាចកំណត់កម្មវិធីស្វែងរកគេហទំព័ររបស់អ្នក កុំឲ្យទទួលយក និងដកចេញឃុកឃី ពីកម្មវិធីទាំងនោះ ឬជូនដំណឹងដល់លោកអ្នក នៅពេលដែលពួកវាត្រូវបានកំណត់។ ប៉ុន្តែនៅក្នុងករណីមួយចំនួន មុខងារខ្លះនៅក្នុងគេហទំព័ររបស់យើង អាចនឹងមិនដំណើរការ ដូចទៅតាមការរំពឹងទុក។

គេហទំព័រផ្សេងទៀត

គេហទំព័ររបស់យើង ភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត ។ គោលការណ៍ឯកជនភាពនេះអនុវត្តបានតែចំពោះគេហទំព័រនេះប៉ុណ្ណោះ ដូច្នេះនៅពេលលោកអ្នកតភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀត លោកអ្នកគួរតែអានគោលការណ៍ឯកជនភាពផ្ទាល់ខ្លួនរបស់គេហទំព័រនីមួយៗ។

ការកែប្រែទៅកាន់គោលការណ៍ឯកជនភាពរបស់យើង

យើងខ្ញុំសូមរក្សាសិទ្ធិកែប្រែគោលការណ៍ឯកជនភាពនេះ គ្រប់ពេល ដោយមាន ឬមិនមានការជូនដំណឹងជាមុន ហើយនឹងដាក់បញ្ចូលការធ្វើបច្ចុប្បន្នភាពណាមួយនៅលើគេហទំព័រនេះ។

របៀបនៃការទាក់ទងមកកាន់យើងខ្ញុំ

សូមទាក់ទងមន្ត្រីការពារទិន្នន័យរបស់យើង ប្រសិនបើលោកអ្នកមានសំណួរណាមួយទាក់ទងនឹងគោលការណ៍ និងការប្រតិបត្តិការពារទិន្នន័យ ឬព័ត៌មាន ដែលយើងរក្សាទុកទាក់ទងនឹងលោកអ្នក៖

  • តាមរយៈសារអេឡិចត្រូនិច៖ khcsr@fedex.com

លក្ខខណ្ឌទូទៅរបស់ FedEx

សូមមើលការណែនាំអំំពីសេវាកម្ម និងលក្ខខណ្ឌស្តង់ការនៃការដឹកជញ្ជូនរបស់យើង សម្រាប់លក្ខខណ្ឌនៃការដឹកជញ្ជូន ដែនកំណត់លើការទទួលខុសត្រូវ និងការប្រកាសបដិសេធការទទួលខុសត្រូវលើការធានា និងលក្ខខណ្ឌទូទៅដែលពាក់ព័ន្ធទៅនឹងគ្រប់សេវាកម្មដឹកជញ្ជូនទាំងអស់ និងព័ត៌មានផ្សេងៗ ដែលត្រូវបានប្រើ និងផ្តល់ជូនលោកអ្នកជាមួយនឹង FedEx ។