លក្ខខណ្ឌ និងគោលការណ៍ចុះឈ្មោះគណនី FedEx
លោកអ្នកយល់ព្រមលើលក្ខខណ្ឌដែលមានចែងដូចខាងក្រោម៖
១. លោកអ្នកយល់ព្រម និងគោរពតាមលក្ខខណ្ឌ និងគោលការណ៍នៃការដឹកជញ្ជូនរបស់ក្រុមហ៊ុន FedEx Express (មានបោះពុម្ពនៅចំហៀងម្ខាងទៀតនៃអញ្ញត្តិបណ្ណផ្លូវអាកាស) និងសៀវភៅណែនាំអំពីសេវាកម្មរបស់ FedEx Express និង លក្ខខណ្ឌស្តង់ដារនៃការដឹកជញ្ជូនទំនិញ ដែលរួមមានការអនុញ្ញាតសម្រាប់ការបញ្ចេញទំនិញពីគយសម្រាប់ការនាំទំនិញចេញ/ចូល (ប្រសិនបើមាន) និងសេវាដឹកជញ្ជូនទំនិញដល់គេហដ្ឋាន។
២. លក្ខខណ្ឌឥណទានដែលបានផ្តល់ជូនសម្រាប់គណនី FedEx របស់លោកអ្នក គឺមានដូចខាងក្រោម៖
- ទំនិញធំៗ - 30 ថ្ងៃ
យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការព្យួរទុកគណនីរបស់អ្នកដោយពុំមានការជូនដំណឹងឡើយ ប្រសិនបើទឹកប្រាក់ជំពាក់មិនត្រូវបានទូទាត់នៅត្រឹមកាលបរិច្ឆេទកំណត់ ដូចនេះលក្ខខណ្ឌនៃការទូទាត់ថ្លៃសេវាដឹកជញ្ជូនទំនិញរបស់លោកអ្នក នឹងត្រូវទូទាត់ជាសាច់ប្រាក់សុទ្ធ។
៣. ប្រសិនបើភាគីដែលបានទទួលវិក្កយបទ្រទូទាត់ដែលមានបង្ហាញនៅលើអញ្ញត្តិបណ្ណផ្លូវអាកាស បដិសេធក្នុងការបង់ប្រាក់សម្រាប់ថ្លៃសេវាសម្រាប់កញ្ចប់បញ្ញើទំនិញ អ្នកដាក់បញ្ជើទំនិញ ត្រូវតែទទួលខុសត្រូវបង់ថ្លៃសេវាទំនិញ ការគិតថ្លៃបន្ថែម និងកាតព្វកិច្ចពន្ធគយសម្រាប់កញ្ចប់បញ្ញើទំនិញ (អ្នកដាក់បញ្ជើទំនិញ ក៏ទទួលខុសត្រូវលើថ្លៃសេវាផ្សេងទៀតដែលបានបានទូទាត់ដោយ FedEx ដើម្បីទូទាត់សងបំណុល រួមមានជាអាទិ៍ ការផាកពិន័យរបស់រដ្ឋាភិបាល ថ្លៃពន្ធបន្ទាប់បន្សំ ថ្លៃសេវាផ្លូវច្បាប់ និងថ្លៃសេវានានា)។ លោកអ្នកក៏នឹងទទួលខុសត្រូវផងដែរសម្រាប់ថ្លៃចំណាយណាមួយដែលយើងអាចនឹងចំណាយនៅក្នុងការប្រគល់កញ្ចប់បញ្ញើទំនិញជូនអ្នក ការរក្សាទុកញ្ចប់បញ្ញើទំនិញនៅក្នុងឃ្លាំងទំនិញ ឬដំណើរការនៃការកម្ទេចចោលទំនិញជាដើម។
៥. អ្នកដាក់បញ្ជើទំនិញនេះ អនុញ្ញាតឲ្យក្រុមហ៊ុន FedEx Express ប្រើប្រាស់ព័ត៌មានដែលបានលើកឡើងខាងដើម និងដាក់ពាក្យស្នើសុំជំនួសមុខអោយអ្នកដាក់បញ្ជើទំនិញ៖ (១) លេខសម្គាល់ការចុះឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់សម្រាប់គេហទំព័រផ្លូវការរបស់ FedEx (www.fedex.com) (២) FedEx® Billing Online (៣) ឯកសារពាណិជ្ជកម្មអេឡិចតឯកសារពាណិជ្ជកម្មអេឡិចត្រូនិករូនិក, សូមអានលក្ខខណ្ឌខាងក្រោមសម្រាប់ការប្រើប្រាស់ ឯកសារពាណិជ្ជកម្មអេឡិចត្រូនិក កំឡុងពេលទទួលបានលេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ពីក្រុមហ៊ុន FedEx Express អ្នកដាក់បញ្ជើទំនិញយល់ព្រមក្នុងការចុះឈ្មោះចូលនៅក្នុងគេហទំព័រ និងផ្ទៀងផ្ទាត់រាល់ទិន្នន័យទាំងអស់ដែលបានបំពេញជំនួសអោយសាមីខ្លួន។ ដើម្បីសុវត្ថិភាពទិន្នន័យ សូមផ្លាស់ប្តូរពាក្យសម្ងាត់ជាបន្ទាន់ដោយខ្លួនឯង។
៥. តាមរយៈការដាក់ពាក្យសុំ (ដោយខ្លួនអ្នកផ្ទាល់ ឬតាមរយៈក្រុមហ៊ុន FedEx Express) ឬការប្រើប្រាស់លេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ អ្នកដាក់បញើទំនិញត្រួវទទួលស្គាល់ និងត្រូវបានសន្មត់ថាបានអាន និងយល់ព្រមទៅលើលក្ខខណ្ឌនៃការប្រើប្រាស់ និង គោលការណ៍ឯកជនភាព នៅលើគេហទំព័រ fedex.com និងចាត់ទុកថាបានយល់ស្របថា FedEx បានបញ្ជូនព័ត៌មានពាណិជ្ជកម្មតាមរយៈបណ្តាញនានា (ឧទាហរណ៍ ដូចជាសារអេឡិចត្រូនិច) ទៅកាន់អ្នកដាក់បញ្ជើទំនិញ រួមមានជាអាទិ៍ ការផ្តល់ជូនពិសេសៗ និងការធ្វើប្រូម៉ូសិននានា។
លក្ខខណ្ឌនៃការប្រើប្រាស់ឯកសារពាណិជ្ជកម្មអេឡិចត្រូនិក របស់ FedEx
លក្ខខណ្ឌនៃការប្រើប្រាស់ខាងក្រោមនេះ គ្រប់គ្រងលើការប្រើប្រាស់ឯកសារពាណិជ្ជកម្មអេឡិចត្រូនិក FedEx របស់លោកអ្នក®។ ការពិនិត្យមើលរបស់លោកអ្នក ឬការមិនជ្រើសរើសអនុវត្តដោយផ្ទាល់ បង្កើតបានជាកិច្ចព្រមព្រៀងមួយដែលជំនួសឲ្យខ្លួនលោកអ្នកផ្ទាល់ និងអង្គភាពដែលលោកអ្នកធ្វើជាតំណាង (ចាប់ពីពេលនេះតទៅហៅថា "អ្នក“ឬ "របស់អ្នក") ទៅលើលក្ខខណ្ឌដូចដែលមានចែងខាងក្រោម។ FedEx អាចនឹងធ្វើការផ្លាស់ប្តូរ ឬកែប្រែនាពេលអនាគតទៅលើលក្ខខណ្ឌនានានៅពេលណាមួយដោយពុំមានការជូនដំណឹង ហើយការពិនិត្យមើល ឬការប្រើប្រាស់ជាបន្តបន្ទាប់របស់លោកអ្នកនៅលើគេហទំព័រនេះ នឹងបង្កើតបានជាកិច្ចព្រមព្រៀងមួយឆ្លើយតបទៅនឹងការផ្លាស់ប្តូរ និងការកែប្រែនោះ។
១. ការទទួលស្គាល់កិច្ចព្រមព្រៀងជាមួយកម្មវិធី FedEx ឬ Web-based Shipping Platform End User License Agreement ឬលក្ខខណ្ឌនៃការប្រើប្រាស់ និងលក្ខខណ្ឌនៃការដឹកជញ្ជូន។ មុនពេលចូលទៅកាន់កម្មវិធី FedEx Electronic Trade Documents លោកអ្នកបានទទួលស្គាល់ និងយល់ព្រមទៅតាមលក្ខខណ្ឌនៃការប្រើប្រាស់ ឬ End User License Agreement សម្រាប់កម្មវិធីនៃការដឹកជញ្ជូនទំនិញរបស់ FedEx តាមប្រព័ន្ធអ៊ីនធើណេត ឬ សូហ្វវែរគ្រប់គ្រងការដឹកជញ្ជូនរបស់ FedEx ដោយមិនរួមបញ្ចូល FedEx Ship Manager Software, FedEx Ship Manager Server, FedEx Ship Manager តាមរយៈគេហទំព័រ fedex.com ព្រមទាំង សេវាកម្មនានារបស់ FedEx នៅលើគេហទំព័រដែលស្របទៅនឹងលក្ខខណ្ឌ និងកិច្ចព្រមព្រៀងដូចដែលបានចែងមកខាងលើនេះ។ លោកអ្នកបានយល់ព្រម រាល់ការដឹកជញ្ជូនទំនិញទាំងអស់គឺត្រូវស្ថិតនៅក្រោមលក្ខខណ្ឌនៃការដឹកជញ្ជូន ដែលចេញផ្សាយដោយ FedEx តាមរយៈសៀវភៅណែនាំអំពីសេវាកម្ម និងលក្ខខណ្ឌស្តង់ដារនៃការដឹកជញ្ជូនទំនិញនៅលើគេហទំព័រ fedex.com ឬប្រភពណាមួយផ្សេងទៀតដែលបានបញ្ជាក់នៅក្នុងអញ្ញត្តិបណ្ណផ្លូវអាកាស។
២. ការព្រមព្រៀងប្រើប្រាស់ ឯកសារពាណិជ្ជកម្មអេឡិចត្រូនិកជំនួសអោយការបោះពុម្ពឯកសារ។ តាមរយៈការប្រើប្រាស់ FedEx® Electronic Trade Documents នេះ លោកអ្នកអនុញ្ញាតឲ្យ FedEx ធ្វើការដឹកជញ្ជូនកញ្ចប់បញ្ញើទំនិញរបស់លោកអ្នកទៅក្រៅប្រទេស ដោយប្រើឯកសារអេឡិចត្រូនិក ជំនួសឲ្យឯកសារបោះពុម្ព រួមមានជាអាទិ៍ ប្រតិវេទពាណិជ្ជកម្មដែលពាក់ព័ន្ធ ប្រតិវេទ pro-forma និង វិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមនៃទំនិញ។
៣. កិច្ចព្រមព្រៀងសម្រាប់ផ្តល់ព័ត៌មាន ក្បាលសំបុត្រ និងរូបភាពហត្ថលេខា។ តាមរយៈការប្រើប្រាស់ឯកសារពាណិជ្ជកម្មអេឡិចត្រូនិក លោកអ្នកបានយល់ព្រមក្នុងការផ្តល់នូវព័ត៌មានដែលចាំបាច់សម្រាប់ការដឹកជញ្ជូនកញ្ចប់បញ្ញើរបស់លោកអ្នក ប៉ុន្តែមិនសំដៅលើព័ត៌មានលម្អិតនៃកញ្ចប់បញ្ញើ ក្បាលសំបុត្ររបស់ក្រុមហ៊ុន ឬរូបភាពហត្ថលេខា សម្រាប់លោកអ្នក ឬភាគីតំនាងរបស់ក្រុមហ៊ុនរបស់លោកអ្នកណាម្នាក់ឡើយ។
4. ភាពត្រឹមត្រូវនៃព័ត៌មាន លោកអ្នកអះអាង ធានា និងយល់ព្រមថា ព័ត៌មានណាមួយដែលលោកអ្នកបានផ្តល់ជូនទៅអោយ FedEx គឺជាព័ត៌មានដែលពិតប្រាកដ និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយ។
៥. សុពលភាពនៃព័ត៍មានក្បាលសំបុត្រ។ លោកអ្នកជាតំនាង ធានា និងយល់ព្រមថា ព័ត៌មានក្បាលសំបុត្រដែលលោកអ្នកបានផ្តល់ជូនដល់ FedEx សម្រាប់ប្រើប្រាស់នៅក្នុងប្រតិបត្តិការឯកសារពាណិជ្ជកម្មអេឡិចត្រូនិកជំនួសលោកអ្នកនោះ ត្រូវតែជាព័ត៌មានក្បាលសំបុត្រដែលមានសុពលភាព។ លោកអ្នកមានសិទ្ធិពិសេសរួមទាំង ឋានៈតួនាទី និងផលប្រយោជន៍នានាដែលមាននៅក្នុងព័ត៌មានក្បាលសំបុត្រនោះ ដើម្បីអនុញ្ញាតឲ្យ FedEx អាចប្រើប្រាស់វា សម្រាប់ធ្វើឯកសារពាណិជ្ជកម្មអេឡិចត្រូនិកជំនួសលោកអ្នក។
៦. សុពលភាពនៃរូបភាពហត្ថលេខា។ លោកអ្នកជាតំនាង ធានា និងយល់ព្រមថារូបភាពហត្ថលេខាណាមួយដែលលោកអ្នកបានផ្តល់ជូនដល់ FedEx សម្រាប់ប្រើប្រាស់នៅក្នុងប្រតិបត្តិការឯកសារពាណិជ្ជកម្មអេឡិចត្រូនិកជំនួសលោកអ្នកនោះ ត្រូវតែជាហត្ថលេខាដែលមានសុពលភាព ពីបុគ្គលណាម្នាក់ដែលបានអនុញ្ញាតដោយលោកអ្នក ឬក្រុមហ៊ុនរបស់លោកអ្នក ក្នុងការដឹកជញ្ជូនទំនិញជាមួយ FedEx ព្រមទាំងឯកសារនានាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទំនិញជំនួសលោកអ្នក ដែលវានឹងមានភាពគ្រប់គ្រាន់ដើម្បីជំនួសអោយហត្ថលេខារបស់លោកអ្នក។
៧. ការអនុញ្ញាតដើម្បីឲ្យ FedEx ប្រើប្រាស់ព័ត៌មាន។ សម្រាប់ឯកសារពាណិជ្ជកម្មអេឡិចត្រូនិកដែល FedEx បានបំពេញជំនួសលោកអ្នក ឬក្រុមហ៊ុនរបស់លោកអ្នក លោកអ្នកបានអនុញ្ញាតឲ្យ FedEx ប្រើប្រាស់ព័ត៌មានដែលលោកអ្នកផ្តល់ជូន ក្នុងការដឹកជញ្ជូនកញ្ចប់ទំនិញទៅក្រៅប្រទេស រួមមានជាអាទិ៍ ព័ត៌មានលម្អិតអំពីកម្រិតកញ្ចប់ទំនិញ ព័ត៍មានក្បាលសំបុត្ររបស់ក្រុមហ៊ុន និងរូបភាពហត្ថលេខារបស់លោកអ្នក ឬរូបភាពហត្ថលេខារបស់អ្នកតំណាងដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនរបស់លោកអ្នក។
៨. សំណុំឯកសារដើមអាចនឹងតម្រូវឲ្យមានសម្រាប់កញ្ចប់បញ្ញើទំនិញមួយចំនួន។ លោកអ្នកទទួលស្គាល់ថា ច្បាប់គយ វិធាន និងបទបញ្ញត្តិជាធរមាននានា អាចនឹងតម្រូវអោយមានឯកសារបន្ថែមសម្រាប់ទំនិញមួយចំនួន តម្លៃ ឬបរិមាណ និង/ឬតម្រូវឲ្យមាន វិក្កយបត្រពាណិជ្ជកម្មសំណៅដើម អាជ្ញាប័ណ្ណ លិខិតអនុញ្ញាត សេចក្តីប្រកាស ទម្រង់បែបបទ វិញ្ញាបនបត្រ ឬសំណុំឯកសារផ្សេងទៀតភ្ជាប់មកជាមួយកញ្ចប់បញ្ញើទំនិញ។ លោកអ្នកយល់ព្រមថា លោកអ្នកមានទំនួលខុសត្រូវក្នុងការរួមបញ្ចូលរាល់សំណុំឯកសារនានាដែលចាំបាច់ (រួមមានជាអាទិ៍ សំណុំឯកសារសំណៅដើម) ភ្ជាប់មកជាមួយកញ្ចប់បញ្ញើទំនិញដែលលោកអ្នកផ្ញើដោយប្រើប្រាស់ឯកសារពាណិជ្ជកម្មអេឡិចត្រូនិករបស់ FedEx®។
៩. សំណងការខូចខាត។ តាមរយៈការចំណាយរបស់លោកអ្នក លោកអ្នកមានសិទ្ធក្នុងការការពារ ទូទាត់ និងកាន់កាប់រាល់ការចំណាយទាំងឡាយដែលមិនប៉ះពាល់ដល់ FedEx សាជីវកម្មមេរបស់ខ្លួន ក្រុមហ៊ុនបុត្រសម្ព័ន្ធ ក្រុមហ៊ុនដែលពាក់ព័ន្ធ សាខាក្រុមហ៊ុន នាយក និយោជិត ភ្នាក់ងារ មន្ត្រី នាយក និយោជិត ភ្នាក់ងារ អ្នកស្នងតំណែង និងចាត់តាំងពីរាល់ការទាមទារ បណ្តឹង ការខូចខាត ការចំណាយ ការផាកពិន័យ និងការវិនិច្ឆ័យ រួមទាំងថ្លៃសេវាមេធាវីសមហេតុទាំងឡាយ (តទៅនេះហៅថា "ការទាមទារ" ជាសមូហភាព) ដែលកើតឡើងពីការប្រើប្រាស់ព័ត៌មានរបស់ FedEx ដែលលោកអ្នកបានផ្តល់ជូន ប៉ុន្តែមិនរូមបញ្ចូលនូវព័ត៌មានលម្អិតនៃកញ្ចប់ទំនិញ ព័ត៌មានក្បាលសំបុត្រ រូបភាពហត្ថលេខារបស់លោកអ្នក ឬរូបភាពហត្ថលេខារបស់អ្នកតំណាងដែលទទួលបានការអនុញ្ញាតពីក្រុមហ៊ុនរបស់លោកអ្នកឡើយ។ FedEx អាចនឹងធ្វើអន្តរាគមន៍ និងបន្តការការពារខ្លួននៅក្នុងការប្តឹងទាមទារណាមួយ ក្រោមការចំណាយ និងក្រោមឆន្ទានុសិទ្ធិផ្តាច់មុខរបស់ខ្លួន។ លោកអ្នកនឹងមិនតម្រូវអោយមានការដោះស្រាយបញ្ហាផ្លូវច្បាប់ណាមួយទាក់ទងទៅនឹងការប្តឹងទាមទារដែលពាក់ព័ន្ធនឹង FedEx ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុន FedEx នោះឡើយ។