ដាក់បញ្ជូនឯកសារពាណិជ្ជកម្មអេឡិចត្រូនិក

បួនជំហានដើម្បីអាប់ឡូដសំណុំឯកសារគយរបស់អ្នកតាមអេឡិចត្រូនិក៖

ជំហានទី 1
ចូលទៅកាន់ FedEx Ship ManagerTM តាមរយៈ fedex.com ហើយបំពេញព័ត៌មានដឹកជញ្ជូនកញ្ចប់បញ្ញើទំនិញ។

ជំហានទី 2
នៅក្នុងផ្នែក "Customs documentation (ឯកសារគយ)" សូមជ្រើសយកជម្រើស "Yes, I want FedEx to send my invoice electronically (បាទ/ចាស ខ្ញុំចង់ឲ្យ FedEx ផ្ញើវិក្កយត្រឲ្យខ្ញុំតាមប្រព័ន្ធអេឡិកត្រូនិច)"។ បន្ទាប់មក ចុច "Accept FedEx Electronic Trade Documents terms and conditions (ទទួលយកលក្ខខណ្ឌ FedEx Electronic Trade Documents)" ដើម្បីដំណើរការ។

ជំហានទី 3
អាប់ឡូដក្បាលសំបុត្រ និងឯកសារហត្ថលេខាជារូបភាពសម្រាប់កញ្ចប់បញ្ញើទំនិញដំបូងរបស់អ្នក។

ជំហានទី 4
ចុច "Finalize (សម្រេចចុងក្រោយ)" ដើម្បីសម្រេចទៅលើកញ្ចប់បញ្ញើទំនិញ។



វីដេអូស្តីពីរបៀបអនុវត្ត

មើលពីរបៀបប្តូរទំហំក្បាលសំបុត្រ និងរូបភាពហត្ថលេខា។



គន្លឹះជំនួយ

  1. ប្រសិនបើអ្នកប្រើកម្មវិធី FedEx Ship ManagerTM តាមរយៈ fedex.com ដើម្បីរៀបចំការដឹកជញ្ជូនរបស់អ្នក សូមបញ្ចូលឯកសាររបស់អ្នក ឬ ប្រើឯកសារដែលបង្កើតដោយ FedEx ហើយជ្រើសរើសយក "Yes, I want FedEx to send my invoice electronically (បាទ/ចាស ខ្ញុំចង់ឲ្យ FedEx ផ្ញើវិក្កយបត្ររបស់ខ្ញុំតាមប្រព័ន្ធអេឡិចត្រូនិក)" ដើម្បីបើកដំណើរការសេវាកម្ម Electronic Trade Documents។ នៅពេលដែលអ្នកបានប្រើវាហើយ វានឹងត្រូវបានរក្សាទុកសម្រាប់ការប្រើប្រាស់នាពេលអនាគត ដើម្បីឲ្យអ្នកអាចចាប់ផ្តើមជម្រះពន្ធគយ និងជៀសវាងការពន្យារពេលណាមួយដែលអាចកើតមាន។

សេចក្ដីណែនាំ

មើលពីរបៀបបើកដំណើរការកម្មវិធី FedEx Electronic Trade Documents។

Image
Image
Image