

















































































































































































































ដឹកជញ្ជូនទំនិញតាមអនឡាញ
បីជំហានងាយៗដើម្បីចាប់ផ្តើមដឹកជញ្ជូនតាមអនឡាញ៖
ជំហានទី 1
ចុះឈ្មោះចូលដោយប្រើលេខសម្គាល់អ្នកប្រើប្រាស់នៃ fedex.com ហើយចុច "Shipping (ដឹកទំនិញ)" នៅក្បាលទំព័រ បន្ទាប់មក ចុច “Ship Now (ដឹកទំនិញឥឡូវនេះ)”។
ជំហានទី 2
បញ្ចូលព័ត៌មានលម្អិតអំពីកញ្ចប់បញ្ញើទំនិញ ហើយអាប់ឡូដឯកសារដែលត្រូវការ។
ជំហានទី 3
ផ្ទៀងផ្ទាត់គណនីដែលត្រូវចេញវិក្កយបត្រ ចុច “Finalize Shipment (ធ្វេីការសម្រេចចុងក្រោយលើកញ្ចប់បញ្ញើទំនិញ)” ដើម្បីបញ្ចប់ដំណើរការបំពេញព័ត៌មានកញ្ចប់បញ្ញើទំនិញ ហើយបោះពុម្ពអញ្ញត្តិបណ្ណកញ្ចប់បញ្ញើទំនិញផ្លូវអាកាស។
វីដេអូស្តីពីរបៀបអនុវត្ត
ទិដ្ឋភាពបែបងាយស្រួល
បទពិសោធន៍បែបអន្តរកម្មដែលណែនាំលោកអ្នកអំពីដំណើរការនៃការដឹកទំនិញ។
ទិដ្ឋភាពបែបបង្រួម
បទពិសោធន៍នៃការប្រើប្រាស់ដែលផ្តល់ឱ្យលោកអ្នកនូវទិដ្ឋភាពរួមនៃដំណើរការនៃការដឹកទំនិញទាំងមូល។
គន្លឹះជំនួយ
នៅពេលអ្នកបញ្ចូលព័ត៌មានទំនិញ ត្រូវប្រាកដថាទម្ងន់សរុបនៃទំនិញមិនធំជាងទម្ងន់សរុបនៃកញ្ចប់បញ្ញើទំនិញដែលបានដាក់បង្ហាញ។ អ្នកអាចរក្សាទុកកម្រងព័ត៍មានរបស់ទំនិញសម្រាប់ការប្រើប្រាស់នាពេលអនាគត។
ដោយចុចធីកលើផ្នែក "Yes, I want FedEx to send my invoice electronically (បាទ/ចាស ខ្ញុំចង់ឱ្យ FedEx ផ្ញើវិក្កយបត្រអេឡិចត្រូនិករបស់ខ្ញុំ)" អ្នកអាចដាក់បញ្ជូនឯកសារសម្រាប់ការដឹកជញ្ជូនទំនិញតាមប្រព័ន្ធអេឡិចត្រូនិក និងកាត់បន្ថយហានិភ័យនៃការពន្យារពេលរបស់គយ។
កុំភ្លេចបញ្ចូលអាសយដ្ឋានអ៊ីមែល ប្រសិនបើអ្នកចង់ទទួលបានការជូនដំណឹងផ្សេងៗអំពីកញ្ចប់បញ្ញើទំនិញ។
ជ្រើសរេីសយក "កំណត់ពេលទៅយកទំនិញ (Schedule a pickup)" នៅក្នុងផ្នែក "Pickup or drop off (ទៅយកទំនិញ ឬទៅដាក់ទំនិញ)" ដើម្បីបញ្ជាឱ្យមានការទៅយកកញ្ចប់បញ្ញើទំនិញរបស់អ្នក។
សេចក្ដីណែនាំ
មើលការណែនាំជាជំហានៗអំពីរបៀបដឹកជញ្ជូនទំនិញដោយប្រើកម្មវិធីគ្រប់គ្រងកញ្ចប់បញ្ញើ FedEx Ship ManagerTM នៅលើ fedex.com និងសំណួរដែលត្រូវបានសួរជាញឹកញាប់។
សៀវភៅណែនាំអំពីសេវាកម្ម FedEx
ទាញយកសៀវភៅណែនាំសេវាកម្ម FedEx ជាឯកសារ PDF ហើយស្វែងយល់បន្ថែមអំពីសេវាកម្ម និងដំណោះស្រាយផ្សេងៗរបស់ FedEx ទាំងអស់នៅកន្លែងតែមួយ។