ធ្វើការទាមទារសំណងសម្រាប់កញ្ចប់បញ្ញើទំនិញដែលបាត់បង់ ឬខូចខាត

បួនជំហានដើម្បីធ្វើសំណើសុំសំណងសម្រាប់កញ្ចប់ទំនិញដែលបាត់ ឬខូចខាត៖

ជំហានទី 1
ទាញយកទម្រង់ស្នើសុំសំណង។

ជំហានទី 2
បំពេញពត៌មាន។

ជំហានទី 3
ប្រមូលឯកសារដែលតម្រូវឱ្យមាន។

ជំហានទី 4
ផ្ញើទម្រង់ស្នើសុំសំណងដែលបានបំពេញរួចត្រឡប់ទៅកាន់ក្រុមជំនួយអតិថិជន FedEx តាមអ៊ីមែល ទូរសារ ឬសំបុត្រប្រៃសណីយ៍ជាមួយនឹងឯកសារគាំទ្រ។

គន្លឹះជំនួយ

  1. ប្រសិនបើលោកអ្នកបានផ្ញើទម្រង់ស្នើសុំសំណងមកកាន់យើងខ្ញុំតាមរយៈសារអេឡិចត្រូនិក លោកអ្នកនឹងទទួលបានការឆ្លើយតប សម្រាប់អ៊ីមែល និងព័ត៌មានថ្មីៗជាប្រចាំអំពីស្ថានភាពនៃសំណើសុំសំណងរបស់អ្នក។

  2. សំណើសុំសំណងសម្រាប់កង្វះខាត ការខូចខាត ឬការពន្យារពេលត្រូវតែបានរាយការណ៍ក្នុងរយៈពេល 21 ថ្ងៃក្នុងប្រតិទិនបន្ទាប់ពីការដឹកជញ្ជូនកញ្ចប់ទំនិញ ហើយរាល់ឯកសារគាំទ្រទាំងអស់ត្រូវតែបានដាក់បញ្ជូនក្នុងរយៈពេលប្រាំបួនខែបន្ទាប់ពីកញ្ចប់ទំនិញត្រូវបានប្រគល់ឱ្យទៅអោយ FedEx។

  3. សំណើសុំសំណងសម្រាប់ការមិនបានដឹកជញ្ជូនអោយ ឬការខកខានមិនបានដឹកជញ្ជូនត្រូវតែបានដាក់បញ្ជូនក្នុងរយៈពេលប្រាំបួនខែបន្ទាប់ពីកញ្ចប់ទំនិញត្រូវបានប្រគល់ទៅអោយ FedEx។ សំណើសុំសំណងទាំងអស់នឹងត្រូវបានដោះស្រាយដោយផ្អែកលើភាពសុក្រិតត្រឹមត្រូវនៃការស៊ើបអង្កេតលើសំណើសុំសំណងនោះ។

សេចក្ដីណែនាំ

Image
Image
Image