

















































































































































































































បង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com
ប្រាំមួយជំហានដើម្បីបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com៖
ជំហានទី 1
ត្រូវប្រាកដថាអ្នកបានបង្កើតគណនី FedEx ដែលមានលេខ 9 ខ្ទង់។ បើមិនដូច្នោះទេសូមធ្វើតាមការណែនាំ ត្រង់នេះ។
ជំហានទី 2
ចុច "Sign up/Log in (ចុះឈ្មោះ/ចុះឈ្មោះចូល)" នៅក្បាលទំព័រ រួចចុច "CREATE USER ID (បង្កើតលេខសម្គាល់អ្នកប្រើប្រាស់) (សម្រាប់អតិថិជនចាស់)”
ជំហានទី 3
នៅលើទំព័រ "Contact Info (ព័ត៌មានទំនាក់ទំនង)" ត្រូវបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ហើយជ្រើសរើសសំណួរសម្ងាត់ រួចបញ្ចូលព័ត៌មានទំនាក់ទំនងរបស់អ្នក។
ជំហានទី 4
បន្ទាប់ពីអានលក្ខខណ្ឌនៃការប្រើប្រាស់ និងគោលការណ៍ឯកជនភាពរួច សូមចុចលើប៊ូតុង "I Accept (ខ្ញុំព្រមទទួលយក)" ដើម្បីដំណើរការ។
ជំហានទី 5
នៅលើទំព័រ "Account Info (ព័ត៌មានគណនី)" ត្រូវបញ្ចូលលេខគណនី FedEx របស់អ្នក រួចចុច "Continue (បន្ត)"។
ជំហានទី 6
នៅពេលជោគជ័យ អ្នកនឹងឃើញអេក្រង់បញ្ជាក់។
វីដេអូស្តីពីរបៀបអនុវត្ត
សូមមើលពីរបៀបបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com នៅពេលដែលអ្នកបានបង្កើតគណនី FedEx។
សូមមើលពីរបៀបបើកដំណើរការការផ្ទៀងផ្ទាត់ពីរជំហានដើម្បីបង្កើនសុវត្ថិភាព។
គន្លឹះជំនួយ
សូមចាំថា ដំបូងអ្នកត្រូវតែបើកគណនី FedEx មុនពេលអ្នកអាចបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com ។
នៅពេលបង្កើតពាក្យសម្ងាត់ សូមបញ្ជាក់ថាអ្នកមិនអាចប្រើប្រាស់ ឈ្មោះក្រុមហ៊ុន នាម នាមត្រកូល ឬអាសយដ្ឋានអ៊ីមែលរបស់អ្នកទេ។
លេខសម្គាល់អ្នកប្រើប្រាស់ fedex.com របស់អ្នកនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ឧបករណ៍អនឡាញជាច្រើនរបស់យើង ដើម្បីជួយអ្នកក្នុងសកម្មភាពដឹកជញ្ជូនអន្តរជាតិរបស់អ្នក។
សូមបញ្ចូលព័ត៌មានទំនាក់ទំនងជាភាសាអង់គ្លេសតែប៉ុណ្ណោះ។
បន្ទាប់ពីបង្កើតលេខសម្គាល់អ្នកប្រើប្រាស់ fedex.com អ្នកអាចចូលប្រើគណនីរបស់អ្នកដើម្បីបើកដំណើរការ "ការផ្ទៀងផ្ទាត់ពីរជំហាន" ។ សូមមើលវីដេអូអំពី "របៀបបើកដំណើរការការផ្ទៀងផ្ទាត់ពីរជំហានដើម្បីឱ្យកាន់តែមានសុវត្ថិភាព" សម្រាប់ព័ត៌មានលម្អិតស្តីពីរបៀបបើកដំណើរការ។
សៀវភៅណែនាំអំពីសេវាកម្ម FedEx
ទាញយកសៀវភៅណែនាំសេវាកម្ម FedEx ជាឯកសារ PDF ហើយស្វែងយល់បន្ថែមអំពីសេវាកម្ម និងដំណោះស្រាយផ្សេងៗរបស់ FedEx ទាំងអស់នៅកន្លែងតែមួយ។