សំណួរទូទៅ
សំណួរទូទៅ
សំណួរដែលសួរញឹកញាប់
ការធានាសងប្រាក់ត្រលប់មកវិញ (MBG) អនុវត្តចំពោះសេវាកម្មរបស់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx សម្រាប់តែអ្នកបង់ប្រាក់នៅក្នុង អាស៊ីប៉ាស៊ីហ្វិក (APAC) និងមជ្ឈិមបូព៌ា ឧបទ្វីបឥណ្ឌា និងអាហ្វ្រិក (MEISA) ប៉ុណ្ណោះ។ ការធានាសងប្រាក់ត្រលប់មកវិញនេះអាចត្រូវបានផ្អាក កែប្រែ ឬដកហូតដោយ FedEx នៅពេលណាក៏បាន និងដោយគ្មានការជូនដំណឹងជាមុន។ សម្រាប់ពត៌មានបន្ថែម សូមចូលមើល លក្ខខណ្ឌនៃការដឹកជញ្ជូនស្ដង់ដាររបស់យើង។
ចូលទៅកាន់ fedex.com ដើម្បីអានបន្ថែមអំពី ការគិតថ្លៃបន្ថែមលើប្រេងឥន្ធនៈអន្តរជាតិ និង ការគិតថ្លៃបន្ថែមផ្សេងទៀតរបស់យើង។
កម្មវិធី FedEx Global Trade Manager និងមជ្ឈមណ្ឌលរៀបចំឯកសាររបស់ពួកយើង ផ្តល់ឲ្យអ្នកនូវធនធានគ្រប់យ៉ាងសម្រាប់ព័ត៌មានស្តីពីការដឹកជញ្ជូនទំនិញទៅក្រៅប្រទេស រួមទាំងរបៀបគណនាពន្ធ និងអាករប៉ាន់ស្មាន។
ពន្ធគយ និងអាករដែលបានប៉ាន់ស្មាន គឺផ្អែកលើតម្លៃវិក្កយបត្រ ការវាយតម្លៃពីគយ & Incoterms® ទៅតាមវិធានការគយក្នុងស្រុក។
ចូលទៅកាន់ ទំព័រទីតាំង របស់យើងដើម្បីស្វែងរកទីតាំង FedEx ដែលនៅជិតអ្នក។
ក្រោយពេលអ្នកចូលទៅកាន់ FedEx Billing Online ដោយប្រើលេខសម្គាល់អ្នកប្រើប្រាស់ fedex.com របស់អ្នក អ្នកនឹងមើលឃើញសេចក្តីសង្ខេបអំពីគណនី ដែលបង្ហាញបញ្ជីរាយនាមវិក្កយបត្រមិនទាន់ទូទាត់របស់អ្នកដែលឆ្លើយតបនឹងសមតុល្យទឹកប្រាក់ សមតុល្យទឹកប្រាក់សរុបរបស់អ្នកដែលដល់ពេលកំណត់ត្រូវបង់ និងទឹកប្រាក់ដែលហួសពេលកំណត់ត្រូវបង់ ប្រសិនបើមាន។
សូមអនុវត្តតាមជំហានខាងក្រោមដើម្បីបើកគណនី FedEx៖
- ចូលទៅកាន់ទំព័រ បើកគណនី FedEx ។
- សូមជ្រើសរើសប្រភេទគណនីដែលលោកអ្នកពេញចិត្ត ដែលបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការដឹកជញ្ជូនរបស់លោកអ្នក។
- សូមអនុវត្តតាមជំហានទាំងនេះ ព្រមទាំងបំពេញនូវព័ត៌មានដែលចាំបាច់។
ចូលមើលការណែនាំអំពី របៀបបញ្ជាទិញសម្ភារៈផ្គត់ផ្គង់ របស់យើងនៅក្នុង មជ្ឈមណ្ឌលអតិថិជនថ្មី របស់យើងសម្រាប់គន្លឹះនិងជំហានអំពីរបៀបបញ្ជាទិញសម្ភារៈផ្គត់ផ្គង់របស់ FedEx ។ ឬ អ្នកអាចបញ្ជាទិញសម្ភារៈផ្គត់ផ្គង់របស់យើងនៅក្នុង ទម្រង់បែបបទស្នើសុំសម្ភារៈផ្គត់ផ្គង់ របស់យើង។
- ប្រសិនបើលោកអ្នកគឺជាអ្នកដាក់បញ្ញើទំនិញ នៅពេលលោកអ្នករៀបចំកញ្ចប់ទំនិញរបស់ខ្លួន លោកអ្នកអាចបើកដំណើរការ សេវាកម្ម FedEx Delivery Manager ដើម្បីអនុញ្ញាតឱ្យអតិថិជននៅក្រៅប្រទេសរបស់លោកអ្នកធ្វើការកំណត់ការប្រើប្រាស់ និងផ្លាស់ប្តូរកាលបរិច្ឆេទដឹកជញ្ជូនទំនិញ និង/ឬទីតាំងប្រគល់ទំនិញរបស់ពួកគេដោយពុំមានការគិតថ្លៃបន្ថែមឡើយ។ នៅពេលបើកដំណើរការប្រព័ន្ធនេះភ្លាម អតិថិជនរបស់លោកអ្នកនឹងទទួលបានការជូនដំណឹងតាមរយៈអ៊ីមែល ឬសារ SMS ហើយអតិថិជនរបស់លោកអ្នកក៏អាចស្នើសុំការផ្លាស់ប្តូរបានដែរ។ សូមចំណាំថា ជម្រើសនេះមិនអាចអនុវត្តបានទេប្រសិនបើការដឹកជញ្ជូនរបស់អ្នកត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនមួយ ដែលមានដាក់ឈ្មោះក្រុមហ៊ុនជាក់លាក់នៅលើអញ្ញត្តិបណ្ណផ្លូវអាកាស។
- លោកអ្នកអាចផ្លាស់ប្តូរអាសយដ្ឋានដឹកប្រគល់ទំនិញនៃកញ្ចប់ទំនិញនាំចេញ នៅក្នុងទីក្រុងតែមួយបាន ប៉ុន្តែប្រសិនបើលោកអ្នកចង់ស្នើផ្លាស់ប្តូរទិសដៅកញ្ចប់បញ្ញើទំនិញពីទីក្រុងមួយទៅទីក្រុងមួយផ្សេងទៀត នោះនឹងមានការគិតថ្លៃសេវាដឹកជញ្ជូនបន្ថែម។
- ការផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូនសម្រាប់កញ្ចប់បញ្ញើទំនិញនាំចេញ គឺជាសេវាកម្មលើកលែង ហើយយើងមិនអាចធានាប្រតិបត្តិការរបស់វាបានទេ។
*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត
សូមចូលទៅកាន់ការណែនាំអំពីរបៀបបំពេញវិក្កយបត្រពាណិជ្ជកម្ម នៅក្នុង New Customer Center របស់យើងសម្រាប់គន្លឹះនិងជំហានក្នុងការរៀបចំវិក្កយបត្រពាណិជ្ជកម្ម។
សូមជ្រើសរើសសេវាដឹកជញ្ជូនទំនិញនានារបស់ FedEx ហើយស្វែងរកនូវជម្រើសដ៏ល្អបំផុតដែលសាកសមទៅនឹងតម្រូវការរបស់លោកអ្នករួមមានការដឹកជញ្ជូនឯកសារ កញ្ចប់ទំនិញតូចៗ ព្រមទាំងទំនិញធំៗទៅក្រៅប្រទេសផងដែរ។
ដោយប្រើជំហានខាងក្រោម អ្នកអាចបោះពុម្ពឡើងវិញនូវអញ្ញត្តិបណ្ណផ្លូវអាកាសកញ្ចប់បញ្ញើទំនិញក្នុងរយៈពេល 12 ម៉ោងគិតចាប់ពីពេលដែលអ្នកបានបង្កើតអញ្ញត្តិបណ្ណផ្លូវអាកាស ឬរហូតដល់ពាក់កណ្តាលអធ្រាត្រនៃថ្ងៃដែលអ្នកបានបង្កើតអញ្ញត្តិបណ្ណផ្លូវអាកាស។
- ចូលប្រើ ឧបករណ៍ដឹកជញ្ជូនតាមអ៊ីនធឺណិត របស់យើង។អ្នកនឹងត្រូវបានស្នើសុំឱ្យចូលប្រើ ប្រសិនបើអ្នកមិនទាន់បានចូលប្រើពីមុនទេ។
- នៅលើ FedEx Ship ManagerTM ថ្មី សូមចុចលើផ្ទាំង "កញ្ចប់បញ្ញើទំនិញ" នៅលើរបាររុករកខាងឆ្វេង។
- ជ្រើសរើសចំនុចបញ្ឈរបីនៅជាប់នឹងកញ្ចប់បញ្ញើទំនិញដែលអ្នកចង់បោះពុម្ពអញ្ញត្តិបណ្ណផ្លូវអាកាសឡើងវិញ។
- ចុចប៊ូតុង "បោះពុម្ពឡើងវិញ" ។
• សូមចូលទៅកាន់ ការតាមដានកញ្ចប់បញ្ញើរបស់ FedExហើយបញ្ចូលលេខតាមដាន 12 ខ្ទង់របស់លោកអ្នក ហើយចុច "តាមដាន" ។
ដើម្បីស្វែងយល់បន្ថែមអំពីរបៀបតាមដានកញ្ចប់បញ្ញើទំនិញរបស់លោកអ្នក សូមចូលទៅកាន់ ជំនួយរហ័សសម្រាប់ការតាមដានកញ្ចប់បញ្ញើទំនិញរបស់ FedEx។
ចុះឈ្មោះឥឡូវនេះ និងទទួលបានការបញ្ចុះតម្លៃ 30%* សម្រាប់ការដឹកជញ្ជូនទំនិញរបស់លោកអ្នក!
ទទួលបាននូវអត្ថប្រយោជន៍អំពីសេវាកម្ម និងដំណោះស្រាយនានារបស់យើង ដើម្បីបំពេញតាមតម្រូវការដឹកជញ្ជូនទំនិញរបស់លោកអ្នក នៅពេលលោកអ្នកចុះឈ្មោះបើកគណនី FedEx នៅថ្ងៃនេះ។
សូមទាក់ទងមកកាន់យើងខ្ញុំ
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។