តើយើងអាចជួយបានដោយរបៀបណា?
តើយើងអាចជួយបានដោយរបៀបណា?
តំណភ្ជាប់ឆាប់រហ័ស
ប្រធានបទពេញនិយម
- តើមានអ្វីកើតឡើងប្រសិនបើកញ្ចប់ទំនិញរបស់ខ្ញុំត្រូវបានបញ្ជូនទៅខុសអាសយដ្ឋាន?
- ហេតុអ្វីបានជាកញ្ចប់ទំនិញត្រូវរក្សាទុកនៅគយ?
- តើ FedEx ផ្តល់ការដឹកជញ្ជូននៅថ្ងៃសៅរ៍ទេ?
- នៅពេលដែល FedEx ព្យាយាមដឹកប្រគល់កញ្ចប់ទំនិញរបស់ខ្ញុំ ខ្ញុំមិនបាននៅផ្ទះទេ។ តើខ្ញុំអាចស្នើសុំការដឹកជញ្ជូនឡើងវិញដោយរបៀបណា?
- តើខ្ញុំអាចផ្លាស់ប្តូរអាសយដ្ឋានសម្រាប់ប្រគល់កញ្ចប់ទំនិញរបស់ខ្ញុំបានដែរឬទេ?
សំណួរគេសួរញឹកញាប់របស់អ្នកទទួល
• សូមចូលទៅកាន់ ការតាមដានកញ្ចប់បញ្ញើរបស់ FedExហើយបញ្ចូលលេខតាមដាន 12 ខ្ទង់របស់លោកអ្នក ហើយចុច "តាមដាន" ។
ដើម្បីស្វែងយល់បន្ថែមអំពីរបៀបតាមដានកញ្ចប់បញ្ញើទំនិញរបស់លោកអ្នក សូមចូលទៅកាន់ ជំនួយរហ័សសម្រាប់ការតាមដានកញ្ចប់បញ្ញើទំនិញរបស់ FedEx។
ការជូនដំណឹងអំពីកញ្ចប់បញ្ញើទំនិញតាមសារអេឡិចត្រូនិច និង/ឬសារ SMS អាចត្រូវបានដំណើរការដោយអ្នកដាក់បញ្ជើទំនិញតែប៉ុណ្ណោះ នៅកំឡុងពេលដែលពួកគេរៀបចំកញ្ចប់បញ្ញើទំនិញ។
ស្ថានភាពកញ្ចប់បញ្ញើទំនិញរបស់លោកអ្នក នឹងត្រូវបានធ្វើបច្ចុប្បន្នភាពក្នុងប្រព័ន្ធរបស់ FedEx នៅតាមចំណុចទីតាំងផ្សេងៗគ្នា នៅចន្លោះពេលទទួលយក និងប្រគល់ទំនិញ។ ស្ថានភាពកញ្ចប់ទំនិញអាចរក្សាឲ្យនៅដដែលក្នុងរយៈពេលលើស 24 ម៉ោង នៅពេលកញ្ចប់បញ្ញើទំនិញកំពុងបញ្ជូនចេញ។
- ប្រសិនបើអ្នកដាក់បញ្ជើទំនិញបញ្ចូលសារអេឡិចត្រូនិច និងលេខទូរស័ព្ទរបស់លោកអ្នកនៅលើអញ្ញត្តិបណ្ណផ្លូវអាកាស នោះលោកអ្នកនឹងទទួលបានការជូនដំណឹងដែលអនុញ្ញាតអោយលោកអ្នកអាចកែប្រែការប្រគល់ជូនទំនិញបាន ប្រសិនបើមានការចាំបាច់។ សូមចំណាំថា ជម្រើសនេះមិនអាចអនុវត្តបានទេប្រសិនបើការដឹកជញ្ជូនរបស់អ្នកត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនដែលមានឈ្មោះនៅលើអញ្ញត្តិបណ្ណផ្លូវអាកាស។
- ការផ្លាស់ប្តូរអាសយដ្ឋានប្រគល់ទំនិញសម្រាប់កញ្ចប់បញ្ញើទំនិញនាំចូល គឺជាសេវាកម្មក្នុងករណីលើកលែង ហើយយើងមិនអាចធ្វើការធានាអះអាងណាមួយនៅក្នុងប្រតិបត្តិការរបស់សេវាកម្មនេះដែរ។
*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត
ចូលទៅកាន់ ទំព័រទីតាំង របស់យើងដើម្បីស្វែងរកទីតាំង FedEx ដែលនៅជិតអ្នក។
កម្មវិធី FedEx Global Trade Manager និងមជ្ឈមណ្ឌលរៀបចំឯកសាររបស់ពួកយើង ផ្តល់ឲ្យអ្នកនូវធនធានគ្រប់យ៉ាងសម្រាប់ព័ត៌មានស្តីពីការដឹកជញ្ជូនទំនិញទៅក្រៅប្រទេស រួមទាំងរបៀបគណនាពន្ធ និងអាករប៉ាន់ស្មាន។
ពន្ធគយ និងអាករដែលបានប៉ាន់ស្មាន គឺផ្អែកលើតម្លៃវិក្កយបត្រ ការវាយតម្លៃពីគយ & Incoterms® ទៅតាមវិធានការគយក្នុងស្រុក។
ស្ថានភាព “កំពុងដឹកជញ្ជូន” មានន័យថា កញ្ចប់ទំនិញរបស់អ្នកកំពុងបំលាស់ទីនៅក្នុងបណ្តាញរបស់ FedEx និងកំពុងតែបានប្រគល់តាមកាលបរិច្ឆេទប្រគល់ទំនិញដែលបានកំណត់ ប្រសិនបើគ្មានការពន្យារពេលដឹកទំនិញចេញ ឬការបញ្ចេញទំនិញពីគយនោះទេ។
អ្នកអាចមើលឃើញ "កំពុងដឹកជញ្ជូន" សម្រាប់ស្ថានភាពកញ្ចប់ទំនិញរបស់អ្នកក្នុងរយៈពេលពីរ ឬបីថ្ងៃ។ កញ្ចប់ទំនិញអាចបន្តស្ថិតនៅក្នុងស្ថានភាពបែបនេះ រហូតដល់មានការប្រគល់ទំនិញ។ វាមិនសុទ្ធតែមានន័យថា កញ្ចប់ទំនិញរបស់អ្នកស្ថិតនៅក្នុងយានយន្តដែលកំពុងធ្វើប្រតិបត្តិការ ដូចជាយន្តហោះ ឬរថយន្តដឹកទំនិញនោះទេ តែកញ្ចប់ទំនិញទាំងនោះអាចស្ថិតនៅតាមទីតាំងណាមួយរបស់ FedEx។
ការពន្យារពេលទាក់ទងនឹងផ្នែកគយ ឬការពន្យារពេលក្នុងការបញ្ចេញទំនិញពីគយ អាចកើតមានឡើងដោយសារមូលហេតុផ្សេងៗ។ ជាទូទៅ ព័ត៌មានអំពីការពន្យារពេលបញ្ចេញទំនិញពីគយគឺអាចស្វែងរកបានពីទំព័រតាមដានកញ្ចប់បញ្ញើលម្អិត រួមទាំងមូលហេតុនៃការពន្យារពេល និងវិធានការនានាដែលគេណែនាំ។ ប្រសិនបើមានតម្រូវការព័ត៌មានបន្ថែមទាក់ទងទៅនឹងអ្នកដាក់បញ្ញើ ឬអ្នកទទួល ភ្នាក់ងាររបស់ FedEx នឹងធ្វើការទំនាក់ទំនងទៅកាន់ពួកគាត់។
ក្រោយពេលអ្នកចូលទៅកាន់ FedEx Billing Online ដោយប្រើលេខសម្គាល់អ្នកប្រើប្រាស់ fedex.com របស់អ្នក អ្នកនឹងមើលឃើញសេចក្តីសង្ខេបអំពីគណនី ដែលបង្ហាញបញ្ជីរាយនាមវិក្កយបត្រមិនទាន់ទូទាត់របស់អ្នកដែលឆ្លើយតបនឹងសមតុល្យទឹកប្រាក់ សមតុល្យទឹកប្រាក់សរុបរបស់អ្នកដែលដល់ពេលកំណត់ត្រូវបង់ និងទឹកប្រាក់ដែលហួសពេលកំណត់ត្រូវបង់ ប្រសិនបើមាន។
ប្រសិនបើអ្នកមិនមានលេខតាមដានទេ អ្នកអាចតាមដានដោយលេខយោងដែលបានបញ្ជាក់ដោយអ្នកដាក់បញ្ញើទំនិញ នៅពេលបង្កើតកញ្ចប់បញ្ញើទំនិញតាមរយៈឧបករណ៍ដឹកជញ្ជូន FedEx ។អ្នកអាចចូលទៅកាន់ សេវាកម្មតាមដានទាំងអស់ ហើយជ្រើសរើសផ្ទាំង "តាមដានដោយការយោង" ។បន្ទាប់មក អ្នកបញ្ចូលលេខយោង និងព័ត៌មានពាក់ព័ន្ធដើម្បីតាមដានកញ្ចប់បញ្ញើទំនិញរបស់អ្នក។
តើមិនអាចរកឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
សូមសរសេរសារមកយើងខ្ញុំ
ទាក់ទងមនុស្សត្រូវជាលើកដំបូង នោះទម្រង់ទំនាក់ទំនងរបស់យើងនឹងជួយអ្នក។
ចូលទៅកាន់ទម្រង់បែបបទភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ហៅទូរស័ព្ទទៅផ្នែកជំនួយអតិថិជន