តើខ្ញុំអាចផ្ញើថ្នាំដែលចេញតាមវេជ្ជបញ្ជាទៅសហរដ្ឋអាមេរិកបានទេ?

ជាមួយនឹងករណីលើកលែងមួយចំនួន អ្នកមិនអាចដឹកជញ្ជូនថ្នាំតាមវេជ្ជបញ្ជាទៅសហរដ្ឋអាមេរិកបានទេ លុះត្រាតែវាត្រូវបានអនុម័តដោយ Food and Drug Administration (FDA)។ 

ជាទូទៅឱសថតាមវេជ្ជបញ្ជាដែលផលិតក្នុង និងនាំចេញពីសហរដ្ឋអាមេរិកអាចប្រគល់ត្រលប់មកតែអ្នកផលិតនៅសហរដ្ឋអាមេរិកវិញប៉ុណ្ណោះ។ ក្នុងករណីខ្លះ ដោយមានការអនុលោមតាម បទប្បញ្ញត្តិរបស់ FDA ឱសថតាមវេជ្ជបញ្ជាក្នុងចំនួនតិចតួចអាចត្រូវបាននាំចូលទៅក្នុងសហរដ្ឋអាមេរិក។  

ប្រសិនបើអ្នកមានគ្រប់លក្ខខណ្ឌទាមទារទាំងនេះ អ្នកត្រូវបញ្ចូលព័ត៌មានខាងក្រោមនៅលើវិក្កយបត្រពាណិជ្ជកម្ម៖

  • ច្បាប់ចម្លងនៃវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតដែលមានសុពលភាព
  • បំពេញឈ្មោះ អាស័យដ្ឋាន និងលេខទូរស័ព្ទរបស់គ្រូពេទ្យព្យាបាលដែលមានអាជ្ញាប័ណ្ណរបស់អ្នកទទួល
  • ឈ្មោះនិងអាសយដ្ឋានរបស់អ្នកផលិតថ្នាំ
  • ទម្រង់ឱសថ (គ្រាប់ កន្សោម រាវ។ល។)
  • បរិមាណ
  • ប្រភេទនៃការវេចខ្ចប់
  • ប្រភេទនៃស្ថានភាពសុខភាពដែលកំពុងព្យាបាល
  • ប្រសិនបើថ្នាំអាចទិញបាននៅទីតាំងទិសដៅ
  • កម្លាំងនៃកម្រិតថ្នាំដែលត្រូវប្រើ
  • ច្បាប់ចម្លងលិខិតឆ្លងដែន (ប្រសិនបើអ្នកទទួលមិនមែនជានិវាសនជន)

សូមចងចាំថា អ្នកត្រូវបានកំណត់ឱ្យនាំចូលថ្នាំតាមវេជ្ជបញ្ជាសម្រាប់ការប្រើប្រាស់ក្នុងរយៈពេល 90 ថ្ងៃប៉ុណ្ណោះ។

ពិបាកណាស់
ស្រួលណាស់

រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?

ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។

ភ្នាក់ងារបម្រើសេវាអតិថិជន
ភ្នាក់ងារបម្រើសេវាអតិថិជន
ភ្នាក់ងារបម្រើសេវាអតិថិជន

ភ្នាក់ងារបម្រើសេវាអតិថិជន

សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។


សូមទាក់ទងទៅកាន់ផ្នែកជំនួយបច្ចេកទេស
សូមទាក់ទងទៅកាន់ផ្នែកជំនួយបច្ចេកទេស
សូមទាក់ទងទៅកាន់ផ្នែកជំនួយបច្ចេកទេស

ជំនួយបច្ចេកទេស

សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។