តើខ្ញុំអាចផ្លាស់ប្តូរអាសយដ្ឋានសម្រាប់ប្រគល់កញ្ចប់ទំនិញរបស់ខ្ញុំបានដែរឬទេ?
- ប្រសិនបើលោកអ្នកគឺជាអ្នកដាក់បញ្ញើទំនិញ នៅពេលលោកអ្នករៀបចំកញ្ចប់ទំនិញរបស់ខ្លួន លោកអ្នកអាចបើកដំណើរការ សេវាកម្ម FedEx Delivery Manager ដើម្បីអនុញ្ញាតឱ្យអតិថិជននៅក្រៅប្រទេសរបស់លោកអ្នកធ្វើការកំណត់ការប្រើប្រាស់ និងផ្លាស់ប្តូរកាលបរិច្ឆេទដឹកជញ្ជូនទំនិញ និង/ឬទីតាំងប្រគល់ទំនិញរបស់ពួកគេដោយពុំមានការគិតថ្លៃបន្ថែមឡើយ។ នៅពេលបើកដំណើរការប្រព័ន្ធនេះភ្លាម អតិថិជនរបស់លោកអ្នកនឹងទទួលបានការជូនដំណឹងតាមរយៈអ៊ីមែល ឬសារ SMS ហើយអតិថិជនរបស់លោកអ្នកក៏អាចស្នើសុំការផ្លាស់ប្តូរបានដែរ។ សូមចំណាំថា ជម្រើសនេះមិនអាចអនុវត្តបានទេប្រសិនបើការដឹកជញ្ជូនរបស់អ្នកត្រូវបានផ្ញើទៅកាន់ក្រុមហ៊ុនមួយ ដែលមានដាក់ឈ្មោះក្រុមហ៊ុនជាក់លាក់នៅលើអញ្ញត្តិបណ្ណផ្លូវអាកាស។
- លោកអ្នកអាចផ្លាស់ប្តូរអាសយដ្ឋានដឹកប្រគល់ទំនិញនៃកញ្ចប់ទំនិញនាំចេញ នៅក្នុងទីក្រុងតែមួយបាន ប៉ុន្តែប្រសិនបើលោកអ្នកចង់ស្នើផ្លាស់ប្តូរទិសដៅកញ្ចប់បញ្ញើទំនិញពីទីក្រុងមួយទៅទីក្រុងមួយផ្សេងទៀត នោះនឹងមានការគិតថ្លៃសេវាដឹកជញ្ជូនបន្ថែម។
- ការផ្លាស់ប្តូរអាសយដ្ឋានដឹកជញ្ជូនសម្រាប់កញ្ចប់បញ្ញើទំនិញនាំចេញ គឺជាសេវាកម្មលើកលែង ហើយយើងមិនអាចធានាប្រតិបត្តិការរបស់វាបានទេ។
*លក្ខខណ្ឌផ្សេងៗ ត្រូវបានអនុវត្ត
សូមអរគុណសម្រាប់មតិកែលម្អរបស់អ្នក!
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។