តើ FedEx គិតថ្លៃសេវារៀបចំបន្ថែម ដោយផ្អែកលើការវេចខ្ចប់របស់ខ្ញុំដែរឬទេ?
នៅពេលដែលការវេចខ្ចប់នៃកញ្ចប់ទំនិញណាមួយនៅក្នុងកញ្ចប់បញ្ញើទំនិញរបស់អ្នកបំពេញតាមលក្ខខណ្ឌខាងក្រោម នោះការគិតថ្លៃសេវារៀបចំបន្ថែមសម្រាប់ការវេចខ្ចប់នឹងត្រូវបានគិតថ្លៃ៖
- កញ្ចប់ទំនិញមិនត្រូវបានស្រោបនៅក្នុងប្រអប់ដឹកជញ្ជូនខាងក្រៅទាំងស្រុងទេ។
- កញ្ចប់ទំនិញត្រូវបានស្រោបនៅក្នុងប្រអប់ដឹកជញ្ជូនខាងក្រៅដែលមិនធ្វើចេញពីក្រដាសកេស (ក្រដាសកាតុង) ដូចជា លោហៈ ឈើ ក្រណាត់ ស្បែក ប្លាស្ទិករឹង ប្លាស្ទិកទន់ ឬស្នោរ (ឧ. ជ័រកេសស្នោ)
- កញ្ចប់ទំនិញត្រូវបានស្រោបនៅក្នុងប្រអប់ដឹកជញ្ជូនខាងក្រៅដែលវិចខ្ចប់ដោយប្លាស្ទិករួញ ឬប្លាស្ទិកយឺត។
- កញ្ចប់ទំនិញមានរាងមូល ឬរាងជាស៊ីឡាំង រួមមានបំពង់សម្រាប់ដាក់ទំនិញ កំប៉ុង ប៉ោត ប៉ារ៉ែល កង់ឡាន ត្រាំ ឬធុងមានដៃ។
- កញ្ចប់ទំនិញត្រូវបានចងជាមួយលោហៈ ប្លាស្ទិក ឬខ្សែក្រណាត់ ឬមានកង់ ចង្កូត ដៃកាន់ ឬខ្សែ (ឧទាហរណ៍ កង់)។ ចំណុចនេះរួមបញ្ចូលកញ្ចប់ទំនិញដែលតំបន់ផ្ទៃខាងក្រៅត្រូវបានរុំព័ទ្ធដោយរលុង ឬនៅពេលដែលទំនិញលយចេញមកក្រៅតំបន់ផ្ទៃ។
- កញ្ចប់ទំនិញអាចជាប់ជំពាក់ជំពិន ឬបង្កការខូចខាតដល់កញ្ចប់ទំនិញផ្សេងទៀត ឬប៉ះពាល់ដល់ប្រព័ន្ធបែងចែកប្រភេទទំនិញរបស់ FedEx។
យើងសូមរក្សាសិទ្ធិក្នុងការវាយតម្លៃលើថ្លៃសេវារៀបចំកញ្ចប់បញ្ញើទំនិញបន្ថែមសម្រាប់កញ្ចប់ទំនិញ ដែលតម្រូវឱ្យមានការរៀបចំជាពិសេស ឬដែលតម្រូវឱ្យ FedEx ធ្វើការវេចខ្ចប់បន្ថែមអំឡុងពេលដឹកទំនិញចេញ។ ប្រសិនបើកញ្ចប់បញ្ញើទំនិញមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការគិតថ្លៃលើសេវារៀបចំបន្ថែមចំនួន 2 ឬទាំង 3 នោះយើងនឹងគិតតែថ្លៃសេវារៀបចំបន្ថែមណាមួយដែលមានតម្លៃខ្ពស់ជាងគេប៉ុណ្ណោះ។ សូមចំណាំថារូបរាង និងវិមាត្រកញ្ចប់ទំនិញអាចផ្លាស់ប្តូរនៅអំឡុងពេលដឹកទំនិញចេញ ដែលអាចប៉ះពាល់ដល់លក្ខណៈជាក់ស្តែងលើការគិតថ្លៃបន្ថែមនៃកញ្ចប់ទំនិញនោះ។ FedEx អាចធ្វើការកែសម្រួលដ៏ត្រឹមត្រូវទៅលើការគិតថ្លៃកញ្ចប់បញ្ញើទំនិញតាមការសមស្រប។
សម្រាប់ព័ត៌មានបន្ថែមអំពីការគិតថ្លៃបន្ថែមនេះ សូមទាញយកឯកសារ PDF 'ព័ត៌មានអំពីការគិតថ្លៃបន្ថែមរបស់ FedEx និងព័ត៌មានផ្សេងទៀត' ពីទំព័រ ការគិតថ្លៃបន្ថែមផ្សេងទៀត របស់យើង។
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។