ខ្ញុំបានទូទាត់ការគិតប្រាក់ពន្ធគយ និងអាករមុនពេលប្រគល់ទំនិញហើយ ហេតុអ្វីបានជាអ្នកនៅតែគិតប្រាក់ពីខ្ញុំទៀត?
ជាទូទៅ ពន្ធត្រូវបានអនុវត្តដោយអាជ្ញាធរនៅពេលនាំទំនិញចូល។ ប្រសិនបើអ្នកបានបង់ពន្ធទៅដល់អ្នកផ្គត់ផ្គង់ ហើយវាមិនត្រូវបានបង្ហាញច្បាស់លាស់នៅលើលិខិតស្នាមដែលបានផ្តល់ជូនដោយអ្នកដាក់បញ្ញើទំនិញទេ នោះ FedEx នឹងមិនដឹងអំពីការបង់ប្រាក់របស់អ្នកឡើយ។ អ្នកចាំបាច់ត្រូវសហការជាមួយអ្នកផ្គត់ផ្គង់ដើម្បីធានាថា អ្នកដាក់បញ្ញើទំនិញកំពុងជ្រើសរើសជម្រើសបង់ពន្ធគយត្រឹមត្រូវ នៅពេលពួកគេបង្កើតអញ្ញត្តិបណ្ណផ្លូវអាកាស ដើម្បីឲ្យអ្នកដាក់បញ្ញើទំនិញអាចបង់ពន្ធគយ និងអាករ ហើយវានឹងមិនត្រូវបានគិតប្រាក់ចំពោះអ្នកទទួលទំនិញនោះទេ។
សូមអរគុណសម្រាប់មតិកែលម្អរបស់អ្នក!
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។