តើនរណាត្រូវបង់ពន្ធគយ និងអាករ?
ជាទូទៅ មានជម្រើសពីរក្នុងការបង់ប្រាក់ដល់អាជ្ញាធរ។ ជម្រើសទីមួយ គឺអ្នកទទួលទំនិញបង់ប្រាក់ទៅកាន់អាជ្ញាធរដោយផ្ទាល់សម្រាប់ពន្ធគយ និងអាករណាមួយ ជាធម្មតាគឺត្រូវបង់ប្រាក់នៅខណៈពេលនាំទំនិញចូល។ ការបង់ប្រាក់អាចត្រូវបានលើកពេល ឬពន្យារពេលនៅក្នុងប្រទេស/ដែនដីមួយចំនួន អាស្រ័យលើនីតិវិធីប្រាក់ចំណូលរបស់ប្រទេស/ដែនដីនាំទំនិញចូល ឬប្រភេទនៃប្រតិវេទន៍។ ពន្ធគយត្រូវតែបង់ទូទាត់ជូនដល់អាជ្ញាធរនៅពេលនាំទំនិញចូល លើកលែងតែករណីនីតិវិធីពិសេសដែលបានអនុញ្ញាតដោយគយ។
ជម្រើសទីពីរគឺ FedEx ត្រូវបង់ពន្ធគយ និងអាករជូនដល់អាជ្ញាធរ ជំនួសអ្នកទទួល។ បន្ទាប់មក យើងចេញវិក្កយបត្រជូនដល់អ្នកទទួលសម្រាប់ការទូទាត់ប្រាក់ រួមទាំងថ្លៃសេវាកម្មសមា្រប់ ការបង់មុន/ការទូទាត់/ការចាត់ចែង។
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។