តើអ្វីជាពន្ធគយ និងអាករ?

ពន្ធគយ និងអាករ ត្រូវបានកំណត់ អនុវត្ត និងគិតប្រាក់ដោយអាជ្ញាធរ ហើយ FedEx អនុវត្តអត្រាតម្លៃដែលបានកំណត់ដោយអាជ្ញាធរនៅក្នុងប្រតិវេទន៍ពន្ធគយ។

ពន្ធគយគឺជាប្រភេទនៃពន្ធដែលគិតប្រាក់ទៅលើផលិតផលដែលកំពុងត្រូវបានដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងត្រូវបានគ្រប់គ្រងដោយគយនៃប្រទេស/ដែនដីនីមួយៗ។ គោលបំណងនៃពន្ធគយ គឺដើម្បីរក្សាបាននូវការប្រកួតប្រជែងដោយយុត្តិធម៌រវាងទំនិញនាំចូល និងទំនិញក្នុងស្រុក។

ពន្ធត្រូវបានកំណត់នៅកម្រិតថ្នាក់ជាតិ ហើយជាធម្មតាត្រូវបានគិតប្រាក់នៅខណៈពេលដែលលក់ សម្រាប់ទំនិញដែលបានទិញនិងលក់នៅក្នុងប្រទេស/ដែនដីមួយ។ វាក៏អនុវត្តផងដែរចំពោះទំនិញដែលចូលទៅកាន់ប្រទេស/ដែនដី ដែលជាញឹកញាប់គឺនៅខណៈពេលនាំចូល ឬនៅខណៈពេលលក់នៅក្នុងប្រទេស/ដែនដីប្រភពដើមទំនិញ។

ពន្ធអាចមានការហៅឈ្មោះផ្សេងៗគ្នា អាស្រ័យលើប្រទេស/ដែនដីនីមួយៗ ឧទាហរណ៍ VAT (អាករលើតម្លៃបន្ថែម) ប្រើនៅក្នុងចក្រភពអង់គ្លេស រីឯ GST (ពន្ធលើទំនិញនិងសេវាកម្ម) ប្រើនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ សិង្ហបុរី និងជប៉ុន គេប្រើ TVA (Taxe sur la valeur ajoutée) នៅក្នុងប្រទេសបារាំង ហើយប្រើ BTW (Belasting Toegevoegde Waarde) នៅក្នុងប្រទេសហូឡង់ និងប្រើ USt (Umsatzsteuer) នៅក្នុងប្រទេសអាល្លឺម៉ង់។

ពិបាកណាស់
ស្រួលណាស់

រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?

ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។

ភ្នាក់ងារបម្រើសេវាអតិថិជន
ភ្នាក់ងារបម្រើសេវាអតិថិជន
ភ្នាក់ងារបម្រើសេវាអតិថិជន

ភ្នាក់ងារបម្រើសេវាអតិថិជន

សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។


សូមទាក់ទងទៅកាន់ផ្នែកជំនួយបច្ចេកទេស
សូមទាក់ទងទៅកាន់ផ្នែកជំនួយបច្ចេកទេស
សូមទាក់ទងទៅកាន់ផ្នែកជំនួយបច្ចេកទេស

ជំនួយបច្ចេកទេស

សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។