តើពន្ធគយ និងអាករត្រូវបានអនុវត្តយ៉ាងដូចម្តេច?
ពន្ធគយ និងអាករ គឺផ្អែកទៅលើកូដសម្រាប់បញ្ជាក់ប្រភេទទំនិញ (HS) និងប្រទេសនៃប្រភពដើមទំនិញ។ ជាទូទៅ ពន្ធគឺជាភាគរយមួយនៃតម្លៃទំនិញជាមួយនឹងទំនិញជាក់លាក់ក្នុងអត្រាតម្លៃស្មើសូន្យនៅក្នុងប្រទេស/ដែនដីមួយចំនួន។
ជាទូទៅ ការគណនាគឺផ្អែកលើការពិពណ៌នានៃទំនិញដែលផ្តល់ជូននៅក្នុងវិក្កយបត្រពាណិជ្ជកម្ម និងកូដ HS របស់វា។ ប៉ុន្តែ កត្តាផ្សេងទៀតដូចជាប្រភពដើម និងមូលហេតុសម្រាប់ការនាំទំនិញចូល អាចរួមចំណែកដល់តម្លៃសរុប និងភាគរយនៃពន្ធគយ និងអាករដែលអនុវត្ត។ ទំនិញមួយចំនួនគឺស្ថិតនៅក្រោមការគិតថ្លៃផ្សេងទៀត ដូចជាពន្ធរដ្ឋាករជាដើម ដែលជាពន្ធបន្ថែមដោយផ្អែកលើបរិមាណ និងអនុវត្តចំពោះទំនិញដូចជាគ្រឿងស្រវឹង ថ្នាំជក់ និងប្រេងជាដើម។ ទំនិញដែលនៅក្រោមវិធានការការពារពាណិជ្ជកម្ម និងវិធានការរឹតត្បិតផ្សេងទៀត ក៏អាចនាំមកនូវការគិតថ្លៃបន្ថែមផងដែរ។
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។