តើអ្វីជាវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ?
វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញគឺជាឯកសារបញ្ជាក់ពីទីកន្លែងទំនិញដែលអ្នកកំពុងដឹកជញ្ជូនត្រូវបានដាំដុះ បង្កើត ឬផលិត។ វាចាំបាច់ត្រូវបញ្ជាក់ថាទំនិញដែលកំពុងដឹកជញ្ជូន អាចចូលទៅកាន់ប្រទេស/ដែនដីមួយបាន ហើយនឹងអាចមានសិទ្ធិទទួលបានការអនុគ្រោះ ឬកាត់បន្ថយពន្ធគយ ក្រោមកិច្ចព្រមព្រៀងដូចជា EPA (កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច) និង FTA (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី)។
ជាធម្មតា អ្នកអាចបញ្ជាក់ពីទីកន្លែងដែលទំនិញត្រូវបានដាំដុះ បង្កើត ឬផលិត នៅលើវិក្កយបត្រពាណិជ្ជកម្ម ប៉ុន្តែប្រទេស/ដែនដីមួយចំនួនតម្រូវឱ្យមានវិញ្ញាបនបត្របញ្ជាក់អំពីប្រភពដើមទំនិញ។ ឯកសារនេះក៏ចាំបាច់ត្រូវចុះហត្ថលេខាដោយផ្នែករដ្ឋាភិបាលដែលពាក់ព័ន្ធនៃប្រទេស/ដែនដីនាំទំនិញចូល សភាពាណិជ្ជកម្ម ឬស្ថានទូត។
សម្រាប់ព័ត៌មានលម្អិតអំពីលក្ខខណ្ឌតម្រូវ សូមពិនិត្យមើលគេហទំព័ររបស់អាជ្ញាធរនីមួយៗ។
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។