តើកូដកំណត់ប្រភេទទំនិញ ឬកូដ HS ជាអ្វី?
កូដកំណត់ប្រភេទទំនិញ គឺជាផ្នែកមួយនៃប្រព័ន្ធស្តង់ដាអន្តរជាតិនៃឈ្មោះនិងលេខសម្រាប់ចាត់ថ្នាក់ផលិតផលជួញដូរ – កូដទាំងនេះត្រូវបានបង្កើត និងគ្រប់គ្រងដោយអង្គការគយពិភពលោក(WCO)។
ប្រព័ន្ធនេះអនុញ្ញាតឱ្យប្រទេស/ដែនដីទាំងអស់ឱ្យស្ថិតនៅលើទំព័រតែមួយ នៅពេលចាត់ថ្នាក់ផលិតផលមុនពេលនាំទំនិញចេញ និងនាំទំនិញចូល។ កូដកំណត់ប្រភេទទំនិញ អាចមានឈ្មោះច្រើនលើសពីមួយ អាស្រ័យលើទីកន្លែងដែលកញ្ចប់បញ្ញើទំនិញកំពុងធ្វើដំណើរ និងអ្នកដែលទទួលខុសត្រូវលើវា – ឧទាហរណ៍ ពួកវាត្រូវបានស្គាល់ផងដែរថាជាកូដ HC, HTS, លេខកូដមុខទំនិញ ឬពន្ធគយ អាស្រ័យលើប្រទេស/ដែនដីនោះ។
ស្វែងរកលេខកូដទំនិញត្រឹមត្រូវ គឺសំខាន់បំផុតសម្រាប់អ្នកនាំចេញនិងអ្នកនាំចូលទូទាំងពិភពលោក។ វាមិនត្រឹមតែជួយកំណត់ថា តើប្រភេទផលិតផលអ្វីខ្លះដែលកំពុងត្រូវបានដឹកជញ្ជូននោះទេ វាថែមទាំងដើរតួនាទីសំខាន់នៅក្នុងប្រព័ន្ធនិងការគ្រប់គ្រងពន្ធដារទៀតផង។
នេះគឺជារបៀបដែលកូដ HS ត្រូវបានបង្ហាញ និងគន្លឹះសំខាន់ៗមួយចំនួនផ្សេងទៀត៖
- លេខ 6 ខ្ទង់ដំបូងគឺដូចគ្នានៅក្នុងប្រទេស/ដែនដីទាំង 183
- ខ្ទង់លេខដែលនៅសល់ ជាទូទៅគឺជាក់លាក់តាមប្រទេស/ដែនដី និងកំណត់អត្រាតម្លៃពន្ធ ឬអត្រាតម្លៃអនុគ្រោះ
- ប្រតិវេទន៍នាំទំនិញចេញនៅអឺរ៉ុប ជាទូទៅតម្រូវឱ្យមានលេខ 8 ខ្ទង់
- ប្រតិវេទន៍នាំទំនិញចូលនៅអឺរ៉ុប ជាទូទៅតម្រូវឱ្យមានលេខ 10 ខ្ទង់
- ប្រតិវេទន៍នៅសហរដ្ឋអាមេរិក តម្រូវឱ្យមានលេខ 10 ខ្ទង់
- ការពិពណ៌នាអំពីទំនិញកំណត់និយមន័យកូដ HS
- កូដ HS ជាមួយនឹងតម្លៃ និងរូបីយប័ណ្ណ កំណត់ពីអាត្រាពន្ធគយ និងអាករ
រកមិនឃើញអ្វីដែលអ្នកកំពុងស្វែងរកមែនទេ?
ទាក់ទងមកយើងដោយប្រើជម្រើសណាមួយក្នុងចំណោមនេះ។
ភ្នាក់ងារបម្រើសេវាអតិថិជន
សូមទាក់ទងមកកាន់ភ្នាក់ងារបម្រើសេវាអតិថិជនសម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងទៅនឹងសេវាកម្មរបស់យើងខ្ញុំ។
ជំនួយបច្ចេកទេស
សូមទាក់ទងក្រុមអ្នកជំនាញរបស់យើង ប្រសិនបើលោកអ្នកមានសំណួរផ្នែកបច្ចេកទេសអំពីឧបករណ៍ដឹកជញ្ជូនទំនិញឌីជីថលណាមួយ។