គោលការណ៍បៀតបៀនអតិថិជន
គោលការណ៍បៀតបៀនអតិថិជនរបស់ FedEx Cambodia
យើងស្នើឱ្យអតិថិជនទាំងអស់មិនត្រូវបៀតបៀនក្រុមការងារ FedEx របស់យើង មិនថាដោយសាមីខ្លួនផ្ទាល់ ឬតាមរយៈភាគីទីបីនោះទេ។ ការបៀតបៀនមានន័យថាទង្វើមិនផ្តល់ការគោរពដែលពាក់ព័ន្ធនឹង៖ ការទាមទារដោយប្រើអំពើហិង្សា ការទាមទារដែលមិនសមហេតុផលលើសពីសិទ្ធិស្របច្បាប់ ការប្រើពាក្យឬសកម្មភាពគំរាមកំហែង ការបង្ខូចកេរ្តិ៍ឈ្មោះរបស់ FedEx ឬការជ្រៀតជ្រែកក្នុងអាជីវកម្ម FedEx ដោយការផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនពិត ការប្រើមធ្យោបាយក្លែងបន្លំ ឬប្រើកម្លាំងបាយ។
ការបៀតបៀនបន្ថែមទៀត រួមមានជាអាទិ៍ដូចខាងក្រោម៖
- ការគំរាមកំហែង ការបំភិតបំភ័យ ការនិយាយ និងសកម្មភាពបំភិតបំភ័យ។
- ការប្រមាថ ការរើសអើងជាតិសាសន៍ ការរិះគន់លើអត្តចរិត ឬការនិយាយបែបផ្លូវភេទ។
- ការរំលោភលើភាពឯកជន។
- ការទាមទារដដែលៗ ឬការត្អូញត្អែរដដែលៗច្រើនពេក ដែលនាំឱ្យមានការពន្យារកាន់តែយូរ។
- បង្កាច់បង្ខូចនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បណ្តាញទំនាក់ទំនង ឬអ៊ីនធឺណិត។
យើងរក្សាសិទ្ធិក្នុងការបដិសេធកញ្ចប់បញ្ញើទំនិញ និងសេវាដឹកជញ្ជូន បញ្ឈប់ការបញ្ចុះតម្លៃដែលបានផ្តល់ជូន បិទ ឬផ្អាកគណនីអតិថិជន បញ្ឈប់សិទ្ធិឥណទាន និង/ឬ បដិសេធផ្ដល់សេវាកម្មប្រភេទផ្សេងទៀត តាមការសម្រេចចិត្តតែមួយគត់ ប្រសិនបើ FedEx ពិនិត្យរកឃើញថាក្រុមការងាររបស់យើង ត្រូវបានបៀតបៀនដោយអតិថិជន។ យើងរក្សាសិទ្ធិបន្ថែមទៀតក្នុងការចាត់វិធានការសមស្របដើម្បីការពារសមាជិកក្រុម FedEx របស់យើងប្រឆាំងនឹងការបៀតបៀនអតិថិជន រួមមានជាអាទិ៍ ការប្រឹក្សាជាមួយប៉ូលីស និង/ឬស្វែងរកដំណោះស្រាយផ្លូវច្បាប់ប្រឆាំងនឹងអតិថិជន។ (សូមមើលផ្នែកការច្រានចោល ឬបដិសេធកញ្ចប់បញ្ញើទំនិញ)។