ប្ដូរទៅបទពិសោធន៍រៀបចំវិក្កយបត្រតម្រូវតាមបុគ្គល
ប្ដូរទៅបទពិសោធន៍រៀបចំវិក្កយបត្រតម្រូវតាមបុគ្គល
សាកល្បងប្រើឧបករណ៍រៀបចំវិក្កយបត្រដែលអាចកែសម្រួលតាមការចង់បាន។
សាកល្បងប្រើឧបករណ៍រៀបចំវិក្កយបត្រដែលអាចកែសម្រួលតាមការចង់បាន។
សាកល្បងប្រើឧបករណ៍រៀបចំវិក្កយបត្រដែលអាចកែសម្រួលតាមការចង់បាន។
ធ្វើឱ្យទិន្នន័យធ្វើការសម្រាប់អ្នក
ជាមួយ FedEx Billing Online ដែលបានធ្វើទំនើបកម្ម
FedEx® Billing Online ធ្វើឱ្យដំណើរការទូទាត់ប្រាក់លើគណនីរបស់អ្នកមានភាពសាមញ្ញ និងងាយស្រួល។ ហើយវានឹងកាន់តែប្រសើរឡើងជាមួយនឹងមុខងាររៀបចំវិក្កយបត្រថ្មី។ ដោយមានវិធីដែលមានភាពបត់បែនក្នុងការមើល ត្រង និងប្រើទិន្នន័យ អ្នកអាចបង្កើតបទពិសោធន៍រៀបចំវិក្កយបត្រដ៏ល្អឥតខ្ចោះរបស់អ្នកបាន។
នេះគ្រាន់តែជាបទពិសោធន៍បេតា ហើយការច្នៃបង្កើតឧបករណ៍រៀបចំវិក្កយបត្រគឺទើបតែចាប់ផ្ដើមប៉ុណ្ណោះ។ យើងក៏កំពុងខិតខំកែលម្អឧបករណ៍គ្រប់គ្រងរដ្ឋបាលផងដែរ។ យើងនឹងជូនដំណឹងទៅអ្នក នៅពេលដែលជិតដល់កាលបរិច្ឆេទដាក់ឱ្យប្រើប្រាស់។
វានឹងធ្វើអោយជីវិតអ្នកកាន់តែងាយស្រួលជាងមុន
ខណៈពេលដែល FedEx Billing Online ធ្វើបច្ចុប្បន្នភាពដែលនឹងធ្វើអោយជីវិតរបស់អ្នកងាយស្រួលជាងមុន យើងក៏ចង់ឱ្យការផ្ទេរទិន្នន័យមានភាពសាមញ្ញផងដែរ។ មុខងាររៀបចំវិក្កយបត្រថ្មីមានសមត្ថភាពសំខាន់ៗដូចគ្នា ដូចដែលអ្នកបានជ្រាបរួចហើយ។ អនាគតទៅអ្នកនៅតែអាចគ្រប់គ្រងវិក្កយបត្ររបស់អ្នកពីទីតាំងអនឡាញដែលមានសុវត្ថិភាពមួយ។ អ្នកអាចប្រើពត៌មានសម្ងាត់សម្រាប់ចូលប្រើគណនីបច្ចុប្បន្នរបស់អ្នក ហើយអ្នកនឹងមានសិទ្ធចូលប្រើពត៌មានចាស់ៗ និងពត៌មានគណនីរបស់អ្នក។
តើមានអ្វីថ្មី?
បង្កើនប្រសិទ្ធភាព ធ្វើការតាមវិធីផ្ទាល់ខ្លួនរបស់អ្នក និងបង្កើតរបាយការណ៍កាន់តែលម្អិតបន្ថែមទៀត។ លក្ខណៈពិសេសរបស់មុខងាររៀបចំវិក្កយបត្របេតា៖
ជម្រុញការកែប្រែតាមតម្រូវការផ្ទាល់ខ្លួន
វាសាមញ្ញ និងងាយស្រួលក្នុងការកែសម្រួលតាមខ្លួនចង់បាន និងសង្ខេបព័ត៌មានវិក្កយបត្រ។ អ្នកអាចស្រង់យកពត៌មានតាម៖
- គណនី
- កាលបរិច្ឆេទផុតកំណត់
- កាលបរិច្ឆេទវិក្កយបត្រ
- ស្ថានភាពវិក្កយបត្រ
- ស្ថានភាពនៃការទូទាត់ប្រាក់
នៅពេលអ្នកបានស្រង់យកទិន្នន័យរបស់អ្នកហើយ អ្នកអាចរក្សាទុកវាជាទិដ្ឋភាពលំនាំដើម—មិនចាំបាច់ស្រង់យកវាឡើងវិញនៅពេលក្រោយទេ។ មុខងារវិក្កយបត្រនឹងនាំមកនូវទិន្នន័យថ្មីដោយស្វ័យប្រវត្តិសម្រាប់ទិដ្ឋភាពដែលត្រឹមត្រូវ និងថ្មីៗបំផុត។
អ្នកក៏អាចរៀបចំទិដ្ឋភាពរបស់អ្នកឡើងវិញដើម្បីឱ្យទិន្នន័យដែលអ្នកត្រូវការតែងតែស្ថិតនៅខាងមុខ និងចំកណ្ដាល។ ឧទាហរណ៍ ប្រសិនបើអ្នកពិនិត្យមើលស្ថានភាពទូទាត់ប្រាក់ជាញឹកញាប់ សូមផ្លាស់ទីជួរឈរនោះ ដើម្បីឱ្យវាជាអ្វីដែលអ្នកឃើញដំបូងគេ។
ទិន្នន័យកាន់តែលម្អិតបន្ថែមទៀត
សូមមើលវិក្កយបត្រសង្ខេប ឬពិនិត្យមើលឱ្យបានស៊ីជម្រៅទៅលើទិដ្ឋភាពលំអិតដើម្បីជម្រុញការសម្រេចចិត្ត។ ចូលប្រើព័ត៌មានតាមដាន និងកញ្ចប់ទំនិញពីមុខងារដោយផ្ទាល់ ដើម្បីចំណេញពេលវេលា។
រូបរាងថ្មី ទាន់សម័យ
អ្នកនឹងកត់សម្គាល់ថាមុខងាររៀបចំវិក្កយបត្របេតាមានភាពស្រស់ស្អាត និងកាន់តែងាយស្រួលប្រើ។ ប្រើតារាងតុល្យការដែលដល់ពេលកំណត់ ស្ថិតក្នុងវិវាទ និងហួសកាលកំណត់ ដើម្បីចូលប្រើវិក្កយបត្រដោយគ្រាន់តែចុចពីរបីដងប៉ុណ្ណោះ។ លេខវិក្កយបត្រត្រូវបានភ្ជាប់ជាតំណ ដូច្នេះអ្នកអាចចូលប្រើពត៌មានដ៏ទូលំទូលាយនៅកន្លែងតែមួយ។
បទពិសោធន៍ដ៏ស្អិតរមួត
មុខងាររៀបចំវិក្កយបត្របេតាត្រូវបានរចនាឡើងអោយសមស្របជាមួយនឹងផ្នែកផ្សេងទៀតរបស់ fedex.com។ ជាមួយនឹងរបាររុករកពណ៌ស្វាយ និងបឋមកថា និងបាតកថា ដែលអ្នកធ្លាប់ស្គាល់ អ្នកអាចរុករកទៅកាន់ផ្នែកផ្សេងទៀតនៃគេហទំព័រយ៉ាងរលូន។
បង្កើនភាពងាយស្រួលក្នុងការប្រើប្រាស់លើទូរស័ព្ទចល័ត
វាងាយស្រួលជាងពេលណាៗទាំងអស់ក្នុងការធ្វើការខណៈពេលដែលអ្នកកំពុងធ្វើដំណើរ ជាមួយការប្រើទូរស័ព្ទយ៉ាងលឿន។ ទទួលបានទិន្នន័យវិក្កយបត្ររបស់អ្នកគ្រប់ពេលវេលា គ្រប់ទីកន្លែង។
នេះជារបៀបក្នុងការចុះឈ្មោះ
រកមើលផ្ទាំងនៅក្នុង មុខងារ FedEx Billing Online បច្ចុប្បន្ន ដើម្បីសាកល្បងបទពិសោធន៍ថ្មី។
នេះជារបៀបក្នុងការត្រឡប់ក្រោយវិញ
អនាគតទៅ អ្នកនៅតែអាចចូលប្រើមុខងារ FedEx Billing Online ដែលមានស្រាប់ពីបទពិសោធន៍បេតាដោយប្រើប៊ូតុង "ត្រឡប់ទៅមុខងារចាស់"។
តើមានអ្វីបន្ទាប់ទៀតសម្រាប់ FedEx Billing Online?
ឥឡូវនេះ អ្នកមានសិទ្ធិពេញលេញចូលដំណើរការទៅកាន់ FedEx Billing Online ថ្មី ហើយយើងគ្រោងនឹងដាក់ប្រព័ន្ធបច្ចុប្បន្នឱ្យចូលនិវត្តន៍នៅចុងខែកក្កដា ឆ្នាំ 2024។
មតិឆ្លើយតបរបស់អ្នកធ្វើអោយមុខងារកាន់តែប្រសើរ
នេះជាមុខងារបេតា ដូច្នេះយើងនៅតែកំពុងសិក្សា ស្វែងយល់ និងធ្វើអោយកាន់តែប្រសើរឡើង។ ប្រសិនបើអ្នកមានសំណួរ កង្វល់ ឬសំណើ យើងខ្ញុំនឹងរីករាយក្នុងការស្តាប់ និងទទួលយក។ ប្រើផ្ទាំងមតិកែលម្អដើម្បីចែករំលែកគំនិតរបស់អ្នក។
ស្វែងរកធនធានបន្ថែម
អ្នកក៏អាចចូលប្រើផ្នែក 'ជំនួយ' សម្រាប់វីដេអូណែនាំ នៅពេលអ្នកបានចូលក្នុងបទពិសោធន៍ FBO ថ្មី។
សំណួរដែលសួរញឹកញាប់
យើងនឹងដាក់ឱ្យចូលនិវត្តន៍តែមុខងារដែលមានស្រាប់ នៅពេលដែលយើងបានផ្តល់មុខងារបច្ចុប្បន្នទាំងអស់របស់វានៅក្នុងបទពិសោធន៍ថ្មីប៉ុណ្ណោះ។
អ្នកអាចចុចលើប៊ូតុង 'ជំនួយ' នៅក្រោមម៉ឺនុយរុករកនៅខាងឆ្វេង ដើម្បីមើល 'វីដេអូណែនាំ' និងសៀវភៅណែនាំអ្នកប្រើប្រាស់។
សូមចុច ទីនេះ ដើម្បីទាក់ទងយើងខ្ញុំ។ ជ្រើសរើស 'ការសាកសួរទូទៅ' ប្រសិនបើអ្នកមានសំណួរ ឬ 'ជំនួយបច្ចេកទេស' ប្រសិនបើអ្នកត្រូវការជំនួយជាមួយបញ្ហាបច្ចេកទេស។