បុរសនិងស្ត្រីកំពុងញញឹម និងពិភាក្សាគ្នាក្នុងកិច្ចប្រជុំអាជីវកម្ម

ការធ្វើសកម្មភាពតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍

ការធ្វើសកម្មភាពតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍

ការធ្វើសកម្មភាពតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍

និរន្តរភាព៖ វឌ្ឍនភាពពីមុន ការយកចិត្តទុកដាក់នាពេលអនាគត

និរន្តរភាព និងការគ្រប់គ្រងបរិស្ថានតែងតែជាអាទិភាពសម្រាប់យើងជានិច្ច។ ហើយយើងបានវិវឌ្ឍទៅមុខយ៉ាងជោគជ័យ។ 

នៅចន្លោះឆ្នាំសារពើពន្ធ 2009 និង 2020 របស់យើង (ឆ្នំាសារពើពន្ធ 2009 - ឆ្នាំសារពើពន្ធ 2020) បរិមាណកញ្ចប់ទំនិញប្រចាំថ្ងៃជាមធ្យមរបស់យើងបានកើនឡើង 110% ។ ទោះបីជាមានកំណើនដ៏ច្រើនមហិមាយ៉ាងនេះក្តី យើងបានកាត់បន្ថយអាំងតង់ស៊ីតេនៃការបំភាយឧស្ម័ន CO2 របស់យើងជិត 40% លើមូលដ្ឋានប្រាក់ចំណូលក្នុងអំឡុងពេលដូចគ្នានោះ។  

ឥឡូវនេះ គោលដៅរបស់យើងគឺជាតុល្យភាពកាបូននៅឆ្នាំ 2040 ។ នេះជារបៀបដែលយើងកំពុងសហការជាមួយអ្នកដឹកនាំឧស្សាហកម្មដើម្បីពន្លឿនការរីកចម្រើនរបស់យើង។ 

នៅចន្លោះឆ្នាំសារពើពន្ធ 2009 និង 2020 របស់យើង (ឆ្នំាសារពើពន្ធ 2009 - ឆ្នាំសារពើពន្ធ 2020) បរិមាណកញ្ចប់ទំនិញប្រចាំថ្ងៃជាមធ្យមរបស់យើងបានកើនឡើង 110% ។ ថ្វីត្បិតតែមានកំណើនដ៏ច្រើនបែបនេះក្តី ក៏យើងបានកាត់បន្ថយអាំងតង់ស៊ីតេនៃការបំភាយឧស្ម័ន CO2 របស់យើងបានជិត 40% លើមូលដ្ឋានប្រាក់ចំណូលក្នុងពេលដំណាលគ្នានេះផងដែរ។ 

ឥឡូវនេះ គោលដៅរបស់យើងគឺជាតុល្យភាពកាបូននៅឆ្នាំ 2040 ។ នេះជារបៀបដែលយើងកំពុងសហការ
ជាមួយអ្នកដឹកនាំឧស្សាហកម្ម ដើម្បីពន្លឿនវឌ្ឍនភាពរបស់យើង។ 


ក្រាហ្វិកនៃបរិមាណកញ្ចប់ទំនិញ និងស្ថិតិនៃការបំភាយឧស្ម័ន CO2e ក្នុងឆ្នាំ 2009 និង 2020
ក្រាហ្វិកនៃបរិមាណកញ្ចប់ទំនិញ និងស្ថិតិនៃការបំភាយឧស្ម័ន CO2e ក្នុងឆ្នាំ 2009 និង 2020
ក្រាហ្វិកនៃបរិមាណកញ្ចប់ទំនិញ និងស្ថិតិនៃការបំភាយឧស្ម័ន CO2e ក្នុងឆ្នាំ 2009 និង 2020
ក្រាហ្វិកនៃបរិមាណកញ្ចប់ទំនិញ និងស្ថិតិនៃការបំភាយឧស្ម័ន CO2e ក្នុងឆ្នាំ 2009 និង 2020
ក្រាហ្វិកនៃបរិមាណកញ្ចប់ទំនិញ និងស្ថិតិនៃការបំភាយឧស្ម័ន CO2e ក្នុងឆ្នាំ 2009 និង 2020
ក្រាហ្វិកនៃបរិមាណកញ្ចប់ទំនិញ និងស្ថិតិនៃការបំភាយឧស្ម័ន CO2e ក្នុងឆ្នាំ 2009 និង 2020

                                                   *ដោយផ្អែកលើប្រាក់                                                        ចំណូល


ការជួយបង្កើតមជ្ឈមណ្ឌល Yale សម្រាប់ការចាប់កាបូនធម្មជាតិ (Yale Center for Natural Carbon Capture)

ជាផ្នែកមួយនៃការវិនិយោគទឹកប្រាក់ចំនួន 2 ពាន់លានដុល្លាររបស់យើងចំពោះប្រតិបត្តិការតុល្យភាពកាបូន យើងបានសន្យាផ្តល់ទឹកប្រាក់ចំនួន 100 លានដុល្លារដល់សាកលវិទ្យាល័យ Yale ដើម្បីជួយបង្កើតមជ្ឈមណ្ឌល Yale សម្រាប់ការចាប់កាបូនធម្មជាតិ។ នៅទីនោះ អ្នកស្រាវជ្រាវនឹងផ្តោតទៅលើការប៉ះប៉ូវសំណងលើការបំភាយឧស្ម័នផ្ទះកញ្ចក់ ដោយការលុបបំបាត់និងរក្សាទុកកាបូនដែលលើសរបស់ផែនដី។ ពួកគេនឹងស្វែងរកការរួមបញ្ចូលគ្នានៃវិធីសាស្រ្តរយៈពេលខ្លី និងរយៈពេលវែង ដោយធ្វើការជាមួយអ្នកជំនាញផ្សេងទៀតនៅក្នុងវិស័យវិទ្យាសាស្ត្រធម្មជាតិនិងវិស្វកម្ម។ ទីបំផុត គោលដៅគឺដើម្បីបង្កើតផលប័ត្រនៃយុទ្ធសាស្រ្តលុបបំបាត់កាបូនដែលនឹងប៉ះពាល់ដល់ការបំភាយឧស្ម័នសកលនៅក្នុងវិស័យអាកាសចរណ៍ទាំងមូល។

រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា

"ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុគឺជាបញ្ហាប្រឈមដ៏ស្មុគស្មាញដែលទាមទារឱ្យមានវិធានការជាបន្ទាន់ ហើយយុទ្ធសាស្ត្រចាប់យកកាបូនធម្មជាតិនឹងក្លាយជាផ្នែកដ៏សំខាន់មួយនៃវិធានការនោះ។"

បណ្ឌិត Ingrid C. “Indy” Burke
Carl W. Knobloch, Jr. Dean

សាលាបរិស្ថាននៃសាកលវិទ្យាល័យ Yale


ការសហការគ្នាជាមួយក្រុមហ៊ុន BrightDrop ដើម្បីផ្តល់ជូននូវប្រព័ន្ធយានយន្តអគ្គិសនី

BrightDrop ដែលជាអាជីវកម្មថ្មីបំផុតនៅក្នុងគ្រួសារក្រុមហ៊ុន General Motors ផ្តល់ជូននូវប្រព័ន្ធចែកចាយអគ្គិសនី រួមទាំងម៉ាស៊ីនលើកទំនិញ និងរថយន្តដឹកទំនិញផងដែរ។ ពួកគេដំណើរការការដឹកជញ្ជូនដែលមិនបញ្ចេញឧស្ម័នពុល ហើយកាត់បន្ថយចំណុចប៉ះនៃកញ្ចប់ទំនិញ និងកម្លាំងសម្ពាធខាងក្រៅទៅលើអ្នកបើកបរដឹកជញ្ជូនក្នុងពេលជាមួយគ្នានេះផងដែរ។

រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា
រូបតំណាងការជជែកគ្នា

"ជាមួយនឹងឈុតថ្មីនៃផលិតផល [BrightDrop] យើងនឹងជួយកែលម្អសុវត្ថិភាព សន្តិសុខ និងពេលវេលានៃការប្រគល់ទំនិញរបស់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx ហើយកាត់បន្ថយផលប៉ះពាល់ផ្នែកបរិស្ថាន និងការពារសុខុមាលភាពរបស់អ្នកដឹកជញ្ជូនរបស់យើងក្នុងពេលជាមួយគ្នានេះផងដែរ។"

Richard Smith
ប្រធានប្រចាំតំបន់នៃទ្វីបអាមេរិករបស់ក្រុមហ៊ុនដឹកជញ្ជូនរហ័ស FedEx


កិច្ចសហការសប្បុរសធម៌ ដែលមានគោលបំណងជំរុញឱ្យពលរដ្ឋអឺរ៉ុបជិះកង់ដឹកទំនិញ

កង់ដឹកទំនិញត្រូវបានកំណត់ថាជាមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពដ៏មានសក្តានុពល។ នៅក្នុងទីក្រុងជាច្រើនក្នុងអឺរ៉ុប ពួកគេនាំមកជូននូវជម្រើសមួយផ្សេងទៀតជំនួសឲ្យយានជំនិះឯកជនសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរយៈពេលខ្លី។

យើងកំពុងធ្វើការជាមួយសម្ព័ន្ធសកលនៃអង្គការក្រៅរដ្ឋាភិបាលសម្រាប់សុវត្ថិភាពផ្លូវថ្នល់ និងសហព័ន្ធជិះកង់អឺរ៉ុប ទៅលើគម្រោងមួយដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់កង់ជាជម្រើសមួយដ៏មានសុវត្ថិភាពនិងនិរន្តរភាពជំនួសឲ្យរថយន្ត។

ឥឡូវនេះឈានចូលដល់ឆ្នាំទីបីរបស់ខ្លួនហើយ កិច្ចសហការនេះនឹងអនុញ្ញាតឲ្យក្រុមកង់ដឹកទំនិញមានសម្រាប់ប្រើប្រាស់ជាសាធារណៈនៅ Poznan (ប៉ូឡូញ) Valencia (អេស្ប៉ាញ) និងតំបន់ Puglia (អ៊ីតាលី) នៅចុងឆ្នាំនេះ។ ដោយប្រើប្រាស់ឱកាសបែបនេះ យើងកំពុងជួយតម្រង់ទិសអាកប្បកិរិយាសាធារណៈជន និងជម្រុញពលរដ្ឋក្នុងការសម្រេចចិត្តប្រកបដោយនិរន្តរភាព។

កិច្ចសហប្រតិបត្តិការជាមួយអង្គការក្រៅរដ្ឋាភិបាលហូឡង់ ត្រួសត្រាយផ្លូវសម្រាប់វិស័យដឹកជញ្ជូនប្រកបដោយនិរន្តរភាពបន្ថែមទៀតនៅអឺរ៉ុប

ទន្ទឺមនឹងកិច្ចដំណើរការផ្ទាល់ខ្លួនរបស់យើងដើម្បីឆ្ពោះទៅរកការសម្រេចគោលដៅរបស់យើងនៅក្នុងប្រតិបត្តិការតុល្យភាពកាបូននៅឆ្នាំ 2040 យើងកំពុងបង្កើតទំនាក់ទំនងដើម្បីពន្លឿនដំណោះស្រាយប្រកបដោយនិរន្តរភាពសម្រាប់ឧស្សាហកម្មរបស់យើង។ រួមគ្នាជាមួយអង្គការសប្បុរសធម៌ផ្នែកបរិស្ថាន Natuur & Milieu (Nature & Environment) យើងបានបង្កើតគម្រោងចំនួនបីដែលមានបំណងទទួលស្គាល់ដំណោះស្រាយប្រកបដោយនិរន្តរភាព និងកាត់បន្ថយដានកាបូននៃភស្តុភាកម្មតាមផ្លូវថ្នល់ ឋបនីយភណ្ឌ និងអាកាសចរណ៍។

យើងមានបំណងជួយប្រតិបត្តិករខ្នាតតូចនិងមធ្យមឱ្យប្រើប្រាស់អគ្គិសនីសម្រាប់ប្រតិបត្តិការរបស់ពួកគេ លើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធនៃការសាកអគ្គិសនីនៅក្នុងមជ្ឈមណ្ឌលចែកចាយជាច្រើន និងចុងក្រោយគឺគាំទ្រដល់ការទាញយកឥន្ធនៈសំយោគសម្រាប់វិស័យអាកាសចរណ៍នៅអឺរ៉ុប។