អាចប្រើឡើងវិញបាន និងរឹងមាំ

អាចប្រើឡើងវិញបាន និងរឹងមាំ

អាចប្រើឡើងវិញបាន និងរឹងមាំ

សាខាក្រុមហ៊ុន Otter Products ក្រុមហ៊ុន Liviri សូមចុច FedEx®  ដើម្បីទទួលបានអាហារស្រស់ៗ និងស្រាផ្សេងៗដល់លំនៅដ្ឋានរបស់លោកអ្នក។

 

ថ្ងៃទី 18 ខែកញ្ញា ឆ្នាំ 2020

ទែម៉ូស្តាតលើជញ្ជាំង
ទែម៉ូស្តាតលើជញ្ជាំង
ទែម៉ូស្តាតលើជញ្ជាំង

ការធ្វើឱ្យជ្រុះទូរស័ព្ទស្មាតហ្វូន អាចជាគ្រោះថ្នាក់មួយដែលខាតបង់ប្រាក់កាសជាច្រើន។

ហេតុនេះហើយទើបក្រុមហ៊ុន Otter Products បានកសាងកេរ្ត៍ឈ្មោះផ្ទាល់ខ្លួន តាមរយៈការការពាររាល់ខ្សែបណ្តាញជំនួយឌីជីថលដ៏មានតម្លៃទាំងអស់ដែលយើងពឹងផ្អែកទៅលើ នៅក្នុងរបៀបដែលអាចទប់ទល់នឹងការប្រព្រឹត្តខុសឆ្គងធ្ងន់ធ្ងរណាមួយបាន។ ការគិតគូរទៅលើការការពារបែបនេះ បានដឹកនាំក្រុមការងារដែលបានបង្កើតស្រោមទូរស័ព្ទស្មាតហ្វូន Otterbox ឲ្យចាប់ផ្តើមម៉ាកយីហោថ្មីទាំងស្រុងដែលមានឈ្មោះថា Liviri ។ ក៏ប៉ុន្តែគោលបំណងរបស់ក្រុមនេះគឺការពារអាហារដែលងាយរលួយ ស្រា និងការដឹកជញ្ជូនដែលគ្រប់គ្រងដោយសីតុណ្ហភាពផ្សេងទៀត មិនត្រឹមតែមិនឲ្យមានការខូចខាតរូបខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែទាំងមិនឲ្យមានការខូចរលួយផងដែរ។ ហើយសំខាន់បំផុត ពួកគេកំពុងធ្វើវាប្រកបដោយនិរន្តរភាព។


ទែម៉ូស្តាតលើជញ្ជាំង
ទែម៉ូស្តាតលើជញ្ជាំង
ទែម៉ូស្តាតលើជញ្ជាំង

ដោយគិតពីបេសកកម្មនោះហើយ ក្រុមការងារនៅ Liviri សង្ឃឹមថានឹងសហការជាមួយក្រុមហ៊ុន FedEx ដោយមិនត្រឹមតែដើម្បីដឹកជញ្ជូនប្រអប់ដែលអាចប្រើឡើងវិញបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធ្វើតេស្តសាកល្បងប្រអប់ទាំងនោះមុនពេលចាប់ផ្តើមដំណើរការផងដែរ។

កុងតេនឺរដែលអាចប្រើឡើងវិញបាននៅក្នុងពិភព Direct-to-Home

គោលគំនិតនៃការដឹកជញ្ជូនអាហារស្រស់ៗដោយផ្ទាល់ដល់អ្នកប្រើប្រាស់គឺនៅតែជាគំនិតថ្មី ប៉ុន្តែបាននិងកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័ស។ Nielsen ព្យាករណ៍ថាការលក់អាហារ និងភេសជ្ជៈតាមអនឡាញ នឹងកើនឡើងទ្វេដងនៅឆ្នាំ2024 ហើយវាជាឱកាសដែលនាំទៅដល់ការបង្កើត Liviri។ ប៉ុន្តែក្រុមការងាររបស់ Otter Products មិនត្រឹមតែចង់បញ្ជូនវត្ថុដែលងាយរលួយ ឱ្យប្រាកដថាមានសុវត្ថិភាព និងការការពារកម្ដៅប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ចង់ធ្វើឱ្យប្រាកដថាអ្វីដែលពួកគេបានបង្កើតឡើង នឹងដោះស្រាយបញ្ហាភាពខ្ជះខ្ជាយនៃកុងតេនឺដែលប្រើបានតែមួយដង ហើយដែលកើតឡើងជាទូទៅនៅក្នុងវិស័យនេះ។ ខណៈពេលដែលផលិតផល "one and done" ទាំងនេះជាច្រើន ត្រូវបានផលិតចេញពីវត្ថុធាតុដើមដែលអាចកែច្នៃឡើងវិញបាន ប៉ុន្តែអ្នកផ្សេងទៀតនៅតែប្រើប្រាស់ស្នោធ្វើជាការវេចខ្ចប់ចម្បង។

ប្រអប់ Liviri ក៏រក្សាការផ្ទុកបានត្រជាក់ជាងមុន ដែលដំណើរការបានល្អជាងប្រអប់ឡាំងការពារដោយអ៊ីសូឡង់ដែលជាប្រភេទល្អជាងគេបំផុត បានដល់ទៅ 80% នៅក្នុងលក្ខខណ្ឌក្តៅខ្លាំង។ វាអនុញ្ញាតឱ្យការដឹកជញ្ជូនរយៈពេលវែង និងការដឹកទំនិញដែលអាចរលួយបានផ្សេងៗ ដែលមិនអាចដឹកជញ្ជូនបាននៅសីតុណ្ហភាពជាក់លាក់ណាមួយ អាចកើតឡើងទៅបាន។

ប្រអប់អាចត្រូវបានលក់ទៅឱ្យក្រុមហ៊ុននានាដើម្បីគ្រប់គ្រង ឬអាចជួលតាមរយៈ Liviri ដោយផ្ទាល់។ ប្រអប់មានភាពងាយស្រួលក្នុងការសម្អាត និងធ្វើអនាម័យ ខណៈដែលផ្នែកដែលអាចចាត់ទុកថាមានភាពសឹករេចរឹលខ្លាំង ដូចជាគ្រាប់កិបភ្ជាប់គម្របជាដើម ក៏អាចផ្លាស់ប្តូរបានយ៉ាងងាយស្រួលផងដែរ ដើម្បីរក្សាប្រអប់ឱ្យដំណើរការបន្ត។

នៅពេលដែលប្រអប់មួយបានបំពេញមុខងាររបស់ខ្លួន វាអាចត្រូវបានកែច្នៃឡើងវិញ ដោយសារតែ 95% នៃវត្ថុធាតុដើមរបស់វាអាចកែច្នៃឡើងវិញបាន។

អតិថិជនបច្ចុប្បន្នដឹកជញ្ជូនទំនិញគ្រប់ប្រភេទមានតាំងពីត្រីសាល់ម៉ុនដែលចាប់បានពីក្នុងសមុទ្រធម្មជាតិ ក៏ដូចជាកាហ្វេឆ្ងាញ់ៗ និងនំដុត។ ក្រុមការងារក៏បានបង្កើត Liviri Vino ដែលជាប្រអប់ Liviri ត្រូវបានរចនាឡើងជាពិសេសសម្រាប់ដបស្រា ដែលជាផ្នែកដ៏ពេញនិយមមួយសម្រាប់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ Kyle Fanning ដែលជាអ្នកគ្រប់គ្រងផ្នែកនវានុវត្តផលិតផលជាន់ខ្ពស់នៅក្រុមហ៊ុន Otter Products មានប្រសាសន៍ថា "អ្នកប្រើប្រាស់ចុងក្រោយ ក៏មានទំនោរក្នុងការយកចិត្តទុកដាក់ចំពោះបរិស្ថាន និងមានការពេញចិត្តចំពោះភាពជាក់ស្តែងដែលកុងតឺន័របានវិលត្រឡប់ចូលទៅក្នុងប្រព័ន្ធដើម្បីប្រើប្រាស់ម្តងទៀត"។

Fanning និយាយថា "វត្ថុធាតុដើមដែលកែច្នៃឡើងវិញគឺសំខាន់ណាស់"។ "ប៉ុន្តែការដែលអាចប្រើប្រាស់ឡើងវិញបាននូវវត្ថុដែលចាំបាច់សម្រាប់ការដឹកជញ្ជូនប្រចាំថ្ងៃជាញឹកញាប់គឺជាពេលដែលយើងមើលឃើញនូវការប្រែប្រួលខុសប្លែកខ្លាំងដ៏គួរឲ្យកត់សម្គាល់។"

ស្ត្រីទម្លាក់កញ្ចប់ទំនិញនៅហាងនៃការិយាល័យ Fedex
ស្ត្រីទម្លាក់កញ្ចប់ទំនិញនៅហាងនៃការិយាល័យ Fedex
ស្ត្រីទម្លាក់កញ្ចប់ទំនិញនៅហាងនៃការិយាល័យ Fedex

ការសហការយូរអង្វែង

ក្រុមហ៊ុន Otter Products គឺជាអតិថិជនរបស់ក្រុមហ៊ុន FedEx ជាយូរណាស់មកហើយ។ តាមការពិត រាល់ការដឹកជញ្ជូនរបស់ខ្លួន រួមទាំងការដឹកទំនិញមួយមុខៗដោយផ្ទាល់ទៅកាន់អ្នកប្រើប្រាស់ផង សុទ្ធតែត្រូវបានអនុវត្តដោយក្រុមហ៊ុន FedEx ។ ហេតុនេះហើយ នៅពេលដែល Liviri ស្ថិតក្នុងដំណាក់កាលដំបូងបំផុតរបស់ខ្លួន យើងបានហៅទូរស័ព្ទរហ័សដើម្បីធ្វើការប្រឹក្សា។ Fanning និយាយថា "វាគឺនៅក្នុងឆ្នាំ2016 នៅពេលដែលយើងមានការគិតជាលើកដំបូងអំពីការដឹកជញ្ជូនដែលអាចប្រើប្រាស់ឡើងវិញសម្រាប់ម្ហូបអាហារ"។ ក្រុមការងារ Liviri បានចាប់ផ្តើមអភិវឌ្ឍកុងតេនឺរគំរូចេញពីវត្ថុធាតុដើមដែលប្រើប្រាស់បានយូរ និងអាចកែច្នៃឡើងវិញបាន។ ប៉ុន្តែការអភិវឌ្ឍទាំងអស់នៅក្នុងពិភពលោកនឹងមិនមានបញ្ហាអ្វីនោះទេ ប្រសិនបើកុងតេនឺរដែលអាចប្រើឡើងវិញបានរបស់ Liviri មិនអាចឆ្លងកាត់បណ្តាញរបស់យើងដោយរលូនបាន ទាំងទៅនិងមកពីអ្នកប្រើប្រាស់ បន្ទាប់ពីពួកគេបានបើកកញ្ចប់ទំនិញរបស់ពួកគេ។


ការទម្លាក់ Liviri នៅក្នុងបន្ទប់ពិសោធន៍

នៅមន្ទីរពិសោធន៍វេចខ្ចប់របស់ក្រុមហ៊ុន FedEx ក្នុងទីក្រុង Memphis រដ្ឋ Tennessee អ្នកគ្រប់គ្រងផ្នែករចនា និងអភិវឌ្ឍន៍កញ្ចប់ទំនិញ លោក Tyler Kenney និងក្រុមការងាររបស់លោក ចាំបាច់ត្រូវគិតប្រកបដោយភាពច្នៃប្រឌិត— ទៅលើពុម្ពគំរូដែល Liviri បានកំពុងតែបានអភិវឌ្ឍ— គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ Kenney ពន្យល់ថា "ពួកគេបានចេញមកមន្ទីរពិសោធន៍របស់យើងក្នុងឆ្នាំ2017 និងបាននាំយកមកនូវគំរូបោះពុម្ព 3D មួយ ហើយនោះគឺជាពេលដែលមតិកែលម្អការរចនារបស់យើងបានចាប់ផ្តើម"។

Kenney ដែលជាវិស្វករវេចខ្ចប់ដែលបាននៅជាមួយយើងអស់រយៈពេលប្រាំបីឆ្នាំ បានពិពណ៌នាអំពីរបៀបដែលមន្ទីរពិសោធន៍មិនមានការធ្វើតេស្តកម្លាំងសម្ពាធទៅលើប្រអប់ដែលធំដូចគំរូដើមរបស់ Liviri ហើយមន្ទីរពិសោធន៍ត្រូវស្វែងរកវិធីថ្មីដើម្បីធ្វើតេស្តទៅលើភាពធន់របស់វា រួមទាំងការធ្វើតេស្តទម្លាក់ជាក់ស្តែងផងដែរ។ Kenney បានបន្ថែមថា "យើងក៏ត្រូវប្រាកដថាវាដំណើរការលើប្រព័ន្ធបញ្ជូនផងដែរ"។ "អ្នកមិនចង់ឃើញប្រអប់រអិលចេញមកដែលមិនអាចគ្រប់គ្រងបាន ឬបង្កឱ្យមានការកកស្ទះនោះទេ។" សំណាងល្អ សេណារីយ៉ូនោះមិនបង្ហាញចេញមកនៅក្នុងអំឡុងពេលធ្វើតេស្តទេ… ឬតាំងពីពេលនោះមក។

តេស្តវេចខ្ចប់នៅមន្ទីរពិសោធន៍មានចន្លោះពីបួនទៅប្រាំពាន់តេស្តក្នុងមួយឆ្នាំ ដែលផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់អតិថិជនគ្រប់ប្រភេទ។ នៅចុងបញ្ចប់នៃការអភិវឌ្ឍន៍ដំបូងរបស់ក្រុមយើងជាមួយ Liviri ប្រអប់ទាំងនោះបានបំពេញតាមស្តង់ដាការធ្វើតេស្តយ៉ាងម៉ត់ចត់ ហើយអាចឆ្លងផុតពីវដ្តនៃការដឹកទំនិញជាច្រើន ដោយសារការរចនាដ៏រឹងមាំ។

Kenney មានប្រសាសន៍ថា ពួកគេនៅតែស្វែងរកមធ្យោបាយដើម្បីកែលម្អបទពិសោធន៍ជាបន្តបន្ទាប់សម្រាប់អតិថិជន និងសមាជិកក្រុម FedEx ដែលបញ្ជូនកុងតេនឺរដែលអាចប្រើឡើងវិញបានតាមរយៈប្រព័ន្ធយើង។ "វាជាការសហការដ៏អស្ចារ្យដែលខ្ញុំគិតថានឹងធ្វើឱ្យមានឥទ្ធិពលគួរឲ្យកត់សម្គាល់ នៅពេលដែលមនុស្សយល់ពីអត្ថប្រយោជន៍ទាំងអស់នៃកញ្ចប់វេចខ្ចប់ដែលអាចប្រើឡើងវិញបាន"។