គាំទ្រដល់ព្រៃឈើអន្តរជាតិដែលចាំបាច់
គាំទ្រដល់ព្រៃឈើអន្តរជាតិដែលចាំបាច់
ផ្អែកតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) យើងកំពុងបាត់បង់ព្រៃឈើទំហំប៉ុនទីលានបាល់ទាត់ប្រមាណជា 27 ទីលានរៀងរាល់មួយនាទីម្តង ដែលរួមចំណែកដល់ការកើនឡើងសីតុណ្ហភាពសកលឥតឈប់ឈរជារៀងរាល់ឆ្នាំ។ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ FedEx ក្នុងការធ្វើឲ្យភពផែនដីរបស់យើងក្លាយជាទីកន្លែងកាន់តែល្អប្រសើរសម្រាប់ពួកយើង និងអ្នកជំនាន់ក្រោយ យើងកំពុងតែជួយគាំទ្រនិងស្តារព្រៃឈើ ឡើងវិញដើម្បីកាន់បន្ថយការបំផ្លិចបំផ្លាញនេះឱ្យបានមួយចំនួន។
គំនិតផ្តួចផ្តើម Priority Earth របស់ FedEx រៀបចំឡើងដើម្បីផ្តល់ ការចូលរួមចំណែកប្រកបដោយអត្ថន័យ ទៅដល់ការសន្ទនាជាសកលអំពីអនាគតមួយដែលប្រកបដោយនិរន្តរភាព។ ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ យើងកំពុងតែរួមសហការជាមួយអង្គការ Arbor Day Foundation ដើម្បីដាំដើមឈើ ដោយសម្តែងការគោរពដល់អតិថិជន FedEx នៅក្នុងតំបន់ព្រៃឈើដែលត្រូវការជាចាំបាច់នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិក។
តាមរយៈគម្រោងដាំដើមឈើឡើងវិញរួមគ្នា យើងកំពុងតែជួយគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីព្រៃឈើដ៏សំខាន់ដែលលើកកម្ពស់ដល់ជីវៈចម្រុះ ចាប់យកកាបូន និងផ្តល់ទីជម្រកសត្វ និងនាំយកអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចជូនដល់សហគមន៍។
ហេតុអ្វីបានជាត្រូវដាំដើមឈើ?
ពិភពលោកបានកើនឡើងកម្តៅជាង 1.1 អង្សារសេ ចាប់តាំងពីឆ្នាំ 1880 មូលហេតុមួយផ្នែកគឺដោយសារតែការបំភាយឧស្ម័នផ្ទះកញ្ចក់ច្រើនហួសប្រមាណ ដូចជាកាបូនឌីអុកស៊ីតជាដើម។ ប្រសិនបើបានដំណើរការបានត្រឹមត្រូវ ការដាំដើមឈើឡើងវិញអាចជួយកាត់បន្ថយ ការកើនឡើងនៃសីតុណ្ហភាពនេះបានខ្លះៗ ដោយសារតែសមត្ថភាពដ៏ពិសេសនៃដើមឈើក្នុងការចាប់យកកាបូនបានយ៉ាងច្រើន។
ព្រៃឈើដែលបានគ្រប់គ្រងត្រឹមត្រូវ អាច ដើរតួនាទីជាប្រភពចំណីអាហារ និងជាប្រាក់ចំណូលសម្រាប់សហគមន៍ក្នុងស្រុក ដោយផ្តល់នូវសន្តិសុខស្បៀងអាហារ និងការផ្តល់សិទ្ធិអំណាចសេដ្ឋកិច្ច។
ការបំផ្លាញព្រៃឈើ គំរាមកំហែងដល់ទីជម្រកអំបូរសត្វច្រើនប្រភេទរាប់មិនអស់ទូទាំងសកលោក ដែលធ្វើឲ្យលទ្ធភាពរបស់ពួកវាក្នុងការរស់រានមានជីវិតស្ថិតក្នុងភាពគ្រោះថ្នាក់។ កិច្ចខិតខំប្រឹងប្រែងដាំដើមឈើឡើងវិញដែលបានដំណើរការត្រឹមត្រូវ អាចជួយគាំទ្រប្រព័ន្ធអេកូឡូស៊ីសំខាន់ៗ និងជួយរក្សាជីវៈចម្រុះបានល្មមគ្រប់គ្រាន់។ ភាពចម្រុះខ្ពស់ក៏ជួយ រក្សាស្ថេរភាពប្រព័ន្ធអេកូឡូស៊ីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។
តើព្រៃឈើដែលត្រូវការចាំបាច់ស្ថិតនៅកន្លែងណា?
ដោយមានការគាំទ្ររបស់សមាជិករបស់ខ្លួន ម្ចាស់ជំនួយ និងអ្នកគាំទ្រសាជីវកម្ម អង្គការ Arbor Day Foundation ធ្វើការដាំ ដើមឈើទូទាំងពិភពលោកពេញមួយឆ្នាំ។ គម្រោង FedEx នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តំបន់មជ្ឈឹមបូព៌ា និងតំបន់អាហ្វ្រិក នឹងគាំទ្រដល់ព្រៃឈើនៅក្នុងប្រទេសឥណ្ឌូណេស៊ី និងប្រទេសអូស្រ្តាលីទាំងមូលនៅក្នុងរដូវផ្ការីក ឆ្នាំ 2023 ចំណែកគម្រោងនៅក្នុងប្រទេសឥណ្ឌា និង ប្រទេសចិន នឹងមើលឃើញការដាំដើមឈើប្រព្រឹត្តទៅនៅក្នុងរដូវក្តៅនិងរដូវស្លឹកឈើជ្រុះនៃឆ្នាំ 2023 ។
អូស្ត្រាលី
គម្រោងដាំដើមឈើឡើងវិញនេះ ស្វះស្វែងស្តារព្រៃឈើឡើងវិញនៅក្នុងរដ្ឋ Queensland ដោយស្វាគមន៍សាជាថ្មីដល់ពូជសត្វ ព្រៃពិសេសៗ ដូចជាសត្វកូឡា និងសត្វអំបូរកង់ហ្គូរូ brush-tailed rock-wallaby ជាដើម។
ឥណ្ឌូណេស៊ី
ការស្តាព្រៃឈើឡើងវិញនឹងត្រូវបានអនុវត្តនៅតំបន់ព្រៃទឹកភ្លៀងត្រូលពិកនៃកោះ Biak Island ខេត្ត West Papua ។ នេះនឹងលើកកម្ពស់សន្តិសុខស្បៀងអាហារ តាមរយៈការជួយឲ្យកសិករចិញ្ចឹមជីវិតតាមមូលដ្ឋាន ធ្វើការដាំដុះដើមឈើសម្រាប់កសិរុក្ខកម្ម។
ចិន
ដើមឈើថ្មីៗជាង 40,000 ដើមត្រូវបានដាំដុះនៅក្បែរទីក្រុង Gaizhou ប្រទេសចិន។ នេះនឹងជួយ កាត់បន្ថយការខូចឬសិករេចរឹលដីនៅក្នុងតំបន់នោះ និងស្តារឡើងវិញនូវជីវិតសត្វព្រៃ។
ឥណ្ឌា
ការដាំដើមឈើឡើងវិញនឹងត្រូវបានអនុវត្តនៅក្នុងតំបន់អាងទន្លេ Cauvery នៃប្រទេសឥណ្ឌាភាគខាងត្បួង ដែលនឹងជួយឲ្យគម្របព្រៃឈើ និងស្ថានភាពដីមានភាពល្អប្រសើរឡើងបន្តិចម្តងៗ។
តើ FedEx បានជួយឲ្យអាជីវកម្មផ្សេងៗមាននិរន្តរភាពយ៉ាងដូចម្តេច?
អតិថិជនរបស់យើងគឺសំខាន់បំផុតនៅក្នុងមាគ៌ាឆ្ពោះទៅកាន់ការផ្តល់អនាគតមួយដែលប្រកបដោយនិរន្តរភាព។ ស្វែងយល់ពីរបៀបដែល FedEx និង ក្រុមហ៊ុន Otter Products ធ្វើការងាររួមគ្នាដើម្បីផ្តល់ជូនអាហារស្រស់ៗប្រកបដោយនិរន្តរភាព។
ការផ្តល់ជូនអនាគតមួយដែលប្រកបដោយនិរន្តរភាព គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ ហើយយើងនៅទីនេះដើម្បីជួយជ្រោមជ្រែង។ មិនថាអ្នកកំពុងរកមើលយុទ្ធសាស្ត្រដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែល្អប្រសើរដល់បរិស្ថាន ឬចង់ស្វែងយល់បន្ថែមអំពីរបៀបដែលអ្នកអាចក្លាយជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសម្រាប់និរន្តរភាពរបស់យើងនោះទេ យើងមានធនធានសមស្របសម្រាប់អ្នក។
ការប្តេជ្ញាចិត្តរបស់ FedEx ចំពោះអនាគតប្រកបដោយនិរន្តរភាព គឺលើសពីការស្តារព្រៃឈើឡើងវិញទៅទៀត។
តើអ្នកដឹងទេ? FedEx មានគោលដៅឆ្ពោះទៅរកការសម្រេចបានតុល្យភាពកាបូននៅត្រឹមឆ្នាំ 2040 ។